ឌូ​តឺ​តេ ៖ ខ្ញុំ​ឈប់​កាន់សាសនា​កាតូលិក បន្ទាប់ពី​ត្រូវ​អាចារ្យ​បៀតបៀន​ផ្លូវភេទ​

1244
ចែករម្លែក

​ចំពេល​កំពុង​ផ្ទុះ​សម្តី​ចម្រូងចម្រាស់​ទាក់ទង​នឹង​ព្រះ​ជា​ម្ចាស់ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយថា​លោក​បាន​ឈប់​កាន់សាសនា​កាតូលិក​ដោយសារតែ​ឧបទ្ទវហេតុ​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅពេល​លោក​បាន​រង​ការ​បៀតបៀន​ផ្លូវភេទ​នៅក្រោម​ដៃ​លោក​អាចារ្យ​។​

​លោក​ឌូ​តឺ​តេ​បាន​និយាយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៧​កក្កដា​ថា​ការ​បៀតបៀន​នេះ​បាន​ជំរុញ​ឱ្យ​គាត់​បង្កើត​គំនិត​ផ្ទាល់ខ្លួន​របស់គាត់​ជា​បុគ្គល​កំពូល​ម្នាក់ ដែល​ឈរលើ​តម្លៃភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​របស់គាត់​។​

​លោក​ប្រធានាធិបតី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅក្នុង​ទីក្រុង​ដា​វ៉ៅ​ថា “​អ្វី​គួរឱ្យ​ភ័យខ្លាច​បានកើត​ឡើង​នៅពេល​យើង​នៅ​ក្មេង​។ វា​មិន​ធ្ងន់ធ្ងរ​ទេ នៅពេល​យើង​សារភាពថា យើង​ត្រូវបាន​គេ​ស្ទាបអង្អែល​” ។​

​លោក​បាន​បន្ថែមថា “​ដូច្នេះ​នៅពេល​ខ្ញុំ​បញ្ចប់​ការសិក្សា ខ្ញុំ​លែង​ជា​កាតូលិក​។ ហើយ​ខ្ញុំ​លែង​ជា​អ្នក​កាន់សាសនា​កាតូលិក​តទៅទៀត​នៅ​អាយុ​នោះ​។ ខ្ញុំ​នៅ​មិនទាន់​ចូល​នយោបាយ​ទេ​នៅ​គ្រានោះ​”​។​

​លោក​ប្រធានាធិបតី​បាន​ថ្លែង​បែបនេះ​អំឡុងពេល​សម្ពោធ​សាកលវិទ្យាល័យ Malayan Colleges Mindanao នៅ​ទីក្រុង​ដា​វ៉ា​វ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ