ឌែ​នី​ស ស្វា​រ៉េ​ស ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ Arsenal

227
ចែករម្លែក

​ក្លឹប Arsenal សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez)​បន្ទាប់ពី​ធ្វើ​ការចរចា​បន្ថែម​ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ក្លឹប Barcelona រូបនេះ​។​
​ ​
​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)​អន្ទះសារ​ចង់បាន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ហើយ​ក្លឹប Arsenal សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ​រូបនេះ​ដល់​រដូវក្តៅ បន្ទាប់មក​នឹង សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​ដែលមាន​ទឹកប្រាក់​ប្រហែល​១៨​លាន​ផោន​។​
​ ​
ក្លឹប Barcelona ប្តេជ្ញា​ថា ពួកគេ​នឹងមិន​បណ្តោយ​ឲ្យ ឌែ​នី​ស ស្វា​រ៉េ​ស ចាកចេញ​នៅ​ខែ មករា​នេះ​ទេ ហើយ​បើទោះបីជា​ពួកគេ​អនុញ្ញាត​ឲ្យ​ចេញ​លុះត្រាតែ​ជា​កិច្ចព្រមព្រៀង ផ្ទេរ​អចិន្ត្រៃយ៍​។​
​ ​
ក្លឹប Arsenal ត្រូវតែ​មានគំនិត​ច្នៃប្រឌិត​ជាមួយនឹង​ការរៀបចំ​កិច្ចព្រមព្រៀង​ផ្ទេរ ជាពិសេស បន្ទាប់ពី​លោក អេ​មឺ​រី បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា​ក្លឹប​មានលទ្ធភាព​ត្រឹម​ខ្ចី​ជើង​ប៉ុណ្ណោះ​នៅ ខែមករា​នេះ​។​
​ ​
​ប៉ុន្តែ​ពួកគេ​នឹងមិន​បោះបង់ចោល​ក្តីសង្ឃឹម​ក្នុងការ​នាំយក ស្វា​រ៉េ​ស ទេ ខណៈពេល​ពួកគេ​ដឹងថា កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​ចង់​មកលេង​នៅ​ពហុកីឡាដ្ឋាន Emirates និង​ពេញចិត្ត​ឱកាស ចូលរួម​ក្នុង​វិស័យ​បាល់ទាត់ បន្ទាប់ពី​ចំណាយពេល​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី ចាប់ផ្តើម​អាជីព​ដំបូង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez)