ឌែ​នី អាល​វ៉េ​ស បង្ហើប​ប្រាប់ថា នី​ម៉ា អូសទាញ​ខ្លួន​មក​ក្លិប PSG

980
ចែករម្លែក

​ខ្សែការពារ ឌែ​នី អាល​វ៉េ​ស (Dani Alves) បាន​បង្ហើប​ប្រាប់ថា​ខ្លួន​បាន​ច្រានចោល​សំណើ ផ្ទេរ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​រដូវក្តៅ​នេះ ពីព្រោះ នី​ម៉ា (Neymar) បាន​ប្រាប់ថា គាត់​កំពុង​ពិចារណា​ផ្ទេរ​ទៅ​ក្លិប PSG ។​
​ ​
​បន្ទាប់ពី​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប Juventus កាលពី​ដំណាច់​រដូវ​កាល​មុន ខ្សែការពារ​សញ្ជាតិ ប្រេ​ស៊ី​ល​រូបនេះ​ហាក់ដូចជា​គ្រោង​ចូលរួម​ជាមួយ​អតីត​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​

​ទោះបីជា​យ៉ាងណា បើទោះបីជា​ស៊ី​ធី​ហាក់​មាន​ទំនុកចិត្ត​ថា​ពួកគេ​អាចនឹងទទួល​បាន​កីឡាករ វ័យ​៣៤​ឆ្នាំ​រូបនេះ​ក៏ដោយ​ក៏​ខ្សែការពារ​រូបនេះ​បាន​ដកខ្លួន​ចេញ​នៅ​នាទីចុងក្រោយ និង​បាន​ចូលរួម ជាមួយ​ក្លឹប​PSG​។​
​ ​
​នៅពេលនេះ អាល​វ៉េ​ស បាន​បង្ហើប​ប្រាប់ថា ការសន្ទនា​ជាមួយ នី​ម៉ា បានធ្វើ​ឲ្យ​ខ្លួន​ប្តូរ​ចិត្ត​។​
​ ​
​ថ្លែង​បន្ទាប់ពី PSG យកឈ្នះ​ក្រុម Amiens ២-០ អាល​វ៉េ​ស បាន​និយាយ ថា “​ខ្ញុំ​បាន​ជជែក ជាមួយ​គាត់​អំពី​លទ្ធភាព​នៃ​ការផ្ទេរ​មក​ក្លិប PSG ។ គាត់​ណែ នាំ​ខ្ញុំ​ឲ្យ​មក​ទីនេះ​។ គាត់​ប្រាប់​ខ្ញុំ ឲ្យ​មក​ក្លឹប​នេះ​។ ខ្ញុំ​បាន​និយាយថា​ខ្ញុំ​ចង់​ចាក ចេញពី​ក្លឹប Juventus​ហើយ​គាត់​គិតដល់ ការ​មក​ទីនេះ​”​។​
​ ​
​អាល​វ៉េ​ស បន្ថែមថា ភរិយា​របស់ខ្លួន​ក៏​ចង់​រស់នៅ​ទីក្រុង​ប៉ារីស​ផងដែរ​។ កីឡាករ​រូបនេះ​និយាយថា “​ខ្ញុំ​ជ្រើស​រើសយក PSG ដោយសារ​មាន​ហេតុផល​ផ្សេងៗ​។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គ្រួសារ​របស់ខ្ញុំ​។ កាល​ពេល​ទៅ​ក្លឹប Juventus ខ្ញុំ​មិនបាន​ពិភាក្សា​ជាមួយ​នរណា​ទេ ហើយ​ថា វា​ពិតជា​ពិបាក សម្រាប់​ឆាក ជីវិត​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ឌែ​នី អាល​វ៉េ​ស (Dani Alves) និង នី​ម៉ា (Neymar)