ឌែ​នី អាល​វ៉េ​ស បដិសេធ​សំណើ​របស់​ស៊ី​ធី ព្រោះ​ចង់បាន​ឱកាស​ចូលរួម​ជាមួយ PSG

480

​ខ្សែការពារ ឌែ​នី អាល​វ៉េ​ស (Dani Alves) បាន​បង្ហើប​ប្រាប់ថា ខ្លួន​បាន​បដិសេធ​សំណើ​របស់​ក្លឹប ស៊ី​ធី​និង​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ពីព្រោះ​ខ្លួន​យល់ថា អាចនឹងទទួល​បាន​ឱកាស ជោគជ័យ​ច្រើន​ប្រសិនបើ​ចូលរួម​ជាមួយ​ក្លឹប Paris St Germain ។​
​ ​
​អាល​វ៉េ​ស ដែល​ធ្លាប់​លេង​ក្រោម​ការដឹកនាំ​របស់លោក ហ្គា​ឌី​អូ​ឡា នៅ​ក្លឹប​បា​សេ​ឡូ​ណា​នោះ បាន​ច្រានចោល​ឱកាស​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក​រូបនេះ​គឺ​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លឹប PSG ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កីឡាករ​ប្រេ​ស៊ី​ល រូបនេះ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​២៣០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ក្លឹប PSG គឺ​ច្រើនជាង​ទ្វេដង នៃ​ប្រាក់​ឈ្នួល​ដែល​ស៊ី​ធី​ត្រៀម​ផ្តល់​ឲ្យ​។​
​ ​
​ប៉ុន្តែ​ស្របពេល​ដែល​ស៊ី​ធី​អះអាងថា អាល់​វ៉េ​ស ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​ជ្រុល​ពេក​នោះ​ស៊ី​ធី​ក៏​គ្មាន​បំណង ឆ្លើយតប​នូវ​ទំហំ​ទឹកប្រាក់​ដែល PSG ហ៊ាន​ផ្តល់​ឲ្យ​ដែរ​។ អាល​វ៉េ​ស បាន​និយាយថា ការសម្រេចចិត្ត​របស់​ខ្លួន​គឺ​ផ្អែកលើ​ទី​ដែល​ខ្លួន​គិតថា ផ្តល់​ឱកាសល្អ​ក្នុងការ​សាង​ស្នាដៃ​បន្ថែមទៀត​។​
​ ​
​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​បន្តថា “​មាន​គម្រោង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្លឹប PSG ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​នៅ​ទីនោះ​។ ខ្ញុំ​គឺជា​កីឡាករ​ដែល​ចូលចិត្ត​ការប្រកួតប្រជែង​”​។​
​ ​
​អាល​វ៉េ​ស បាន​បន្ថែមថា “​ប្រសិនបើ​លោក ហ្គា​ឌី​អូ​ឡា និង​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី មាន​អារម្មណ៍​មិន សប្បាយចិត្ត ខ្ញុំ​សូម​អភ័យទោស​ផង​។ ប៉ុន្តែ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ក្លាយជា​ជើងឯក ។ ខ្ញុំ​មាន​ភាព​រីករាយ​ក្នុង ការលើក​ពាន​ឆេ​ម​ពាន​លី​ក​បី​លើក ហើយ​ខ្ញុំ​ចង់​នាំយក​បទពិសោធ​របស់​ខ្ញុំ​មក​ទីនេះ​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ឌែ​នី អាល​វ៉េ​ស (Dani Alves)