ឌែ​នី អាល​វ៉េ​ស សម្លឹងមើល​ឱកាស​ស្វែងរក​ភាពជោគជ័យ​បន្ថែមទៀត​នៅ​អឺរ៉ុប បន្ទាប់ពី​ចាកចេញ​ពី PSG

353
ចែករម្លែក

តាម​ព័ត៌មាន​ថា ឌែ​នី អាល​វ៉េ​ស (Dani Alves) ខ្សែការពារ​ស្តាំ​របស់​ប្រេ​ស៊ី​ល​កំពុង ធ្វើដំណើរ ទៅកាន់​តំបន់​អឺរ៉ុប ដើម្បី​ស្តាប់​មើល​សំណើ​ផ្សេងៗ​។ ខ្សែការពារ​វ័យ​៣៦ ឆ្នាំ​រូបនេះ​កំពុងតែ​រីករាយ នឹង​ជ័យជម្នះ​ជាមួយ​ក្រុម​ប្រេ​ស៊ី​ល បន្ទាប់​ពីលើ​កពាន​ជើងឯក Copa America ។

​នៅពេលនេះ អាល​វ៉េ​ស នឹង​ពិចារណា​ជម្រើស​របស់ខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ​បន្ទាប់ ពី​ចប់​កិច្ចសន្យា​ជាមួយ​ក្លិប PSG កាលពី​ខែ​មុន​។

​តាម​ព័ត៌មាន​ថា អាល​វ៉េ​ស ដែល​បាន​បង្ហាញមុខ​៣២​លើក​កាលពី​រដូវ​កាល​មុន​នោះ ទទួលបាន​សំណើ​ពី​ក្លិប​ពីរ​នៅ​តំបន់​អឺរ៉ុប​។

​អាល​វ៉េ​ស បាន​ផ្តោត​គោលដៅ​លើ​ការបន្ថែម​ពាន​ជើងឯក​៤០​ដែល​ខ្លួន​មាន​ក្នុង​ដៃ​រួច ហើយ ក្នុង​អាជីព​១៨​ឆ្នាំ​និង​ធ្លាប់​លេង​នៅ​៥​ក្លឹប​។

​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​លើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​៣​លើក​អំឡុងពេល​លេង​ឲ្យ ក្លិប បា​សេ​ឡូ​ណា​(Barcelona) នៅ​រដូវ​កាលពី​ឆ្នាំ​២០០៩ ២០១១​និង​២០១៥ ។

​អាល​វ៉េ​ស ក៏​រីករាយ​នឹង​ជោគជ័យ​សម្រាប់​ប្រទេស​ប្រេ​ស៊ី​ល​ផងដែរ ដោយ​លើក​ពាន Copa America នៅ​ឆ្នាំ​២០០៧ លើក​ពាន Confederations Cup ពីរលើក​នៅ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៣ និង​បន្ត​លើក​ពាន Copal America កាលពី​សប្តាហ៍​មុន​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ