ឌែ​ន​នី រ៉ូ​ស គ្រោង​ចាក​ចេញពី​ក្លិប ស្ពឺរ មុន​ដំណាច់​ខែសីហា ស្របពេល PSG និង Schalke ចាប់អារម្មណ៍​

730
ចែករម្លែក

ក្លិប ថូ​តិ​ន​ហែម​(Tottenham )​មានបំណង​លក់​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) មុន​ដំណាច់​ខែសីហា​នេះ បើទោះបីជា​ពួកគេ​មិនអាច​ស្វែងរក​កីឡាករ​ជំនួស​ក៏ដោយ​។​
​ ​
​ក្លិប PSG និង​ក្លឹប Schalke កំពុង​តាម​ប្រមាញ់​ខ្សែការពារ​ស្លាប​ឆ្វេង​អង់គ្លេស​រូបនេះ ដែលមាន​តម្លៃ​៥០​លាន​ផោន​។ រ៉ូ​ស មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ដំណើរ ប្រកួត​ក្រៅ​ទឹកដី​ឈ្នះ​ក្រុម Newcastle កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ទេ បើទោះបីជា​អាច​លេង បាន​ក៏ដោយ​។​
​ ​
​បើទោះបីជា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ទទួលបាន​ពេលវេលា​បន្ថែម ដើម្បី​ពង្រឹងសមត្ថភាព របស់ខ្លួន​មុន​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក៏ដោយ ក៏​គេ​ជឿថា កីឡាករ​រូបនេះ​មិន​ស្ថិត ក្នុង​ផែនការ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ទេ​។​
​ ​
​នៅពេលនេះ កីឡាករ បេន ដាវី​ស (Ben Davies) គឺជា​ជម្រើស​ទី​១​របស់លោក ប៉ូ​ចេ​តទី​ណូ សម្រាប់​តំណែង​ការពារ​ស្លាប​ឆ្វេង​។ ប្រសិនបើ​ក្លឹប Spurs អាច​ស្វែងរក​ក្លឹប​ចង់​ទិញ រ៉ូ​ស នោះ​លោក ប៉ូ​ចេ​តទី​ណូ អាច​នឹង​ប្រើប្រាស់​កីឡាករ ជែ​ន វើ​ថុង​ហេន (Jan Vertonghen) ឬ​កីឡាករ​កំពុង​ឡើង​ជើង ខាយ វ៉ក​ឃ័​រ ភី​ធើ (Kyle Walker Peters) ជំនួស​តំណែង​នេះ​។​
​ ​
​ទីផ្សារ​ទិញដូរ​នៅ​អង់គ្លេស​បាន​បិទទ្វារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​ជា​លើក​ទី​១ ហើយ​ដែល​ក្លិប ស្ពឺរ (Spurs) មិនបាន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​មុន​ចាប់ ផ្តើម​រដូវ​កាល​ថ្មី​។ ទោះបីជា​យ៉ាងណា ទីផ្សារ​នៅ​បរទេស​គ្មាន​ការផ្លាស់ប្តូរ​ទេ​ដោយ​ក្លឹប​នៅ បរទេស អាច​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រហូតដល់​ដំណាច់​ខែសីហា​នេះ​។​
​ ​
​វា​ហាក់ដូចជា​ថា ពេលវេលា​១១​ឆ្នាំ​របស់ រ៉ូ​ស ជាមួយ​ក្លឹប Spurs គ្រោង​នឹង​ឈានដល់​ទីបញ្ចប់​។ កាលពី​សប្តាហ៍​មុន រ៉ូ​ស បានបង្ហាញ​ភាព​ខកចិត្ត បន្ទាប់ពី​ត្រូវបដិសេធ​មិន​ផ្តល់​ពេលវេលា លេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ការមិន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​នេះ ធ្វើ​ឲ្យ រ៉ូ​ស មាន​បញ្ហាលំបាក សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ស្របពេល​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) ពេញចិត្ត អា​ស្លី យ៉ាំង (Ashley Young) សម្រាប់​ការប្រកួត​វើ​ល​ខាប់ រដូវក្តៅ​នៅ​ប្រទេស​រុស្ស៊ី​៕ ប្រែ​សម្រួល : ពិសិដ្ឋ​

ខ្សែការពារ​ស្លាប​ឆ្វេង ឌែ​ន​នី រ៉ូ​ស (Danny Rose)

#