ឌែ​ន​នី វែ​ល​បេ​ក រងរបួស​ធ្ងន់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Sporting Lisbon

899
ចែករម្លែក

ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck) របស់​ក្លិប អា​សេណ​ល​(Arsenal) ត្រូវបាន​បញ្ជូនទៅ​ឆ្លុះ​កាំរស្មីអ៊ិច​( X )​ដោយសារ​រងរបួស​ជើង​ធ្ងន់ធ្ងរ​អំឡុងពេល​ប្រកួត ជាមួយ​ក្រុម Sporting Lisbon ។​
​ ​
​កីឡាករ​អង់គ្លេស​រូបនេះ​បាន​ហក់​តែ​ត​ជាមួយ​កីឡាករ​ប្រ៊ូ​ណូ ហ្គា​ស្ប៉ា (Bruno Gaspar) អំឡុងពេល​ប្រកួត​ក្នុង​តង់​ទី​១​នៅ​ក្របខណ្ឌ Europa League ហើយ​ទំនងជា​ធ្លាក់​មកវិញ ខុស​ប្រក្រតី ហើយ​ភ្លាមៗ​នោះ​ក្រុមគ្រូពេទ្យ​បាន​ស្ទុះ​ចូល ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។​

​ក្រុម​គ្រួ​ពេទ្យ​ប្រញាប់ប្រញាល់​ចូលទៅ​កាន់​ទីលាន​និង​បាន​បញ្ចូល​ខ្យល់​អុក​ស៊ី​ស៊ែ​ន​ដល់​ខ្សែប្រយុទ្ធ​រូបនេះ ខណៈ​មិត្ត​រួម​ក្រុម​ឈរ​មើល​ទាំង​ក្តីបារម្ភ​។​
​ ​
​ក្រុម​អ្នកគាំទ្រ​បាន​ស្រែក​បន្ទរ​ឈ្មោះ​របស់ វែ​ល​បេ​ក នៅពេល​ត្រូវគេ​សែង​ចេញ​និង​ប្តូរ ជំនួស​ដោយ​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre-Emerick Aubameyang) ។​
​ ​
​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បាន​និយាយថា “​គាត់​មាន​បញ្ហា​ត្រង់​កជើង​។ គាត់​បាក់​អ្វីមួយ​ត្រង់​កជើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck)​