ឌែ​ន​នី វែ​ល​បេ​ក វះកាត់​កជើង​ជា​លើក​ទី​២

998
ចែករម្លែក

​ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck) ធ្វើការ​វះកាត់​ជា​លើក​ទី​២ ដើម្បី​ព្យាបាល​របួស​បាក់​កជើង​កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​
​ ​
​គេ​ជឿថា កីឡាករ​រូបនេះ​ត្រូវការ​នីតិវិធី​បន្ថែមទៀត បន្ទាប់ពី​វះកាត់​លើក​ទី​១ ហើយ​ក្លិប អា​សេណ​ល​(Arsenal) នឹងធ្វើ​ការបញ្ជាក់​ពី​ស្ថានភាព​របួស​នេះ​នៅពេល​ក្រោយ​។ វែ​ល​បេ​ក បាន​វះកាត់​លើក​ទី​១ គឺ​ដើម្បី​តម្រង់​កជើង​កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​រងរបួស​ធ្ងន់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម ស្ព​រ​ធី​ង លី​ស​បោ​ន​(Sporting Lisbon) ហើយ​ការវះកាត់ លើក​ទី​២​គឺ​ដើម្បី​ភ្ជាប់​សន្លាក់​ឡើងវិញ​។​
​ ​
​ក្រុម​គ្រួ​ពេទ្យ​នៅ​ក្លិប Arsenal មាន​ទំនុកចិត្ត​ថា វែ​ល​បេ​ក នឹង​ជាសះស្បើយ​ពេញលេញ ប៉ុន្តែ​ដោយសារតែ​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​គ្រោង​បញ្ចប់​រដូវ​ដំណាច់​រដូវ​កាល​នេះ មជ្ឈដ្ឋាន​នានា​មាន​មន្ទិល​ថា តើ​កីឡាករ​រូបនេះ​នឹង​អាច​លេង​ជាមួយ​ក្រុម Arsenal ទៀត​ឬ​យ៉ាងណា​។ ថា តើ វែ​ល​បេ​ក នឹង​អវត្តមាន​យូរ​ប៉ុណ្ណា​នោះ​គឺ​វា​អាស្រ័យ​លើ ការ​សះស្បើយ​របួស​នេះឯង​។​
​ ​
​អ្នកចាំទី បឺ​ន ឡេ​ណូ (Bernd Leno) បាន​និយាយថា “​យើង​មានការ​សោកស្តាយ​ចំពោះ​គាត់ ហើយ​សង្ឃឹមថា នឹង​បានឃើញ​គាត់​នៅលើ​ទីលាន​ពីព្រោះ​គាត់​គឺជា​កីឡាករ​សំខាន់ សម្រាប់​ក្រុម​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welbeck)