ណាក់ ស្រី​ណា បញ្ចេញ​សារ​យ៉ាង​វែង​ក្រោយ អ៊ិន សុ​ភិន ធ្វើឱ្យ​នាង​ចុក​ឈាម​

1334
ចែករម្លែក
  • 33
    Shares

(​ភ្នំពេញ)​៖ តារា​សម្តែង​ល្បី​កញ្ញា ណាក់ ស្រី​ណា បាន​បញ្ចេញ​សារ​រៀបរាប់​យ៉ាង​វែង​ដែល បង្ហាញ ក្នុង​ចិត្ត​ស្ទើរតែ​ចុក​ឈាម​ដូច​ក្នុង​រឿង ក្រោយ​លោក​ថៅកែ កុន អ៊ិន សុ​ភិន មិន​ព្រម​បើក​លុយ រយៈ​មួយឆ្នាំ​មកហើយ នៅ​មក​បំ​ភ្លើ​ស​ការពិត​របស់​នាង​។

​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បានសរសេរថា “១.​ជាដំបូង​នាង​ខ្ញុំ​សូម​គោរព​អរគុណ​ចំពោះ​លោក​អ៊ិន សុ​ភិន​ចាងហ្វាង​ផលិតកម្ម​មហាហង្ស ដែល​បាន​ចេញមក​បកស្រាយ​នូវ​ហេតុផល​ដែល​គ្មាន​ទំនួល​ខុសត្រូវ​លើ​ការងារ​ព្រមទាំង​ប្រើ ល្បិច​ពិសពុល​កេង​ប្រ​វញ្ច​លើ​កម្លាំង​ពលកម្ម​មនុស្ស​ជាច្រើន​អ្នក​ព្រោះតែ​ប្រយោជន៍​របស់ខ្លួន​។ ២.​ខ្ញុំ​បាន​បំពេញការងារ​ជូន​ក្រុមហ៊ុន​របស់លោក​តាម​តួនាទី​និង​កិច្ចសន្យាការងារ​តាម​លក្ខខណ្ឌ​រវាង​ខ្ញុំ​និង​លោក​ដោយ​មិនដែល​ធ្វើ​ឲ្យ​ក្រុមការងារ​វេទនា​រឺ​មាន​បញ្ហា​ដោយសារ​ខ្ញុំ​ឡើយ​។ ដូច្នេះ​រឿង មួយ​នេះ​មិនមែនជា​រឿង​ដែល​លោក​ទៅយក​អតិថិជន​មក​ពាក់​ព​ន្ធ័​ហើយ​ដោះសារ​យករួចខ្លួន​ចឹ​ង​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​ចុះ​កុងត្រា​ធ្វើការ​ជាមួយ​លោក​។ សួរថា​គ្រាន់តែ​អតិថិជន​របស់លោក​ជ្រើសរើស យក​ខ្ញុំ​មក​សម្តែង​តើ​ជា​កំហុស​របស់ខ្ញុំ​មែន​ដែល​ត្រូវ​ឲ្យ​លោក​មិន​បើក​លុយ​ឲ្យ​ខ្ញុំ​? គេ​ជា​ភ្ញៀវ​របស់ លោក​គេ​មាន​សិទ្ធ​ជ្រើសរើស​តួរ តែ​សំខាន់​លោក​ឯង​ជា​អ្នកចរចារ​តម្លៃ​ជាមួយ​តួ​។ ដូច្នេះ​លោក​ត្រូវ មាន​ទំនួល​ខុសត្រូវ​មកលើ​តួ​”​។

​តារា​សម្តែង​ស្រី​ដែល​ថត​រឿង​ភាគ “​មរតក​ចុក​ឈាម​” ឱ្យ​ផលិតកម្ម​មហាហង្ស​រប​ស់លោក អ៊ិន សុ​ភិន សម្រាប់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​នេះ​បាន​បន្តថា ៣.​សូមបញ្ជាក់ថា​រឿង​មរតក ចុក​ឈាម​នេះ ខ្ញុំ​មិនបាន​ទៅ​អង្វរ​ក្រាប​លន់តួ​ខាង​អតិថិជន ឬ​ខាង​ផលិតកម្ម​របស់លោក​ឲ្យ យក​ខ្ញុំ​ធ្វើជា​តួឯក​ទេ ក៏ប៉ុន្តែ​លោក​និង​អតិថិជន​ជា​អ្នកសម្រេច​ដោយ​ខ្លួនឯង​។ ចឹ​ង​លោក​ត្រូវមាន ទំនួល​ខុសត្រូវ​ចំពោះ​រឿងនេះ​។ ៤.​ក្នុងនាម​លោក​ជា​ប្រធាន​និង​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយរូប បើ​លោក​មាន​ឆន្ទ​:​ល្អ​ស្អាតស្អំ លោក​ប្រាកដជា​យកគំនិត​បែប​អ្នកដឹកនាំ​មក​ដោះស្រាយ​បញ្ហា ដែល​កើតមាន​មកលើ​ខ្ញុំ​និង​មនុស្ស​ដទៃ​ផ្សេងទៀត​ដោយ​វិធី​ល្អប្រសើរ​ជាង​នេះ មិនមែន​ប្រើ​ឲ្យ គេ​ធ្វើការ​ចប់​ហើយ បែ​ជា​មិន​អើពើ​ហ្នឹង​តម្លៃ​កម្លាំង​ពលកម្ម​គេ​បែបនេះ​ទេ​។

​ក្នុងនាម​នាង​ជា​ពិធី​ការិនី​មួយ​ផងដែរ​នោះ នាង​បាន​សំណូមពរ គឺ​នាង​គ្រាន់តែ​ចង់​ឲ្យ​លោក​ដែល ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​មេត្តា​បញ្ឈប់​នូវ​សកម្មភាព​និង​ទង្វើ​ដ៏​ពិសពុល​ដែល​ធ្វើ​ដាក់​ខ្ញុំ និង​អ្នកសិល្ប​:​ដ៏ទៃទៀត​ទៅ ព្រោះ​វា​ជះ​ផល​អាក្រក់​ខ្លាំងណាស់​ដល់​មនុស្ស​ជាច្រើន​អ្នក​ដែល​គេ មាន​បេះដូង​បំរើ​សិល្ប​:​ដោយ​ក្តី​ស្រលាញ់​។ នាង​មិនមែន​ចង់​ឈ្នះ​ចាញ់​ជាមួយ​ប្រភេទ​មនុស្ស ដូចជា​លោក​ទេ តែ​ខ្ញុំ​គ្រាន់​ចង់​កត់​បទពិសោធន៍​ដ៏​ឈឺចាប់​មួយ​នេះ​ទុក​និង​ជា​សារ​ដើម្បី​ផ្សព្វផ្សាយ ដល់​បងប្អូន​ដ៏ទៃទៀត​កុំ​ឲ្យ​គេ​រងគ្រោះ​ព្រោះ​លោក អ៊ិន សុ​ភិន ដូចជា​នាង​។​

​កន្លងមក​លោ​កក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស បាន​អះអាងថា ហេតុផល​ដែល​តារា សម្ដែង កញ្ញា ណាក់ ស្រី​ណា មិន​ទទួលបាន​តម្លៃ​ថត​នៅសល់​ចំនួន​ពីរពាន់​ដុល្លារ​ក្រោយ ពេល​ថត​ចប់​មិនមែនជា​កំហុស​របស់​ផលិតកម្ម​របស់លោក​នោះទេ ប៉ុន្តែ​គឺ​កំហុស​របស់​អតិថិជន របស់លោក ដែលជា​អ្នកស្នើ​ឲ្យ​លោក​ផលិត​រឿង “​មរតក​ចុក​ឈាម​” ហើយ​តម្រូវ​ឲ្យ​លោក​ជ្រើស យក​នាង​ឲ្យ​ធ្វើជា​តួឯក​ប៉ុណ្ណោះ​៕ ដោយ​: បូ​រិ​ន​