ណាហ្គា​វើ​លដ៍​ឈ្នះ​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ​២០១៩

621
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ណាហ្គា​វើ​លដ៍​បានប្រកាស​ជា​ក្រុមហ៊ុន​ឈ្នះ​ពានរង្វាន់​ដែល​សហគ្រាស​មាន​ទំនួល​ខុសត្រូវ​(​ហៅ​កាត់​ថា​“​ពានរង្វាន់​AREA”)​ក្នុង​ប្រភេទ​“​អភិវឌ្ឍ​សង្គម​”​នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​ក្នុង​ទីក្រុង​តៃប៉ិៈ​កាលពីពេល​ថ្មីៗ​នេះ​។​

ពានរង្វាន់​នេះ​ទទួលស្គាល់​ស្នាដៃ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៍ដែល​បាន​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម​និង​ការកសាង​ប្រទេសជាតិ​នាំមុខគេ​ក្នុងការ​ផ្តួចផ្តើម​អភិវឌ្ឍ​វិស័យ​កីឡា​សម្រាប់​សហគមន៍​គឺ​“​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​នៅ​ខេត្តកំពង់ស្ពឺ​ក្នុងប្រទេស​កម្ពុជា​”​។

​រៀបចំឡើង​ដោយ​សហគ្រាស​ប្រចាំ​ទ្វីបអាស៊ី​ពានរង្វាន់​AREA​នេះ​ទទួលស្គាល់​ក្រុមហ៊ុន​និង​អង្គភាព​ណា​ដែលមាន​កម្មវិធី​ទំនួល​ខុសត្រូវ​ក្នុងសង្គម (CSR) ឆ្នើម​ជាងគេ​សម្រាប់​សង្គមជាតិ​។ ក្នុងឆ្នាំនេះ មាន​ពាក្យសុំ​ជាង​២០០​មកពី​១៦​ប្រទេស​ទូទាំង​ទ្វីបអាស៊ី​ត្រូវបាន​ដាក់​ស្នើ​មកកាន់​គណៈកម្មការ​ជ្រើសរើស​។

នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក​PernChen​បាន​មានប្រសាសន៍ថា​“​យើង​មាន​កិត្តិយស​យ៉ាងខ្លាំង​ដែល​ស្នាដៃ​អភិវឌ្ឍ​សហគមន៍​របស់​យើង​ត្រូវបាន​ទទួលស្គាល់​។​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ ផ្តល់ឱកាស​ឲ្យ​យុវជន​បាន​អភិវឌ្ឍ និង​បង្កើន​ជំនាញ​លេង​បាល់ទាត់​របស់​ពួកគេ​។ ទីមួយ កម្មវិធី​នេះ បាន​បណ្តុះបណ្តាល និង​បង្កើន​ជំនាញ​បង្ហាត់កីឡា​ដល់​គ្រូ​កីឡា​ទាំងអស់​នៅក្នុង​ខេត្ត​។

ទី​ពីរ​វា​ផ្តល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ដ៏​ប៉ិនប្រសប់​របស់​យើង​ឲ្យ​បង្កើន​ជំនាញ​របស់​ពួកគេ​តាមរយៈ​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​និង​ការដោះដូរ​កីឡាករ​-​កីឡាការិនី​ជាមួយ​ក្លឹប​បាល់ទាត់​ក្នុង​តំបន់​។​យុវជន​គឺជា​អនាគត​របស់​ប្រទេសជាតិ​ហើយ​យើង​សង្ឃឹមថា​នឹងចូលរួម​មួយ​ផ្នែក​ក្នុង​ការជួយ​ពួកគេ​ឲ្យ​ក្លាយជា​អត្ត​ព​លិ​ក​ឆ្នើម​សម្រាប់​ប្រទេស​កម្ពុជា​”​។

​លោក​PernChen​បាន​បន្ថែមទៀតថា​“​ណាហ្គា​វើ​លដ៍​បានរៀបចំ​ការប្រកួត​បា​ល់​ទាត់​ខ្នាតតូច​អាយុ​ក្រោម​១៨​ឆ្នាំ​ដែល​ចូលរួម​ដោយ​សិស្សានុសិស្ស​ជាង​៦០០​នាក់​ជាមួយ​គោលបំណង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​បង្ហាញ​ជំនាញ​របស់​ពួកគេ​និង​ទទួលបាន​បទពិសោធន៍​និង​ទំនុកចិត្ត​ពី​ការប្រកួត​លើ​ទីលាន​ផ្ទាល់​។​ការប្រកួត​នេះ​ក៏បាន​ជួយ​យើង​ឲ្យ​ស្វែងរក​កីឡាករ​-​កីឡាការិនី​ដែល​ពូកែ​សម្រាប់​ការបណ្តុះបណ្តាល​បន្ត​ផងដែរ​។

ជាការ​ពិត​យើង​បានរៀបចំ​ថ្នាល​បណ្តុះបណ្តាល​ជាច្រើន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាង​៥០០​នាក់​ចាប់ពី​ឆ្នាំ​២០១៤​។​ក្នុងខណៈពេល​យើង​កំពុង​ស្វែងរក​និង​អភិវឌ្ឍ​កីឡាករ​-​កីឡាការិនី​ថ្មីៗ​សម្រាប់​ក្រុម​ជម្រើសជាតិ​គោលបំណង​ធំ​បំផុត​របស់​យើង​ក៏​ជួយ​បង្កើត​នូវ​វប្បធម៌​នៃ​ការលេង​កីឡា​សម្រាប់​សុខភាព​និង​កសាង​ប្រទេសជាតិ​តាមរយៈ​ការបណ្តុះ​គំនិត​ឲ្យ​ស្រឡាញ់​កីឡាបាល់ទាត់​ផងដែរ​”​។

ការចូលរួម​យូរអង្វែង​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​របស់​ណាហ្គា​វើ​លដ៍​រួមមាន​ការឧបត្ថម្ភ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក​ជាតិ​ដែល​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​អន្តរជាតិ ដូចជា ការប្រកួត​កីឡា​ទ្វីបអាស៊ី និង​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ជាដើម​។

សូមជម្រាបថា​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​បាននិងកំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។

​ក្នុង​ខែមីនា​ឆ្នាំ​២០១៤​ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ត្រូវបាន​បង្កើត​ឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែលមាន​គោលបំណង​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ ការលើកកម្ពស់​វិស័យ​អប់រំុ, ការផ្សារភ្ជាប់​ជាមួយ​ក្នុង​សហគមន៍,​ការអភិវឌ្ឍ​វិស័យ​កីឡា,​និង​ការ​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។​មកដល់​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុ​ជាជាង​២០០.០០០​នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​លដ៍​ឈ្នះ​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ ២០១៩