ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​Stevie®Awards​ចំនួន​២​សម្រាប់​គំនិត​ផ្តួចផ្តើម​ការងារ​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​

272
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ផ្នែក​ការងារ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​ដែលមាន​ការចូលរួម​និង​ការឧបត្ថម្ភ​យូរអង្វែង​ដើម្បី​ជួយ​កសាង​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​ទទួលស្គាល់​ស្នាដៃ​និង​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ​គ្រឿង​។​នោះ​គឺជា​ពានរង្វាន់​Stevie®Awards​ដ៏​ល្បីល្បាញ​ដែល​ពិធី​ប្រគល់​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី​១៦ នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុង​វី​ណា​ប្រទេស​អូទ្រីស​។​

​ពានរង្វាន់​នេះ​ត្រូវបាន​ចាត់ទុកជា​ពានរង្វាន់​លំដាប់​ពិភពលោក​ដែលមាន​តម្លៃ​ស្មើនឹង​ពានរង្វាន់ Oscars​ឬ​Emmys​ក្នុង​វិស័យ​ធុរកិច្ច​និង​សង្គម​ពានរង្វាន់​ទាំងពីរ​នេះ​ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​ដែលមាន​ការងារ​ទំនួល​ខុសត្រូវ​សង្គម​ឆ្នើម​ប្រចាំឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ណូ​វ៉ែល​ហ្សេ​ឡង់​។

នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក​PernChen​បាន​មានប្រសាសន៍ថា​“​ណាហ្គា​វើ​លដ៍​បេះដូង​បេះដូង​សប្បុរស​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤​ក្នុង​គោលបំណង​ផ្តល់​ត្រឡប់​ទៅវិញ​ដល់​សហគមន៍ និង​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​។ យើង​មានការ​ប្តេជ្ញាចិត្ត​យូរអង្វែង​ក្នុង​ការជួយ​កសាង​ប្រទេស​កម្ពុជា​។ ការ​ឈ្នះ​ពានរង្វាន់​Stevie®Awards​នេះ​គឺជា​ស្នាដៃ​និង​ប្រវត្តិសាស្ត្រ​មួយទៀត​របស់​យើង​បន្ទាប់ពី​យើង​បានឈ្នះ​ពានរង្វាន់​ការងារ​ទំនួល​ខុសត្រូវ​សង្គម​សកល “Global CSR Awards” ក្នុងប្រទេស​ម៉ាឡេស៊ី និង​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​ខ្ពស់​ប្រចាំ​ទ្វីបអាស៊ី “Asia Responsible Enterprise Awards (AREA)” នៅ​តៃវ៉ាន់​”​។

​លោក​PernChen​បាន​បន្ថែមថា​“​យើង​ជឿជាក់ថា​បុគ្គលិក​របស់​យើង​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​ពួកគេ​បាន​ចំណាយពេល​វេលា​រួម​នឹង​កម្លាំងកាយ​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ដែល​យើង​រស់​នៅមាន​ភាពប្រសើ​រ​ជាង​មុន​។ ទឹកចិត្ត​សប្បុរស​រប​ស់​ពួកគេ បានបង្ហាញ​ពី​ការស្រឡាញ់​ប្រទេស​របស់​ពួកគេ​”​។

​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​បានឈ្នះ​ពានរង្វាន់​Stevie®Award​ប្រាក់​ចំពោះ​“​កិច្ច​ជួយ​កសាង​ប្រទេស​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​”​។ កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​អប់រំ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍​ការអភិវឌ្ឍ​វិស័យ​កីឡា​និង​ការ​គាំពារ​បរិស្ថាន​របស់​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​សហគមន៍​ទូទាំងប្រទេស​កម្ពុជា ។

​ស្នាដៃ​សំខាន់ៗ​កាលពីពេល​ថ្មី​នេះ​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​រួមមាន​៖•​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​កុមារ​ដែលមាន​ជីវភាព​ខ្វះខាត​១១.៤០០​នាក់​នៅតាម​សាលារៀន​ជាង​៤០​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ស្វែងរក​និង​បញ្ចប់​ការសិក្សា​ព្រមទាំង​បង្កើន​បរិយាកាស​សិក្សា​ប្រសើរ​ជាង​មុន​តាមរយៈ​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​សាលារៀន​។

•​បង្កើត​សិក្ខាសាលា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ​ដល់​សិស្សានុសិស្ស​ប្រមាណ ១.៣៥០​នាក់​នៅ​១១​សាលារៀន​។​•​ឧបត្ថម្ភ​គាំទ្រ​ដល់​អង្គការ​GoGoCambodia​ដើម្បី​ទទួលបាន​ឯតទគ្គ​កម្ម​ហ្គី​ណេ​ស​ពិភពលោក​ដោយបាន​ជួយ​ត្បាញ​ក្រមា​ប្រវែង​១.១៤៩,៨​ម៉ែត្រ​ដែល​វែង​ជាងគេ​ក្នុង​ពិភពលោក​។

•​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា​ដោយ​ឧបត្ថម្ភ​សម្រាប់​កីឡា​កម្រិត​មូលដ្ឋាន និង​ថ្នាក់ជាតិ​និង​ជួយ​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូចជា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​និង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ព្រមទាំង​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក​ដែល​បាន​យក​មេដាយ​មក​ជូន​ជាតិ​។

•​លុបបំបាត់​បំពង់​បឺត​ប្លា​ស្ទិ​ក​ដែល​ប្រើ​ម្តង​ចោល​ពី​ក្រុមហ៊ុន​ដែល​ជួយ​លុបបំបាត់​ការប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក​ប្រមាណ ៤ លាន​ដើម​ក្នុង​មួយឆ្នាំ​។ •​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ៣R (​កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ​និង​កែច្នៃ​ឡើងវិញ​)​និង​ការគ្រប់គ្រង​សំរាម​។​•​ដាំ​កូនឈើ​១.០០០​ដើម​នៅតាម​ទីធ្លា​សាលារៀន​ទូទាំងប្រទេស​កម្ពុជា​និង​ផ្តល់​សិក្ខាសាលា​ដល់​សិស្សានុសិស្ស​ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ក្នុងពេល​ដំណាលគ្នា​នេះដែរ​ណាហ្គា​វើ​លដ៍​ក៏បាន​ឈ្នះ​ពានរង្វាន់​Stevie®Award​សំរឹទ្ធិ​ផងដែរ​ចំពោះ​កិច្ច​ជួយ​អភិវឌ្ឍ​យុវជន និង​កីឡា​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​។ គម្រោង​រយៈពេល ២ ឆ្នាំនេះ មាន​គ្រូ​កីឡា ១២០ នាក់​មកពី ៩៤ សាលារៀន​ទូទាំង​ខេត្តកំពង់ស្ពឺ បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​បង្ហាត់កីឡា​បាល់ទាត់​អាជីព​និង​ទទួលបាន​ការឧបត្ថម្ភ​សម្ភារ​កី​​ឡា​ដើម្បី​សិស្សានុសិស្ស​យកទៅ​ហ្វឹកហាត់​នៅតាម​សាលារៀន​របស់​ពួកគេ​ផងដែរ​។​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​នេះ​បានផ្តល់​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាង​១៨.៥០០​នាក់​ខណៈ​មានការ​រៀបចំ​ការប្រកួត​បាល់ទាត់​យ៉ាង​ទៀងទាត់​ផងដែរ​ដើម្បី​បង្កើន​ជំនាញ​លេង​បាល់ទាត់​និង​ស្វែងរក​យុវជន​ឆ្នើម​ដើម្បី​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

​សូមបញ្ជាក់​ផងដែរ​ថា អង្គភាព​ជាច្រើន​មកពី ៧៤ ប្រទេស​បានដាក់​ពាក្យសុំ​ប្រមាណ ៤.០០០ ច្បាប់ ដើម្បី​ទទួលបាន​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​សម្រាប់​ឆ្នាំនេះ ខណៈ​មាន​នាយក​ប្រតិបត្តិ សហគ្រិន ក្រុមហ៊ុន​និង​សាស្ត្រាចារ្យ​ធុរកិច្ច​ល្បីៗ​លំដាប់​ពិភពលោក​ជាង​២៥០​នាក់​និង​ក្រុមហ៊ុន​បានរួម​គ្នា​ដាក់ពិន្ទុ​ដើម្បី​ស្វែងរក​អង្គភាព​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ដើម្បី​ឈ្នះ​ពានរង្វាន់ Stevie® Award ។

​កម្មវិធី​ការងារ​សង្គម​ដែល​កំពុង​បន្ត និង​ប្រកបដោយ​និរន្តរភាព​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បានធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​និង​សមាជិកគ្រួសារ​របស់​ពួកគេ​ប្រមាណ​២០៤.០០០​នាក់​បាន​ប្រសើរឡើង​មកដល់​បច្ចុប្បន្ន​។​ការជួយ​កសាង​ប្រទេសជាតិ​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​បានទទួល​ការកត់សម្គាល់​យ៉ាងខ្លាំង​ពី​គណៈកម្មការ​រួមមាន​“​យុទ្ធសាស្ត្រ​ខ្លាំង​លើ​វិស័យ​សំខាន់ៗ​”“​គម្រោង​ដែលមាន​លក្ខណៈពិសេស​ស​ម្រា​ប់​សហគមន៍​ទូទាំងប្រទេស​”​និង​“​ការស្ម័គ្រចិត្ត​រប​ស់បុ​គ្គ​លិ​ក​ទៅកាន់​សហគមន៍​”៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ឈ្នះ​ពានរង្វាន់​អន្តរជាតិ Stevie®Awards ចំនួន​២​សម្រាប់​គំនិត​ផ្តួចផ្តើម​ការងារ​ទំនួល​ខុសត្រូវ​សង្គម​នៅ​កម្ពុជា​