ណាហ្គា​វើ​លដ៍​មាន​ម្ហូប​គ្រប់​រសជាតិ​មកពី​ជុំវិញ​ពិភពលោក​

372
ចែករម្លែក
  • 5
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ជាមួយ​ជម្រើស​នៃ​អាហារ​រសជាតិ​ដើម​ដ៏​សម្បូរបែប​មកពី​ជុំវិញ​សកលលោក និង​ការសម្តែង​សិល្បៈ​សហ​សម័យ​ដ៏​អស្ចារ្យ​ណាហ្គា​វើ​លដ៍​គឺជា​មណ្ឌល​កម្សាន្ត​ចម្រុះ​ដែល​ផ្តល់នូវ​បទពិសោធន៍​ថ្មីៗ​មិនអាច​បំភ្លេចបាន​និង​ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ​មិត្តភក្តិ​និង​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​។
​រីករាយ​ពិសា​ម្ហូបអាហារ​ជាច្រើន​មុខ​ច្នៃ​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​ជាតិ​និង​អន្តរជាតិ​។​ភោជនីយដ្ឋាន​ចិន​ប្រណីត​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក Fortune Palace និង Hall of Golden Chimes មាន​បម្រើ​ម្ហូប ដូចជា​ទា​ប៉េកាំ​ងុ​, ក្តាម​អា​ឡាស់​ស្កា​រស់​, ខ​ប៉ាវ​ហ៊ឺ​អាហ្វ្រិក​, និង​ម្ហូប​ជាច្រើន​មុខ​ទៀត​។

សម្រាប់​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យជាតិ អ្នក​អាចមក​ពិសា​ឌី​ម​សាំ​ពិសេស​តម្លៃ​ចាប់ពី ១៨,៨០​ដុល្លារ សម្រាប់​ម្នាក់​នៅ​ភោជនីយដ្ឋាន​ទាំងពីរ​ចន្លោះ​ម៉ោង​១១​ព្រឹក​និង​២:៣០​រសៀល​។​សម្រាប់​អ្នក​ដែល​ចង់​ភ្លក្ស​ម្ហូប​បារាំង​រសជាតិ​ដើម​សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន​បារាំង​LeGourmet​ដែលមាន​បម្រើ​ជូន​នូវ​ពងត្រី​ប្រណីត​និង​ថ្លើម​ក្ងាន​ឬ​អ្នក​អាច​ទៅ​ពិសារ​ម្ហូប​ជប៉ុន​ដែល​ចម្អិន​ផ្ទាល់​នៅ​នឹង​មុខ​អ្នក​ជាមួយ​សិល្បៈ​ចម្អិនម្ហូប​ដ៏​ស្ទាត់ជំនាញ​របស់​មេ​ចុងភៅ​ដ៏​ចំណាន​របស់​យើង​។

​ក្នុងពេល​ដំណាលគ្នា​នេះដែរ​អ្នក​អាចមក​ភោជនីយដ្ឋាន​ប្រណីត​អ៊ីតាលី​BistroRomano​ដែល​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ​២០១៨​ក៏បាន​ដើម្បី​ភ្លក្ស​ប៉ាស់​ស្តា​ភី​ហ្សា​និង​អាហារ​អ៊ីតាលី​ពិសេស​ជាច្រើន​មុខ​ទៀត​។​សម្រាប់​ភាព​រីករាយ​លក្ខណៈ​គ្រួសារ​អ្នក​អាចមក​ពិសា​អាហារ​ប៊ុ​ហ្វេ​បែប​ខ្មែរ​ពេល​ល្ងាច​ដែលមាន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥:៣០​ល្ងាច​នៅ​ភោជនីយដ្ឋាន​ThePangea​ដែលមាន​ម្ហូប​ខ្មែរ​មកពី​គ្រប់​រាជធានី​ខេត្ត​រួមទាំង​ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ផងដែរ​។​

​ណាហ្គា​វើ​លដ៍​ក៏មាន​ម្ហូប​ដែលមាន​ការពេញនិយម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​នៅ​ភោជនីយដ្ឋាន​ndochine​ភោជនីយដ្ឋាន​Chopstick​និង​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក​។​ចំណែក​អ្នក​ដែល​ចង់ទៅ​ពិសា​ម្ហូប​ពិសេស​តម្លៃ​សមរម្យ សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​កូរ៉េ Korean Grill ភោជនីយដ្ឋាន​បែប​ហុងកុង Golden Bowl ភោជនីយដ្ឋាន​ក្រោម​ដី​បែប​អាស៊ី Food Pavilion តម្លៃ​ចាប់ពី ១,៥០​ដុល្លារ ប៉ុណ្ណោះ​។ ភោជនីយដ្ឋាន​ផ្សេងទៀត​របស់​ណាហ្គា​វើ​លដ៍​មាន​បើក​បម្រើ​២៤​ម៉ោង​សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ​មិន​ឲ្យ​ខកចិត្ត​ឡើយ​។

​ភោជនីយដ្ឋាន​មួយទៀត​ដែល​អ្នក​ត្រូវតែ​សាកល្បង​គឺ​ភោជនីយដ្ឋាន​ប្រណីត​2Pangea​ដែលមាន​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ដែលមាន​ទីតាំង​ជាប់​សាល​មហោស្រព NABA ។ រាល់​អ្នក​ញ៉ាំ​ទី ២ ចំណាយ​តែ ៨$ ប៉ុណ្ណោះ​។ រីករាយ​តាមចិត្ត​។​បន្ទាប់ពី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួច អ្នក​អាច​ទៅ​សាល​មហោស្រព NABA​នៅ​ណាហ្គា​ទី​២​ដើម្បី​ទស្សនា​ការសម្តែង​សិល្បៈ​នៃ​ក្តី​ស្រឡាញ់​ដែលជា​ការសម្តែង​បែប​សហ​សម័យ​ដ៏​អស្ចារ្យ ផ្តល់ជូន​ពី​ម៉ោង ៨ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ រហូតដល់​ថ្ងៃទី ៣ មីនា​។

​សំបុត្រ​ផ្តល់ជូន​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍​សម្រាប់​ការសម្តែង​រយៈពេល​៤៥​នាទី​នេះ​និង​ស័ក្តិសម​សម្រាប់​គ្រប់​វ័យ​។​វា​ជាការ​សម្តែង​នៃ​ដំណើររឿង​ស្នេហា​ដ៏​រ៉ូ​មែន​ទិ​ករ​បស់​Justin​និង​Cherry​លាយឡំ​ជាមួយ​អ្នក​សម្តែង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​3Dmapping​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​បន្ទាប់ពី​ទស្សនា​រួច​អ្នក​អាច​ទៅ​ពិសា​ប៊ុ​ហ្វេ​បង្អែម​ដ៏​ឈ្ងុយឆ្ងាញ់​តម្លៃ​១២​ដុល្លារ​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នា​ក់នៅ​ភោជនីយដ្ឋាន 2Pangea ៕S/

​ចំណងជើង​រូបថត​៖​ណាហ្គា​វើ​លដ៍​មាន​ម្ហូប​គ្រប់​រសជាតិ​មកពី​ជុំវិញ​ពិភពលោក​និង​សាល​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​