ណាហ្គា​វើ​លដ៍ ដាក់លក់​នំ​ព្រះ​ខែ​នាំ​លាភ​និង​ផ្តល់ជូន​នូវ​ភាព​រីករាយ ដ៏​សម្បូរបែប​

1238
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ជួបជុំ​ក្រុមគ្រួសារ និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ​ជាមួយនឹង​នំ​ព្រះ​ខែ​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង Hall of Golden Chimes ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​ពិភពលោក​របស់​ណាហ្គា​វើ​លដ៍​ក្នុងឆ្នាំនេះ​។

​ដុត​ថ្មីៗ​រៀងរាល់ថ្ងៃ​តាមបែប​ប្រពៃណី​ជាមួយ​គ្រឿងផ្សំ​គុណភាព​ខ្ពស់​នាំចូល​ពី​បរទេស​នំ​សែន​ព្រះ​ខែ​របស់​ណាហ្គា​វើ​លដ៍ ផ្តល់ជូន​នូវ​នំ​រសជាតិ​ឆ្ងាញ់​ប្លែកៗ​ជាច្រើន​ជម្រើស ដូចជា រសជាតិ​គ្រាប់​ឈូក រសជាតិ​ស្លឹក​តើយ ព្រមទាំង​នំ​រសជាតិ​ថ្មី ដូចជា រសជាតិ​ពោត និង​រសជាតិ​ក្រូចឃ្វិច​ជាមួយ​សណ្តែកក្រហម ជាដើម​។ អតិថិជន អាច​ជ្រើសរើស​នំ​សែន​ព្រះ​ខែ​ធម្មតា​ដែល​គ្មាន​ស៊ុត ឬ​មាន​ស៊ុត​ពីរ​ក៏បាន​។ រីករាយ​ពិសា​តាមចិត្ត​។​

​វេច​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាស​ដ៏​ស្រស់ស្អាត និង​ស័ក្តិ​សមជា​កាដូ​ក្នុងឱកាស​បុណ្យ​សែន​ព្រះ​ខែ​នេះ នំ ព្រះ​ខែ​ណាហ្គា​វើ​លដ៍​ទាំងអស់នេះ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី ១០​ដុល្លារ ក្នុង​មួយ​ដុំ ឬ​ចាប់ពី ៣៤​ដុល្លារ​ក្នុង​មួយ​ប្រអប់​ដែលមាន ៤ ដុំ​។ ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី ២ កញ្ញា លោក​អ្នកនឹង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស ២០% នៅពេល​អ្នក​ក​ម្ម៉​ង់​ទុក​មុន ឬ​បញ្ចុះតម្លៃ ៣០% សម្រាប់​កា​រក​ម្ម៉​ង់​នំ ៥០​ប្រអប់ ឬ​លើសពីនេះ​។ អ្នក​អាចមក​ជាវ​នំ​សែន​ព្រះ​ខែ​នាំ​លាភ​ដោយផ្ទាល់​នៅ​សាល​ទទួលភ្ញៀវ​នៅ​ណាហ្គា​ទី​១ ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ភោជនីយដ្ឋាន​ចិន​ប្រណីត Hall of Golden Chimes នៅ​ណាហ្គា​ទី ២ និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណាហ្គា​ទី ១ ឬ​អា​ចក​ម្ម៉​ង់​មុន​តាមរយៈ​អ៊ី​ម៉ែ​ល dining@nagaworld.com ។

​មិនតែប៉ុណ្ណោះ លោកអ្នក​អាចមក​ទទួលយក​នូវ​បទពិសោធន៍​ដ៏​រីករាយ​នៅ​ណាហ្គា​វើ​លដ៍ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី ៣០ កញ្ញា ដែល​រួមមាន ការសម្តែង​សិល្បៈ​បែប​ចិន ការសម្តែង​ពិសេស​អបអរ​បុណ្យ​សែន​ព្រះ​ខែ ការតុបតែង​ដ៏​ស្រស់ស្អាត និង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន​ទៀត​។ រីករាយ និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ​នៅ​ណាហ្គា​វើ​លដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​៕ ល​