ណាហ្គា​វើ​លដ៍ ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ជាច្រើន​ពាន់​នាក់​!

261
ចែករម្លែក

ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញៈ​ចាប់យក​ឱកាស​ដើម្បី​កសាង​អាជីព​ជោគជ័យ​ជាមួយ​ណាហ្គា​វើ​លដ៍​។ មានការ​ងារ​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​រាប់ពាន់​មុខតំណែង កំពុង​រង់ចាំ​អ្នក​នៅក្នុង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ផ្នែក​ហ្គេម និង​សណ្ឋាគារ​ស្របពេល​នឹង​ការរីកលូតលាស់​ដ៏​លឿន​របស់​ក្រុមហ៊ុន​។


​ដាក់ពាក្យ​ដើម្បី​ក្លាយជា​បុគ្គលិក​កម្មសិក្សា​ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​ផ្នែក​ការងារ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​ដែល​លើកស្ទួយ​យុវជន​-​យុវនារី​កម្ពុជា​វ័យក្មេង​អាច​អភិវឌ្ឍ​ជំនាញ និង​ទទួលបាន​បទពិសោធន៍​ការងារ​ដ៏​មានតម្លៃ​នៅក្នុង​មុខតំណែង​ជាច្រើន​នៅ​មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ណាហ្គា​វើ​លដ៍​! ។


​សូម​អញ្ជើញ​ចូល​សម្ភាសន៍​ដោយ​សេរី រៀងរាល់ថ្ងៃ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy (​អគារ​លេខ ១៤ ផ្លូវ ២៥២) ពី​ម៉ោង ១១ ព្រឹក ដល់ ៩ យប់ ពី​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ឬ​ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ឬ​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​ណាហ្គា​វើ​លដ៍​ដ៏​ធំ​នៅ​ថ្ងៃទី ២២ និង​ទី ២៣ ខែតុលា​នេះ ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច នៅ​សាល​ពិធី Grand Ballroom ក្នុង​ណាហ្គា​វើ​លដ៍​ទី​១ ជាន់​ទី​២ ដែល​ផ្តល់ឱកាស​ឲ្យ​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ទាំងអស់​អាច​ជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​គ្រប់ផ្នែក​របស់​ណាហ្គា​វើ​លដ៍ និង​ដាក់ពាក្យ​ដើម្បី​ទទួលបាន​ការងារ​ភ្លាមៗ​។
​កញ្ចប់​អត្ថប្រយោជន៍​ខ្លះៗ​សម្រាប់​បុគ្គលិក​កម្មសិក្សា រួមមាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​រហូតដល់ ៣០០ ដុល្លារ ការ​ញ៉ាំ​ម្ហូបអាហារ និង​ភេសជ្ជៈ​ឥត​កំណត់ និង​កន្លែង​ស្នាក់នៅ​ទៅតាម​ស្នើសុំ ។​ល​។ មិនតែប៉ុណ្ណោះ ណាហ្គា​វើ​លដ៍​ក៏​នឹង​ផ្តល់​ជំនាញ និង​ចំណេះដឹង ព្រមទាំង​ការបណ្តុះបណ្តាល​ផ្សេងទៀត ដូចជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផងដែរ​។ ជាពិសេស​បុគ្គលិក​កម្ម​សិក្សា​នឹង​ទទួលបាន​នូវ​ប្រាក់រង្វាន់​បន្ថែម​ជាច្រើន​ទៀត​ជា​រៀងរាល់ខែ និង​ប្រាក់ឧបត្ថម្ភ​អាហារូបករណ៍​ដើម្បី​ឲ្យ​ពួកគាត់​បន្ត​ការសិក្សា​ថែមទៀត​ផង​។


​ក្រៅពី​ធ្វើការ ៨ ម៉ោង​ក្នុង​មួយថ្ងៃ សម្រាក​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ឈប់សម្រាក ១៨ ថ្ងៃ​ក្នុង​មួយឆ្នាំ បុគ្គលិក​កម្មសិក្សា​ក៏​នឹង​ទទួលបាន ២០០ ដុល្លារ​បន្ថែម​សម្រាប់​ការមិន​មានច្បាប់​ឈឺ​ពេញ​មួយឆ្នាំ​។ ទឹកប្រាក់​បន្ថែម រួមមាន ១៣០% សម្រាប់​បុគ្គលិក​កម្មសិក្សា​វេន​យប់ ១៥០% សម្រាប់​បុគ្គលិក​កម្មសិក្សា​បន្ថែម​ម៉ោង និង ៣០០% សម្រាប់​បុគ្គលិក​កម្មសិក្សា​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​។


​ដើម្បី​ទទួលបាន​ការសម្ភាសន៍​ភ្លាម និង​ទទួលបាន​ការងារ​ភ្លាមៗ សូមកុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត និង​វិញ្ញាបនបត្រ​សិក្សា​ពាក់ព័ន្ធ​មកកាន់​កម្មវិធី​ដើរចូល​សម្ភាស៍​ដោយ​សេរី​រៀងរាល់ថ្ងៃ និង​ពិព័រណ៍​ការងារ​ណាហ្គា​វើ​លដ៍​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ការងារ​ណាហ្គា​វើ​លដ៍ NagaWorld – Careers / Naga Academy ផ្ញើ​អ៊ី​ម៉ែ​ល​មកកាន់ careers@nagaworld.com ឬ​ទូរ​សព្ទ​មកកាន់ ០១៥ ៧៦០ ៨៦០, ០១៥ ៩៩៥ ៥៩២ ០១៥ ៧៨៩ ៨៨៩ ឬ ០១៦ ៣១១ ១៤៤​។
​ដាក់ពាក្យ​ធ្វើការ​នៅ​ណាហ្គា​វើ​លដ៍​ក្នុងថ្ងៃនេះ និង​ទទួល​អនាគត​ភ្លឺស្វាង​ជាមួយ​យើង​។​

.​អំពី ផ្នែក​ការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស
​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែលមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ដើម្បី​លើកកម្ពស់​ការធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​ដោយ​ផ្តោតទៅលើ​សសរស្តម្ភ ៤ គឺ​ការលើកកម្ពស់​វិស័យ​អប់រំ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ២០៤.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ​។
​សម្រាប់​សំណួរ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ ឬ​រូបភាព សូម​ទាក់ទង​មកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong@nagaworld.com
​ ​កញ្ញា ភោគ សូ​លីន​ដា​
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email:phouksolinda@nagaworld.com

​អភិវឌ្ឍ​ជំនាញ​ដ៏​មាន​សក្តានុពល​របស់​អ្នក​ដោយ​ដាក់ពាក្យ​ដើម្បី​ក្លាយជា​បុគ្គលិក​កម្មសិក្សា​របស់​ណា​ហ្គា​វើ​លដ៍
សាធារណជន​ទូទៅ​អាច​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​ណាហ្គា​វើ​លដ៍​ដោយ​សេរី​នៅ​ថ្ងៃទី ២២ និង​ទី ២៣ ខែតុលា​នេះ ពី​ម៉ោង ៩ ព្រឹក​ដល់ ៥ ល្ងាច នៅ​សាល​ពិធី Grand Ballroom នៅ​ណាហ្គា​វើ​លដ៍​ទី​១​
ដើរចូល​សម្ភាសន៍​ដោយ​សេរី​រៀងរាល់ថ្ងៃ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy នៅ​អគារ​លេខ ១៤ ផ្លូវ​លេខ ២៥២​