ណាហ្គា​វើ​លដ៍ នាំ​កុមារ​ជាង​៥០០ នាក់​មកពី​១២​អង្គការ មក​ទស្សនា​ការសម្តែង នៅ​ម​ហោ​ស្រ​ណា​បា ណាហ្គា​ទី​២

1018
ចែករម្លែក

​ដោយ​:​សុផល៊ / ​​ភ្នំពេញ ៖ ណាហ្គា​វើ​លដ៍ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​បាន​នាំ​កុមារ​ជាង ៥០០ នាក់​មកពី​អង្គការ​សប្បុរសធម៌​ចំនួន ១២ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​មក​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ ដែល​ផ្តល់ជូន​ដល់​សាធារណជន​ទូទៅ​ចូល​ទស្សនា​ដោយ​សេរី​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២​។

​កុមារ​មកពី​អង្គការ​ទាំង​១២ រួមមាន អង្គការ​មូលនិធិ​អឺរ៉ុប​សម្រាប់​កុមារ​កម្ពុជា អង្គការ​ផ្ទះ​នៃ​គ្រួសារ អង្គ​ការជួយ​កុមារ​ងាយ​រងគ្រោះ​កម្ពុជា អង្គការ​បណ្តុះបណ្តាល​កុមារកំព្រា​យុវជន​ពិការ​និង​ស្ត្រី​ក្រីក្រ វិទ្យាស្ថាន​អភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​និង​ចរិតលក្ខណៈ អង្គការ​កម្ពុជា​សម្រាប់​ការរស់នៅ និង​ការថែទាំ​បណ្តោះអាសន្ន អង្គការ​ខេមរា មូលនិធិ​កុមារ​កម្ពុជា អង្គការ​លើកស្ទួយ​ប្រជាពលរដ្ឋ អង្គការ​ថែទាំ​កុមារ​ផ្កាយ និង​សមាគម​អភិវឌ្ឍ​គ្រួសារ​ពលី និង កុមារកំព្រា ។​

​លោក​ភើ​ន ឈិន​( Pern Chen) នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​មានប្រសាសន៍ថា “​យើង​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​នាំ​កុមារ​ទាំងនេះ​មក​ទស្សនាការ​សម្តែង​នៅ NABA ។ យើង​ដឹងថា ការអប់រំ​មាន​សារសំខាន់​ណាស់​ប៉ុន្តែ​ការកម្សាន្ត ក៏មាន​សារសំខាន់​ដូចគ្នា​។​សិស្ស​ដែល​រីករាយ នឹងមាន​ទឹកចិត្ត​រៀនសូត្រ​ជាង​មុន និង​មានឱកាស​ជោគជ័យ​ច្រើន​” ។

​លោក Pern បាន​បន្ថែមទៀតថា​“​យើង​ក៏​សង្ឃឹម​ផងដែរ​ថា​ការសម្តែង​ពិសេស​នៅ​សាល​មហោស្រព NABA ដែលមាន​សិល្បករ​-​សិល្បការិនី​ជាតិ និង​អន្តរជាតិ​នេះ នឹងធ្វើ​ឲ្យ​កុមារ​រីករាយ និង​ជួយ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ចាប់យក​អាជីព​សិល្បៈ​ផងដែរ ។ យើង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើតាម​ក្តី​ស្រមៃ និង​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ។

​កុមារ​ទាំងអស់ បានទទួល​នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ទស្សនាការ​សម្តែង​លើកទីមួយ​របស់​ពួកគេ ។ កុមារី ស្មៀន ឡែ​ន មកពី​អង្គការ​មូលនិធិ​អឺរ៉ុប​សម្រាប់​កុមារ​កម្ពុជា បាន​និយាយថា “​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ទស្សនា​ការសម្តែង​ពិសេស​នេះ ជាពិសេស​ខ្ញុំ​ចូលចិត្ត​ឈុត​ច្រៀង និង​រាំ​ជា​ក្រុម​! វា​ពិតជា​អស្ចារ្យ​” ។

​ក្នុងពេល​ដំណាលគ្នា​នោះដែរ អ្នកគ្រប់គ្រង​អង្គការ​អង្គការ​បណ្តុះបណ្តាល​កុមារកំព្រា​យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ អ្នកស្រី កែន ស្រីនាថ បាន​មានប្រសាសន៍ថាៈ ពួកគាត់​រីករាយ​យ៉ាងខ្លាំង​ដែល​ណាហ្គា​វើ​លដ៍​អញ្ជើញ​យើងខ្ញុំ និង​កុមារ​មក​ទស្សនា​ការសម្តែង​ដ៏​អស្ចារ្យ​នេះ​នៅ​សាល​មហោស្រព NABA ។ អ្នកស្រី បាន​បន្ថែមថា “​កុមារ​ទាំងអស់ រំភើប​យ៉ាងខ្លាំង​ហើយ​ពួកគេ​ចូលចិត្ត​សាល​មហោស្រព និង​ការតុបតែង​ដ៏​ស្រស់ស្អាត​ទូទាំង​អាគារ​ណាហ្គា​វើ​លដ៍​យ៉ាងខ្លាំង​” ។

​សាល​មហោស្រព NABA ដែលមាន ២០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្តល់​ឲ្យ​សាធារណជន​នូវ​ការសម្តែង​លំដាប់​ពិភពលោក ដែល​រួមមាន​ការសម្តែង​សិល្បៈ ច្រៀង រាំ និង​សៀក​អមដោយ​ការចាក់​បញ្ចាំង​ផ្ទាំង​ក្រាហ្វិក​រូបភាព​ដ៏​រស់​រវើក​នៅក្រោយ​ឆាក ។

​ចាប់តាំងពី​បង្កើតឡើង​អស់​រយៈពេល​ជាង ២៣ ឆ្នាំ​កន្លងទៅនេះ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា​ឆ្នាំ​២០១៤ ក្រុមការងារ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែល​ចង់​ស្ម័គ្រចិត្ត​ចុះជួយ​សង្គម​ជា​ប្រជាពលរដ្ឋ​គំរូ​។ គំនិត​ផ្តួចផ្តើម​នេះ ដោយមាន​ការគាំទ្រ​រប​ស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ មាន​គោលបំណង​ជួយ​អភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​អប់រំ អភិវឌ្ឍ​សហគមន៍​លើកកម្ពស់​វិស័យ​កីឡា និង​ថែរក្សា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ១៤៦.០០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕B

កុមារ​៥០០​នាក់​មកពី​អង្គការ​ចំនួន​១២ មក​ទស្សនា​មហោស្រព​ណា​បា​របស់​ណាហ្គា​វើ​ល (រូបថត ៖ សុផល)