ណាហ្គា​វើ​លដ៍ រៀបចំ​តន្ត្រី​ឆ្លង​ឆ្នាំ​ធំ​បំផុត​ចំនួន​២ នៅ​សាល​មហោស្រព​ណា​បា នៅ​ណាហ្គា​ទី​២​និង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដើម្បី​ស្វា​គម​ឆ្នាំ​ថ្មី ២០១៨

462

(​ភ្នំពេញ​)៖​សាធារណជន​និង​ទស្សនិកជន​ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​និង​ទេសចរ​ជាតិ​-​អន្តរជាតិ​រាប់ម៉ឺន​នាក់​បាន​រីករាយ​​ទស្សនា​តន្ត្រី​ឆ្លង​ឆ្នាំ​ធំ​បំផុត​ពីរ​រៀបចំឡើង​ដោយ​ណាហ្គា​វើ​លដ៍​នៅ​រាត្រី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ស្វា​គម​ឆ្នាំ​ថ្មី ២០១៨ ។​

​ការប្រគំ​តន្ត្រី​ទីមួយ​ត្រូវបាន​ធ្វើឡើង​នៅ​សាល​មហោស្រព​ណា​បា​(NABA)​នៅ​ណាហ្គា​ទី​២​និង​មួយទៀត​ធ្វើឡើង​នៅ​សួនច្បារ​សម្តេច​ហ៊ុន សែន ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​អ្នក​សម្តែង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ ។ ការប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​ពិសេស​នេះ ត្រូវ​បានផ្តល់​កិត្តិយស​ចូលរួម​ជា​អធិបតី​លោក​បណ្ឌិត ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រមទាំង​​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀតផង​។

​តន្ត្រី​ឆ្លង​ឆ្នាំ​ដែល​ធ្វើ​នៅ​សាល​មហោស្រព​NABA នៅ​ណាហ្គា​ទី ២ ដែលមាន ២.០០០ កៅអី​នេះ ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង ម៉េង កែវពេជ្ជតា មាស សុខ​សោភា និង​ទេព បូ​ព្រឹក្ស ហើយ​ណាហ្គា​វើ​លដ៍​បាន​ចែកជូន​សំបុត្រ​សម្រាប់ ចូលរួម​រីករាយ​ដោយ​សេរី​។

​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សាល​មហោស្រព​NABA នៅ​ណាហ្គា​ទី ២ ដែលមាន​រយៈពេល ៩០​នាទី​នេះ​មានការ​សម្តែង​បទ​ចម្រៀង​ពេញ​និ​យ​​មកាល​ពីរ​បី​ទសវត្សរ៍​មុន និង​បទ​ចម្រៀង​សម័យ​បច្ចុប្បន្ន​ផងដែរ​។​អ្វីដែល​អស្ចារ្យ​ផងដែរ​នោះ​គឺមាន​ការចាក់​បញ្ចាំង​រូបភាព​វីដេអូ​3D-mapping ដោយ​ម៉ាស៊ីន​បញ្ចាំង​ដែលមាន​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​ដំបូង​គេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ភាព​រីករាយ បាន​បន្ត​កាន់តែខ្លាំង​នៅក្នុង​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​​ចម្រៀង​ល្បី​លោក ព្រាប សុវត្ថិ សិល្បករ​-​សិល្បការិនី​ប្រចាំ​ណាហ្គា​វើ​លដ៍​ដែល​រួមមាន​អ្នកលេង​ភ្លេង អ្នកចម្រៀង អ្នករាំ​និង​អ្នក​សម្តែង​សៀក​​រហ័ស​កម្ម​។ មិនតែប៉ុណ្ណោះ​ក៏មាន​វត្តមាន​របស់​ក​ញ្ញា សួស វី​ហ្សា ក្រុម​ក្មេង​ខ្មែរ ព្រមទាំង​ពិធីករ​-​ពិធី​ការិនី​ល្បីឈ្មោះ ជា វណ្ណា​រិ​ទ្ធ និង​ហ៊ិ​ន ចាន់នី​រ័ត្ន ព្រមទាំង​មាន​ហ្គេម​កម្សាន្ត​ចន្លោះ​ការសម្តែង​នីមួយៗ​ដែល​ពុក​ម៉ែ​បងប្អូន​បានឈ្នះ​រង្វាន់​ធំ​ជាច្រើន​ទៀតផង ។

​ភាពសប្បាយ​រីករាយ​បំផុត​នេះ បាន​បន្ត​រហូតដល់​វិនាទី​ទី​១ នៃ​ឆ្នាំ​ថ្មី​ដោយមាន​ការរាប់​ថយក្រោយ ការបាញ់​កាំជ្រួច និង​ការ​បញ្ចាំង​ភ្លើង LED ដ៏​មហស្ចារ្យ​ជុំវិញ​ណាហ្គា​ទី ២​ដែលមាន​ពន្លឺភ្លើង​រត់​ជុំវិញ​អាគារ​ដ៏​ទាក់ទាញ​និង​លេចធ្លោ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៨ ជាមួយ​ទស្សនិកជន​ក៏ដូចជា​ប្រជាជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​ផងដែរ ៕​ដោយ​៖​សុផល​/sn

Naga Event
Naga Event

​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ អ្ន​នាង​ម៉េង កែវពេជ្ជតា មាស សុខ​សោភា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា​និង​ក្រុម​ក្មេង​ខ្មែរ​ព្រមទាំង​ពិធីករ​-​ពិធី​ការិនី​ល្បីឈ្មោះ ជា វណ្ណា​រិ​ទ្ធ និង​ហ៊ិ​ន ចាន់នី​រ័ត្ន ចូលរួម​តន្ត្រី​ឆ្លង​ឆ្នាំ​ណាហ្គា​វើ​ល​