ណាហ្គា​វើ​ល​ឧបត្ថម្ភ​ដល់​សិស្ស​១០៥​នាក់​មកពី​គ្រួសារ​ក្រីក្រ

170

(​ភ្នំពេញ​)៖​ណាហ្គា​វើ​ល​បានរៀបចំ​ពិធី​ប្រគល់​ឯកសណ្ឋាន និង​សម្ភារ​សិក្សា ដល់​សិស្សានុស្សិស្ស មធ្យមសិក្សា​បឋមភូមិ​ចំនួន​១០៥​នាក់ ដែល​មកពី​គ្រួសារ ដែលមាន ជីវភាព​ខ្វះខាត​។

​សិស្សានុសិស្ស​ដែល​បានទទួល​សំភារ​រួមមាន​៖ វិទ្យាល័យ​និង​អនុវិទ្យាល័យ ដំបូក​ខ្ពស់ ចំរើន​ផល ត្រពាំង​សិលា និង​ទូល​អំពិល​។​ហើយ​កម្ម​​វិធី​នេះ​គឺ​ស្រប់តាម​គោលនយោបាយរ បស់ ក្រសួង​ប់​រំ យុវជន​និង​កីឡា​ក្នុងការ ផ្ដល់ឱកាស សិក្សាអប់រំ​ល្អៗ ដល់​ប្រជាជន​កម្ពុជា និ ង​ស្រ ប​ទៅនឹង​និន្នាការ​អប់រំ​របស់ សកលលោក​ផងដែរ​។

​នៅក្នុង​ឱកាស​នោះដែរ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ លោក Pern Chen បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ឯកសណ្ឋាន​និង​សម្ភារ​​សិក្សា ដល់​សិស្សានុស្សិស្ស មធ្យមសិក្សា​បឋមភូមិ​ចំនួន​១០៥​នាក់ ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៧​ថា​” យើង​ជឿជាក់ថា​កុមារ ទាំងអស់​មា ន​សិទ្ធិ​ទទួលបាន​ការអប់រំ​ស្មើៗ​គ្នា ហើយ​ណាហ្គា​វើ​ល​បា​នប​ង្កើ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ជួយ​កាត់ បន្ថយ​បន្ទុក​របស់​ក្រុមគ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ក្នុងការ​បញ្ជូន​បុត្រ​ធីតា របស់ខ្លួន​ទៅ សាលា​រៀ ន​។​គោលបំណង​រយៈពេល​វែង​របស់​យើង​គឺ​ចង់​ជួយ​​ដល់​កុមារ​កម្ពុ ជា​ទទួលបាន​ការអប់រំ​សមរម្យ ដើ​ម្ប​ឲ្យ​ពួកគេ​អា​ចរក​ការងារ​ល្អ បានធ្វើ​ក្នុងពេល​អនាគត​”​។​

​លោក​បាន​បន្តទៀតថា “​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ផងដែរ ដែល​បុគ្គលិក​ណា​វើ​ល បាន​ឧបត្ថម្ភ​គ្រាំទ្រ​កម្មវិធី​នេះ ពេញទំហឹង ។​តាមរយៈ​ក្រុមការងារ សង្គម​របស់​ណា ហ្គា​វើ​ល បេះដូង​សប្បុរស​បុគ្គលិក​របស់​យើង ដែល​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន និង​បាន​ចំណា យ​ពេល យ៉ាងច្រើន​ដើម្បី​ផ្ដួចផ្ដើម​កម្មវិធី​នេះ​ឡើង​”​។

​សូមបញ្ជាក់ថា ណាហ្គា​វើ​ល​មាន​គោលបំណង​ជួយ​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​សង្គម បរិស្ថាន វិស័យ​អប់រំ និង​កីឡា សម្រាប់​ប្រជា​ពល​​រដ្ឋ​កម្ពុជា ដែល​ជួប​នូវ​ការលំបាក​។ ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​ជាង ១២០ .០០០​នាក់ បានទទួល​ផលប្រយោជន៍​ពី​ណាហ្គា​វើ​ល បេះដូង​សប្បុរស​៕ ដោយ សុផល

​ណាហ្គា​វើ​ល​ប្រគល់​ឯកសណ្ឋាន និង​សម្ភារ​សិក្សា ដល់ សិ ស្សានុស្សិស្ស មធ្យមសិក្សា​បឋមភូមិ​ចំនួន ១០៥​នាក់ ដែល​មកពី​គ្រួសារ​ដែលមាន ជីវ ភាពខ្វះខាត​