ណា​ណៃ​នៅតែ​បន្ត​ចេញ​បទ​ចម្រៀង​ថ្មី​ បើទោះបី​ជួប​រឿង​ស៊យ

525
ចែករម្លែក

ភ្នំពេញៈ កញ្ញា ណា ណៃ ក្រោយ​ជួប​រឿង​ស៊យ ​មិន​ចុះចាញ់ ​ខំប្រឹង​បន្តការងារ​ថត​ហើយឥឡូវ​ចេញ​បទ​ចម្រៀង​ថ្មី​ទាល់តែ​បាន​។​បទ​នោះ​ទាក់ទង​អ្នកខេត្តព្រៃវែង ក៍​មិនតិច​ដែរ​។
​ ​
តារា​សម្តែង​កញ្ញា ណា ណៃ ក្រោយ​ជួប​រឿង​ស៊យ​ត្រូវ​ចោរ​គាស់​ផ្ទះ​យក​​ទ្រព្យសម្បត្តិ​អស់ មានតម្លៃ​ជាង​ប្រាំ​ពាន់​ដុល្លារ​កាលពីពេល​ថ្មីៗ​ក៏​នាង​មិន​ចុះចាញ់​ខំប្រឹង​បន្តការងារ​ទៀត ហើយ​ឥឡូវនេះ​ចេញ​បទ​ចម្រៀង​ថ្មី​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ទាល់តែ​បាន​។

បទ​ចម្រៀង​ថ្មី Original Song របស់​កញ្ញា ណា ណៃ លើ​ផលិតកម្ម Zone ចំណងជើង “​ព្រៃវែង​រឿង​ខ្ញុំ​” ត្រូវ​បានចេញ​ផ្លូវការ​ហើយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប កំពុងតែ​ទទួលបាន​ការគាំទ្រ​និង​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​។ បទ​នេះ​ត្រូវបាន​អ្នកស្តាប់​ជាច្រើន​នាក់​នាំគ្នា​ចែកចាយស្តាប់​បន្ត និង​បញ្ចេញមតិ​ថា ពេញចិត្ត​ទាំង​សំឡេង និង​អត្ថន័យ កម្សត់​យ៉ាង​ល្អ​ចាក់​ដល់​បេះដូង មាន​អារម្មណ៍​នឹក​ដល់ខេត្តព្រៃវែង​។
​ ​
តារា​សម្តែង​កញ្ញា​រូបនេះ​បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ឲ្យ​ដឹងថា ទោះបីជា​នាង​មួយរយៈ​ចុងក្រោយ​នាង​ជួប​បញ្ហា និង​ត្រូវ​ចោរ​គាស់​ផ្ទះ​យកអស់ទ្រព្យ​សម្បត្តិ​ជាច្រើន​ដែល​ខំ​សន្សំ​ក្តីក៏ដោយ ​គឺត្រូវខំតស៊ូ​ការងារ​ទៀត​មិន​ចុះចាញ់​ឡើយ ព្រោះ​ម្តាយ​និង​ប្អូនប្រុស​របស់នាង​ត្រូវការ​ចិញ្ចឹម​និង​មើលថែ​។ ដូច្នេះ នាង​មិនត្រូវ​ពិបាកចិត្ត​ទៀត​ទេ​ ព្រោះ​បន្តជីវិត​នេះ​ដោយ​ភាព​អត់ធ្មត់​ដើម្បី​គ្រួសារ​របស់​នាង​។
​ ​
តារា​គួរ​ឲ្យ​ស្រឡាញ់​រាង​តូច​ច្រឡឹង​នេះ​បន្តថា នាង​សូម​អរគុណ​ដល់​មហាជន​ដែល កន្លងមក​គាំទ្រ​ការសម្តែង​និង​បទ​ចម្រៀង​របស់​នាង​។ ជា​ពិសេស​នាង​អរគុណ​ដល់ បងប្អូន​អ្នក​រាប់អាន​ដែល​ជួយ​ក្នុង​គ្រាក្រ​លំបាក​និង​ជួយ​លើកស្ទួយ​ក្នុង​ការងារ​មុខ​របរ​និង​វិស័យ​សិល្បៈ​របស់​នាង​។ សម្រាប់​បទ​ថ្មី​នាង “​ព្រៃវែង​រឿង​ខ្ញុំ​” របស់​នាងលើក​នេះ​មិនត្រឹម​ជា​បទ​ល្អ​នោះ ​មាន​អត្ថន័យ​នោះទេ ក៏មាន​សាច់រឿង​របស់​នាង​ក្នុងនោះ​ច្រៀង លាតត្រដាង​ពី​ជីវិត​អ្នក​ព្រៃវែង​តស៊ូ​មក​ធ្វើការ​នៅ​ភ្នំពេញ​៕ ដោយៈ បូ​រិ​ន​/Ha