ណា​ណៃ ក្រោយ​ជួប​រឿង​អាក្រក់​ហើយ ​ស្រាប់តែ​ចេញមុខ​ប្រកាស​ល្អ​ផ្ទួនៗ​

492
ចែករម្លែក

ភ្នំពេញ​: ក្រោយ​ជួប​រឿង​ស៊យ​ត្រូវ​ចោរ​គាស់​ផ្ទះ​កាលពី​ខែ​មុន ឥឡូវ​ចូលដល់​ខែ​ថ្មី ខែតុលា​ កញ្ញាណា​ណៃ​ស្រាប់តែប្រកាស​រឿង​ល្អ​ផ្ទួនៗ​ ​ដោយ​នាង​ចេញ​បទ​ចម្រៀង​ថ្មី និងក្លាយ​តារា​ផ្សព្វផ្សាយ​ផលិតផល​ថ្មី​ឱ្យក្រុមហ៊ុន​មួយទៀត​។​

​ពិតណាស់​!​ មិន​ត្រឹមតែ​បទ​ថ្មី​របស់​នាង​បានចេញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ​ នាង​ក៏​ទទួលបាន​ការងារ​ថ្មី​ទៀត ​ក្លាយជា Brand Ambassador (​តារា​តំណាង​ផលិតផល​) សាប៊ូកក​ក់សក់​ថ្មី​យី​ហោង “​អ័​រ​ហ្គេ​ន ឌឺ​លុ​ច្ស​” ។​

​ជាមួយគ្នា​នោះ​ បទ​ថ្មី​របស់​នាង​នោះ​មាន​ចំណងជើង​ថា​“​ប្រុស​សាវ៉ា​ចេញ​ឱ្យ​ឆ្ងាយ​”​ត្រូវបាន​ទស្ស​និកជន​នាំគ្នា​ចុចស្តាប់​និងចែកចាយ​បន្ត​ អមដោយ​ពាក្យ​សរសើរ​សម្រាប់​នាង​។ កញ្ញា ណា​ណៃ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​ ឱ្យដឹងថា មួយរយៈ​មុន​នាង​ជួប​បញ្ហា​ជាច្រើន​និង​ជាពិសេស​ត្រូវ​ចោរ​គាស់​ផ្ទះ​អស់ទ្រព្យ​ជាច្រើន ដែល​ធ្វើ​ឲ្យនាង​ពិបាកចិត្ត ។​ប៉ុន្តែ​នាង​មិនបាន​រាថយ​ឡើយ​។

​នាង​ក៏​អគុណ​ដល់​បណ្តា​អ្នកដឹកនាំ​ផលិតកម្ម​ជាច្រើន​ដែល​ផ្តល់ឱកាស​ការងារ​សម្រាប់​នាង​កាន់តែ​ប្រសើរ​ជាង​មុន​ដែល​ធ្វើឱ្យ​នាង​កាន់តែ​មានសង្ឃឹម​និង​មិន​បាក់​ទឹកចិត្ត​នោះទេ​។

​តារា​ស្រី​រាង​តូច​ច្រឡឹង​រូបនេះ​បាន​បញ្ជាក់ថា ​ពេលនេះ​នាង​សប្បាយចិត្ត​ណាស់​ផងដែរ​ ដោយ​នាង​ក្លាយជា​តារា​តំណាង​ផលិត​ឱ្យ​ក្រុមហ៊ុន សាប៊ូកក់សក់​នេះ ដែល​ធ្វើឱ្យ​នាង​កាន់​តែមាន​ទីផ្សារ​សិល្បៈ​ជាង​មុន​។ នាពេល​ខាងមុខនេះ នាង​នឹង​ត្រៀម​ធ្វើ​ស​ន្នី​សីទ​កាសែត​ប្រកាស​ខ្លួន​ជា​តារា​តំណាង​ផលិតផល​នេះ​៕ ដោយ​: បូ​រិ​ន​/Ha