ណា​តា​ហ្សា​ត្រូវ​អ្នកគាំទ្រ​ខ្លួន​មើល​ស្ទើរតែ​មិន​ស្គាល់​

1069
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​សម្តែង​កញ្ញា ណា​តា​ហ្សា បាន​លេច​វត្ត​មាននៅ​រោង កុន​មួយ​បឹងកក់ ដែលមាន​មហាជន​និង អ្នកគាំទ្រ​របស់​នាង​លាន់មាត់​ស្ទើរ​គ្រប់ គ្នា​មើល​នាង​ស្ទើរតែ​មិន​ស្គាល់ ខណៈ នាង​ស្គម​ជាង​មុន​នៅសល់​ទម្ងន់​តែ​៤២ គីឡូ ។​


​ ​
​តារា​ស្រី​រូបនេះ បានបង្ហាញ​វត្ត មាន​ក្នុង​ពិធី​រំលឹក​ឡើងវិញ​ស្នាដៃ​ខ្សែ ភាពយន្ត “​កំណត់ហេតុ នាង​នាថ​” ដែល ជា​ខ្សែភាពយន្ត​ទទួល​ពានរង្វាន់ មាន អ្នកគាំទ្រ​ច្រើនជាងគេ​ឆ្នាំ​២០១៦ ក្រោម​ការដឹកនាំ​របស់​ផលិតករ​វ័យ ក្មេង លោក រ៉ូ​ណាន់ សម្រាប់​អបអរ ព្រះរាជ​ពិធី បុណ្យអុំទូក សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃនេះ កាលពី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ កញ្ញា ណា​តា​ហ្សា បានបង្ហាញ​ខ្លួន​តាម​កា​រ សន្យា​ក្នុង​ការជួប​ក្នុងការ​គាំទ្រ​ក្នុង​ពិធី នោះ ក្នុង​សម្លៀកបំពាក់​បែប​យុវវ័យ ប៉ុន្តែ​ក៏បាន​ធ្វើឱ្យ​មហាជន​និង​អ្នកគាំទ្រ​របស់​នាង​មើល នាង​ស្ទើរ​មិន​ស្គាល់ ដោយសារតែ​នាង​ពេលនេះ មាន រូបរាង​ស្គម​ជាង​មុន​គឺមាន​ទម្ងន់​នៅ សល់​ត្រឹមតែ ៤២​គីឡូ​ប៉ុណ្ណោះ ។


​ ​
​កញ្ញា ណា​តា​ហ្សា បាន​ប្រាប់ រស្មី​កម្ពុជា​ឱ្យដឹងថា បើ​និយាយ​រូបរាង នាង​ពេលនេះ គឺ​ស្គម​ស្រក​គីឡូ​ខ្លាំង​មែន ទែន ដោយ​នៅសល់​តែត្រឹម​៤២​គីឡូ ប៉ុណ្ណោះ ។ ពីមុន​នាង​មាន សាច់​រាង មើលទៅ​ធាត់ ដល់​ថ្នាក់​ក្បែរ​៥០​គីឡូ ។ មួយរយៈ​ចុងក្រោយ​នេះ នាង​ទទួល ការថត​រឿង​ជា​បន្តបន្ទាប់ ហើយ​អ្វីដែល ជាពិសេស​នោះ នាង​រក​ពេល​សម្រាក អត់​បានតែ​ម្តង គឺ​ដោយសារតែ​នាង មមាញឹក​និង​ការលក់​ផលិតផល​តាម អន​ឡាញ និង​លក់​សម្លៀក បំពាក់​ស្រីៗ​។ ដាច់​ខ្លាំង​មែនទែន នៅពេល​លក់ សម្លៀកបំពាក់​ស្រីៗ​តាម​ហ្វេ​ស​ប៊ុ​ក​ស្ទើរ តែ​ដឹកជញ្ជូន​ឱ្យ​ភ្ញៀវ​មិនទាន់ ។



​តារា​សម្តែង​ខ្មែរ​អ៊ិ​ស្លាម​រូបនេះ បាន​បញ្ជាក់ថា មួយរយៈ​នេះ ស្គម​ខ្លាំង​រហូតដល់​ស​ល់​ត្រឹមតែ ៤២​គីឡូ​បែបនេះ ដោយសារតែ​ខំប្រឹង​លក់​អីវ៉ាន់​តាម អន​ឡាញ​ខ្លាំង ដើម្បី​ខំ​រកលុយ​បាន ច្រើនៗ ។ មួយថ្ងៃៗ នាង​ខំប្រឹង​ប្រូ​ម៉ូត ផលិតផល​ទាំង​គ្រឿងសម្អាង​ផង សម្លៀកបំពាក់​ផង ហើយ​និង​លក់​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងទៀត​នៅផ្ទះ ។ ដូច្នេះ ពេញ​មួយថ្ងៃ​ដល់​យប់​គឺ លក់​ជាប់​រហូត តែម្តង ។ សូម្បីតែ​ពេល​បុណ្យអុំទូក​បី​ថ្ងៃ នេះ​នាង​ចេញមក​រៀប​ស្តង់ លក់​សម្លៀក បំពាក់​នៅ​សួន​ទាំង​កណ្តាល​ថ្ងៃ​ដល់ យប់ ដោយ​មិន​ឈប់សម្រាក​ដើរលេង ដូច​គេ​ឡើយ ៕ ដោយ​: បូ​រិ​ន​