ណា​តូ​កំពុង​រក​វិធី​ទប់ទល់​នឹង​ការគំរាមកំហែង​ខ្លាំង​ឡើង​ពី​កង​នាវាមុជទឹក​របស់​រុស្ស៊ី​

396
ចែករម្លែក

កាលពី​ខែកញ្ញា នាយអគ្គសេនាធិការ​ចម្រុះ​អាម៉េរិក​លោក​ឧ​ត្ត​ម​សេនីយ៍​យ៉ូ​សេ​ហ្វ ដាន់​ហ្វ​ត ទទួលស្គាល់ថា អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​) កំពុង​បាត់បង់​ឧត្តមភាព​យោធា​របស់ខ្លួន​ទៅ​រុស្ស៊ី​។​

​អង្គការ​ណា​តូ​កំពុង​ពិចារណា​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​ពួកគេ​យល់ឃើញថា​ជា “​សកម្មភាព​កាន់តែ​កើនឡើង​ខ្លាំង​” នៃ​នាវាមុជទឹក​រុស្ស៊ី​។​

​ក្នុងអំឡុង​ខែ​កន្លងទៅ កងទ័ពជើងទឹក​នៃ​សមាជិក​ប្លុក​ណា​តូ​ជាច្រើន​ដូចជា​បែលហ្ស៊ិក​អ៊ីតាលី​តួ​ក​គី​ប៉ូឡូញ​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បានធ្វើ​សមយុទ្ធ​យោធា​នៅឯ​នាយ​ឆ្នេរ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​គោលបំណង​ដើម្បី​រៀន​បច្ចេកទេស​តាមដាន​ចាំបាច់​សម្រាប់​រាវរក​មើល​នាវាមុជទឹក​សត្រូវ​។ កង​នាវាមុជទឹក​រុស្ស៊ី​ត្រូវបាន​គេ​កំណត់ថា​ជា “​សត្រូវ​” នៅក្នុង​តំបន់​ធ្វើ​សមយុទ្ធ​នោះ​។​

​ប្រព័ន្ធ​ផ្សេងៗ​គ្នា​ជាច្រើន​ត្រូវបាន​សាកល្បង​ក្នុងអំឡុង​ពេលធ្វើ​សមយុទ្ធ​។ ជាពិសេស​សម្ព័ន្ធមិត្ត​បានដាក់​ពង្រាយ​ដ្រូ​ន​ឈ្មោះ REMUS 600 ដើម្បី​រាវរក​នាវាមុជទឹក​។​

​ប្លុក​ណា​តូ​ធ្លាប់បាន​ទទួលស្គាល់​មក​ហើយ​ថា​ពួកគេ​មិនមាន​នាវា​ទំនើបៗ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សូ​ណា​ដើម្បី​រាវរក​ឃើញ​នាវាមុជទឹក​របស់​សត្រូវ​ទេ​។ ម្យ៉ាងទៀត កង​នាវា​ដែលមាន​ស្រាប់​មិនមាន​សមត្ថភាព​គ្រប់គ្រង​មហាសមុទ្រ​ពិភពលោក​ដើម្បី​ទស្សន៍ទាយ​នូវ​ការវាយប្រហារ​ដែល​អាច​នឹង​កើតមាន​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ណា​តូ​កំពុង​រក​វិធី​ទប់ស្កាត់​នាវាមុជទឹក​រុស្ស៊ី ដែល​ពួកគេ​ចាត់ទុកជា “​សត្រូវ​”