ណា​ថា​ន អា​កេ ក្លាយជា​គោលដៅ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈពេល​ច្បាប់​រឹតត្បិត ជម្រើស ដែល​ត្រូវ​ផ្ទេរ​

437
ចែករម្លែក

ការប្រឹងប្រែង​ស្វែងរក​ខ្សែការពារ​កណ្តាល​ថ្មី​របស់​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​កាន់តែ​ស្មុគស្មាញ​ហើយ​ដោយសារតែ​ក្រុម​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កមួយ​នេះ​មាន​កីឡាករ​បរទេស​ច្រើនពេក​។

​ក្រុម​ស៊ី​ធី​នៅពេលនេះ​មាន​កីឡាករ​បរទេស​១៨​រូប​ហើយ​គឺ​លើស​ការកំណត់​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​១​នាក់​។ ដូច្នេះហើយ​ស៊ី​ធី​ចង់​នាំយក​កីឡាករ​អង់គ្លេស ហ៊ែ​រី​ម៉ា​ក្វា​យ អ័​រ (Harry Maguire) មកកាន់​ពហុ​កីឡដ្ឋាន Etihad ប៉ុន្តែ​ក្លិប លៃ​សេ​ស្ទ័​រ បានកំណត់ តម្លៃ​៩០​លាន​ផោន​សម្រាប់​ខ្សែការពារ​ឆ្នើម​រូបនេះ​។

​តាម​កាសែត Sunday Mirror Sport បាន​បង្ហើប​ប្រាប់​កាលពី​ខេ​មុន​ថា ក្លិប​ស៊ី​ធី​នឹង​ស្វែង រក​ជម្រើស​ថ្មី ប្រសិនបើ​ក្លិប​លៃ​សេស​ស្ទ័​រ បដិសេធ​មិន​ព្រម​លក់​។ ដូច្នេះ​កីឡាករ ណាត​ហាន អា​កេ (Nathan Ake) របស់​ក្លិប ប៊ូ​ណេ​ម៉ាន់​(Bournemouth) នៅពេលនេះ បាន​ក្លាយជា​ជម្រើស​ប្រកបដោយ​សក្កា​នុព​ល​ជាមួយនឹង​តម្លៃ​ផ្ទេរ​៤០​លាន​ផោន​។

​កីឡាករ​ហូ​ឡង់​វ័យ​២៤​ឆ្នាំ​រូបនេះ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ពីព្រោះ​កីឡាករ​រូបនេះ​ធ្លាប់​ចំណាយពេល​បី​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ជាមួយ​ឆេ​ល​ស៊ី​។

​ក្លិប​តូ​តិ​ន​ហេម​( Tottenham) ក៏​ចង់បាន អា​កេ ដែល​កសាង​កេរ្តិ៍ឈ្មោះ​ក្រោម​ការដឹកនាំ របស់​គ្រូបង្វឹក អេ​ដ​ឌី ហូ​វ (Eddie Howe) ប៉ុន្តែ​ស៊ី​ធី​មិនទាន់​សម្រេចចិត្តថា តើ​ត្រូវ​ចាប់ ផ្តើម​ដាក់សំណើ​ឬ​យ៉ាងណា​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ