ណា​ប៊ី​ល ហ្វេ​គ័​រ ក្លាយជា​គោលដៅ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

864
ចែករម្លែក

ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) អាច​នឹង​បង្ខំចិត្ត​ជ្រើសរើស​រវាង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​លី​វើ​ភូ​ល ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹប Lyon នៅ​រដូវក្តៅ​នេះ​។​
​ ​
​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ហៀបនឹង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Anfield ទៅហើយ មុនពេល​ព្រឹត្តិការណ៍​វើ​ល​ខាប់ ប៉ុន្តែ​បាន​បរាជ័យ​វិញ​ក្នុង​រយៈពេល​១១​ម៉ោង​មុន​ព្រឹត្តិការណ៍​នេះ​។ ក្លឹប​លី​វើ​ភូ​ល​នៅតែ​ចាប់អារម្មណ៍​កីឡាករ​ដែលមាន​តម្លៃ​៦២​លាន​ផោន​រូបនេះ ប៉ុន្តែ​ត្រូវ​ប្រឈម នឹង​ការ​ប្រជែង​ពី​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​។​
​ ​
​នៅពេលនេះ លោក ហ្ស​ង់ មី​ឆែ​ល អូ​ឡាស (Jean Michael Aulas) ប្រធាន ក្លឹប Lyon បាន​បង្ហើប​ប្រាប់ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​លោក ហ្ស​ង់ មី​ឆែ​ល បាន​និយាយថា “​ខ្ញុំ​ជជែក​ជាមួយ​លោក ម៉ូ​រី​ញ៉ូ កាលពី​ពីរ​ថ្ងៃមុន​។ យើង ពិភាក្សាគ្នា​យ៉ាងយូរ​។ ខ្ញុំ​គ្មាន​ការពិភាក្សា​ជាមួយ​ក្លឹប​លី​វើ​ភូ​ល​ទៀត​ទេ​។ នៅពេលនេះ យើង​កំពុង រង់ចាំ​លទ្ធផល​ល្អ​របស់​ក្រុម​បារាំង​និង ណា​ប៊ី​ល នៅ​វើ​ល​ខាប់​”​។​
​ ​
​ក្លិប Lyon ក៏​កំពុង​ត្រៀមខ្លួន​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់ ហ្វេ​គ័​រ ផងដែរ​ក្នុង​បំណង​រក្សាទុក​កីឡាករ​រូបនេះ នៅ​ក្លឹប​តទៅទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)​