ណា​ប៊ី​ល ហ្វេ​គ័​រ អះអាងថា នៅ​បើ​ទ្វារ​ទទួលយក​ឱកាស​ផ្ទេរ​ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

456

​ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) និយាយថា ខ្លួន​បាន​បំភ្លេចចោល​រឿងរ៉ាវ​ជុំវិញ​កិច្ចព្រមព្រៀង ផ្ទេរ​មិនបាន​សម្រេច​មកកាន់​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ប៉ុន្តែ​មិនទាន់​បិទទ្វារ​សម្រាប់​ឱកាស ផ្ទេរ​នាពេល​អនាគត​ម​ក​កាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ​។​
​ ​
​ជើងឯក​វើ​ល​ខាប់​រូបនេះ​ជិត​នឹង​បាន​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម​ទៅហើយ ប៉ុន្តែ​បែរជា បរាជ័យ​នៅ​នាទីចុងក្រោយ​។​
​ ​
​ហ្វេ​គ័​រ វ័យ​២៥​ឆ្នាំ​បាន​ពិនិត្យ​សុខភាព​នៅ Liverpool ប៉ុន្តែ​កិច្ចព្រមព្រៀង​ត្រូវបាន​លុបចោល​វិញ ចំពេល​មានការ​លើកឡើងថា Liverpool បារម្ភ​អំពី​បញ្ហា​របួស​ក្បាលជង្គង់​យូរអង្វែង​។​
​ ​
​ផែនការ​ផ្ទេរ​តម្លៃ​៥៣​លាន​ផោន​នេះ​មិន​ត្រូវបាន​បន្ត​ឡើងវិញ បន្ទាប់ពី​ចប់​ការប្រកួត​វើ​ល​ខាប់ នៅ​ប្រទេស​រុស្ស៊ី ហើយ ហ្វេ​គ័​រ បន្ត​នៅ​ជាមួយ​ក្លឹប Lyon របស់​បារាំង​ទៀត​។ នៅពេលនេះ ហ្វេ​គ័​រ កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ពេញលេញ​លើ​យុទ្ធនាការ​ជាមួយ Lyon ហើយ​មិន​ចំណាយពេល ឥតប្រយោជន៍​គិតពី​អ្វីដែល​អាច​កើតមាន​នោះទេ​។​
​ ​
​ហ្វេ​គ័​រ បាន​និយាយថា “​ខ្ញុំ​បំភ្លេចចោល​អ្វីដែល​បានកើត​ឡើងជា​មួយ Liverpool ហើយ​ខ្ញុំ​បើក ទំព័រ​ថ្វី​។ យើង​មិនត្រូវ​ឈប់​ត្រឹមនេះ​ទេ​។ យើង​ត្រូវតែ​បោះជំហាន​ទៅមុខ​។ មានរឿង​ច្រើន​ដែល ត្រូវ​ទទួលយក​”​។​
​ ​
​ហ្វេ​គ័​រ នៅសល់​កិច្ចសន្យា​១៨​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្លឹប Lyon ចំពេល​មានការ​អះអាងថា កីឡាករ​រូបនេះ​អាច​ក្លាយជា​គោលដៅ​របស់​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ខែមករា​នេះ នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)