ណា​ប៊ី កេ​តា ចង់​លេង​ឲ្យ​ក្លិប​ផ្សេង ប៉ុន្តែ​មិន​ចង់​លេង​ឲ្យ​លី​វើ​ភូ​ល​ទេ​

944
ចែករម្លែក

​កីឡាករ ណា​ប៊ី កេ​តា (Naby Keita) ជា​គោលដៅ​របស់​ក្លឹប Liverpool មានប​ហិ​ច្ឆ​តាច​ង់​លេង​ជាមួយ​ក្លឹប​ធំ​បំផុត ប៉ុន្តែ​ទំនងជា​ពេញចិត្ត​នឹង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជាង​ក្រុម Liverpool របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នៅពេល​និយាយ​ដល់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ខ្សែបម្រើ​ឆ្នើម​រូបនេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មានតម្លៃ​៧០​លាន​ផោន ហើយ​មាន​ក្លឹប​ជាច្រើន ដែលជា​គោលដៅ​របស់ ណា​ប៊ី ដូច​ក្លិប Barcelona, Real Madrid និង​ស៊ី​ធី​។​
​ ​
​កេ​តា អះអាងថា មាន​ក្លិប​ជាច្រើន​នៅ​អង់គ្លេស​បាន​ទាក់ទង​រួមទាំង​ក្លឹប Liverpool Manchester City និង​អា​សេណ​ល​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កេ​តា បាន​ជជែក​ជាមួយ​លោក អា​សេន វែង​ហ្គើ (Arsene Wenger) គ្រូ បង្វឹក​ក្រុម​កាំភ្លើង​ធំ ប៉ុន្តែ​មិនបាន​និយាយ​ជាមួយ​លោក​ក្លប់ ទេ​។​
​ ​
​ជោគជ័យ​ពេញ​មួយ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ Bundesliga ដែល​ក្នុងនោះ ណា​ប៊ី បាន​ជួយ​ក្លឹប Leipzig បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​២​និង​ទទួលបាន​កៅអី​ឆេ​ម​ពាន​លី​ក​ផងដែរ​នោះបាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ របស់​កីឡាករ​រូបនេះ​កាន់តែ​ល្បីល្បាញ​បន្ថែមទៀត​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

កីឡាករ ណា​ប៊ី កេ​តា (Naby Keita)