ណាប៊ី កេតា (Naby Keita) ត្រូវបានបញ្ជូនទីកាន់មន្ទីរពេទ្យកាលពីយប់ថ្ងៃពុធបន្ទាប់ពីត្អូញត្អែរ ពីបញ្ហារបួសខ្នង ក្រោយពេលក្រុម លីវឺភូល(Liverpool) ប្រកួតចាញ់ក្រុម ណាប៉ូលី(Napoli) នៅក្របខណ្ឌឆេមពានលីក។
កេតា ដែលជាខ្សែបម្រើសញ្ជាតិហ្គីណេត្រូវបានសែងចេញពីទីលាននៅនាទីទី២០ បន្ទាប់ពី ទទួលការព្យាបាលយ៉ាងយូរ។ កេតា ប៉ះបង្គិចជាមួយកីឡាករ ឡូរិនហ្សូ អ៊ីស៊ីកណេ (Lorenzo Insigne) ដែលរកបានគ្រាប់បាល់ឈ្នះឲ្យក្រុម Napoli ។
លោក យើហ្គេន ក្លប់ (Jurgen Klopp) អ្នកចាត់ការរបស់ Liverpool មិនផ្តល់ព័ត៌មានថ្មី ជុំវិញបញ្ហារបួសរបស់ កេតា ទេនៅពេលសួរនាំអំពីកីឡាកររូបនេះក្នុងសន្និសីទមួយ ក្រោយពេលប្រកួត ប៉ុន្តែនៅពេលនេះ មានព័ត៌មានថា កេតាត្រូវបានបញ្ចូលទៅកាន់ មន្ទីរពេទ្យហើយ។
មិនទាន់មានការបញ្ជាក់ថា តើ កេតា នឹងអាចបង្ហាញមុខសម្រាប់ការប្រកួតជាមួយក្រុម ម៉េនឆេស្ទ័រ យូណាយធីតនៅថ្ងៃអាទិត្យនេះឬយ៉ាងណាទេ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា “វេជ្ជបណ្ឌិតរបស់ក្លឹបបានរួមដំណើរជាមួយ កេតា ទៅមន្ទីរពេទ្យមួយ។ ដោយមានការព្រមព្រៀងពីកីឡាករក្រុមគ្រូពេទ្យនឹងពិនិត្យមើលបញ្ហា សុខភាពផ្សេងៗទៀត ដើម្បីវាយតម្លៃពីស្ថានភាពរបួសរបស់កីឡាកររូបនេះ”។
មិនទាន់មានការបញ្ជាក់ថា កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងចេញពីមន្ទីរពេទ្យនៅពេលណាទេ៕ ប្រែសម្រួល: ពិសិដ្ឋ