ណា​ប៊ី កេ​តា អាចមក លី​វឺ​ភូ​ល​នៅ​ខែមករា ខណៈ​ក្លិប អរ​ប៊ី លី​ជីក​បន្ទន់​ជំហរ​របស់ខ្លួន​

108

លី​វឺ​ភូ​ល​(Liverpool) អាច​នឹង​ស្វាគមន៍​កីឡាករ ណា​ប៊ី កេ​តា (Naby Keita) មកកាន់​ពហុ​កីឡដ្ឋាន Anfield ឆាប់ៗ​នេះ បន្ទាប់ពី​ក្លិប អរ​ប៊ី លី​ជីក​(RB Leipzig) បាន​បន្ទន់​ជំហរ​របស់ខ្លួន​លើ​ខ្សែបម្រើ វ័យក្មេង​រូបនេះ​។​
​ ​
​ហង្ស​ក្រហម Liverpool បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ កេ​តា ហើយ​កីឡាករ​រូបនេះ​គ្រោង​នឹង​មកដល់ នៅ​រដូវក្តៅ​។​ប៉ុន្តែ​បន្ទាប់ពី ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ចាក​ចេញទៅ​ចូលរួម​ជាមួយ ក្លិប​បា​សេ​ឡូ​ណា​( Barcelona )​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ចង់​ពង្រឹង​ក្រុម​របស់លោក ភ្លាមៗ​តែម្តង​។​
​ ​
​តាម​ព័ត៌មាន​ថា Liverpool ទទួលបាន​ការលើកទឹកចិត្ត ហើយ​ពួកគេ​អាច​នាំយក​កីឡាករ​រូបនេះ មក​ឆាប់​ជាង​នេះ ប្រសិនបើ​ពួកគេ​ចំណាយ​ប្រាក់​ដល់ RB Leipzig យ៉ាងហោចណាស់​១៣​លាន​ផោន បន្ថែមទៀត​។​
​ ​
Liverpool ឯកភាព​កិច្ចព្រមព្រៀង​កាលពី​ខែសីហា​ជាមួយ​តម្លៃ​ផ្ទេរ​៥០​លាន​ផោន ហើយ កេ​តា នឹង​ចំណាយពេល​មួយ​រដូវ​កាល​ទៀត​នៅ​ក្របខណ្ឌ Bundesliga មុនពេល​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Anfield នៅ​រដូវក្តៅ​។​
​ ​
​ទោះបីជា​យ៉ាងណា លោក យើ​ហ្គេ​ន ក្លប់ កំពុងតែ​ពិនិត្យមើល​លទ្ធភាព​នាំយក​ខ្សែបម្រើ​រូបនេះ​មកកាន់ Anfield នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នេះ​តែ ន​ម្តង បន្ទាប់ពី​ការចាកចេញ​របស់ កូ​ទី​ញ៉ូ ក្នុងតម្លៃ​១៤២​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ណា​ប៊ី កេ​តា (Naby Keita)