ណា​សា​បង្កើត​ប្រវត្តិសាស្ត្រ ខណៈ​អវកាសយានិក​ស្រី​ពីរ​នាក់​បំពេញការងារ​ជួសជុល​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស​អន្តរជាតិ​ជា​លើកដំបូង​

365
ចែករម្លែក

​បេសកកម្ម​ជួសជុល​ប្រកបដោយ​ជោគជ័យ​បានធ្វើឱ្យ​អវកាសយានិក​របស់​អង្គការ​ណា​សា​ឈ្មោះ គ្រីស្ទី​ណា កុ​ច និង ជេស​ស៊ីកា មៀរ ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ចូលរួម​ការងារ​ដើរ​លើ​ទី​អវកាស​ដោយ​ស្ត្រី​សុទ្ធ​។​

​នៅក្នុង​បេសកកម្ម​ជាង ៧ ម៉ោង​នៅ​ខាងក្រៅ​ស្ថានីយ​អវកាស​អន្តរជាតិ ស្ត្រី​ទាំងពីរ​នាក់​បាន​បំពេញ​ដោយ​ជោគជ័យ​នូវ​គោលដៅ​របស់​ពួកគេ​ក្នុងការ​ជួសជុល​ឧបករណ៍​បញ្ជា​ថាមពល​ខូច​មួយ ដែល​ផ្គត់ផ្គង់​ថាមពល​ដល់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​របស់ខ្លួន​។​

​ដំណើរ​ដ៏​អស្ចារ្យ​នេះ​កើតឡើង​បន្ទាប់ពី​ឧបសគ្គ​កាលពី​ខែមីនា នៅពេល​ការដើរ​ដោយ​ស្ត្រី​សុទ្ធ​ត្រូវបាន​ពន្យារ ពេល​ដោយសារតែ​ឈុត​អវកាស​មាន​បញ្ហា​។​

​អវកាសយានិក​ស្រី​សញ្ជាតិ​អាម៉េរិក​ដំបូង​គេ​បង្អស់ ដែល​បាន​បំពេញបេសកកម្ម​ផ្ទាល់​របស់ខ្លួន​កាលពី ៣៥ ឆ្នាំមុន​ឈ្មោះ ខា​ធី សូលី​វ៉ាន់ បាន​និយាយថា លោកស្រី​មាន​សេចក្តីត្រេកអរ​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្ងៃនេះ (​ថ្ងៃ​សុក្រ​ទី​១៨​តុលា​)​។​

​ហើយ​អ្នកនាំពាក្យ​របស់​អង្គការ​ណា​សាបាន​និយាយថា “​សមិទ្ធិផល​របស់​យើង​ផ្តល់នូវ​ការលើកទឹកចិត្ត​ដល់​និស្សិត​នៅ​ជុំវិញ​ពិភពលោក ដោ​យស​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​អាច​នាំឱ្យ​អ្នក​ឈាន​ដល់ទី​ខ្ពស់​អស្ចារ្យ ហើយ​និស្សិត​ទាំងអស់​គួរតែ​អាច​មើលឃើញ​ខ្លួនឯង​នៅក្នុង​សមិទ្ធិផល​ទាំងនោះ​”៕ ដោយ៖ កញ្ញាដាលីស

គ្រីស្ទី​ណា កុ​ច (​ស្តាំ​) និង ជេស​ស៊ីកា មៀរ ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​ធ្វើ​បេសកកម្ម​ជួសជុល​ដោយ​ដើរ​លើ​ទី​អវកាស​ដោយ​ស្ត្រី​សុទ្ធ