ណា​សា​បញ្ជូន​មនុស្ស​យន្ត AI និង កាហ្វេ​ខ្លាំង​ឱ្យទៅ​អ្នក​អវកាស​តាមរយៈ​រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX

1537
ចែករម្លែក

​រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX ដែល​ហោះ​កាលពី​២​ខែ​មុន​ជាមួយ​ផ្កាយរណប​របស់​ណា​សា បាន​វិល​មក​ធ្វើ​សកម្មភាព​ឡើងវិញ ដោយ​បង្ហោះ​ទៅជា​មួយ​នូវ​មនុស្ស​យន្ត AI លើកដំបូង និង របស់​ផ្គត់ផ្គង់​ស្ថានីយ៍​ដទៃទៀត​។​

​រ៉ុក្កែត Falcon បាន​ដឹកជញ្ជូន​ទំនិញ​ជិត ២.៧០០ គីឡូក្រាម​រួមទាំង មនុស្ស​យន្ត AI ឈ្មោះ Cimon កណ្តុរ​បង្កាត់​ពូជ ឬ កណ្តុរ​អវកាស និង​កាហ្វេ​ខ្លាំង​សម្រាប់​ពួក​អ្នក​អវកាស​នៅ​ស្ថានីយ៍​អវកាស​អន្ដរជាតិ​។​

​ការដឹកជញ្ជូន​តាមរ​យៈ​រ៉ុក្កែត​នេះ​នឹង​ទៅដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​។ ការបាញ់​បង្ហោះ​រ៉ុក្កែត​នេះ​បានធ្វើ​ឡើង​នៅ​ស្ថានីយ៍ Cape Canaveral រដ្ឋ​ផ្លរីដា​៕ ដោយ៖ កញ្ញាដាលីស

រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX ក៏បាន​ដឹក​កាហ្វេ​ខ្លាំង​សម្រាប់​ពួក​អ្នក​អវកាស​ផងដែរ