ណា​សា ប្រាប់​ថា​ដុំថ្ម​អវកាស​២ ហោះ​ជិត​ផែនដី​នៅ​ចុង​សប្តាហ៍​នេះ​

247
ចែករម្លែក

ដុំថ្ម​អវកាស​២​មក​ជិត​ផែនដី​នៅ​យប់​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ទី​១៤​កញ្ញា នេះ​បើ​តាម​ការបញ្ចេញ​អោយដឹង​ពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក​ណា​សា​(NASA)​។​

​ដុំថ្ម​ពីរ​ដុំ​ដ៏​ធំ​នេះ​ឈ្មោះ 2010 C01 និង 2000 QW7 ត្រូវបាន​អង្គការ​ណា​សា​កត់ត្រា​ទុក​ថា​ជា​វត្ថុ​ជិត​ផែនដី​តាំងពី​២​ទសវត្សរ៍​មុន​និង​ត្រូវ​បាន​តាមដាន​ជាប់​តាំងពី​ឆ្នាំ​២០០០​និង​២០១០​មក​។​

​អាចម៍ផ្កាយ​មួយ​មាន​ទំហំ​១២០-២៦០​ម៉ែត្រ និង​មួយទៀត ២៩០-៦៥០​ម៉ែត្រ​។​ថ្ម​អវកាស​ទី​១ 2010 C01 នឹង​ចូលមក​កៀក​ផែនដី​នៅ​ម៉ោង​១១:៤២​យប់​ថ្ងៃ​១៣​កញ្ញា និង​ដុំថ្ម​ទី​២2000 QW7​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ម៉ោង​៧:៥៤ យប់​ថ្ងៃ​សៅរ៍ ទី​១៤​កញ្ញា​។​ក្នុងពេល​ចូលមក​កៀក​បំផុត ពួក​វា​នៅ​ចម្ងាយ​១៤​ដង នៃ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ ឬ​៥,៦៣​លាន​គីឡូម៉ែត្រ​។​

​ក្នុងពេល​ជាមួយគ្នា អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​ម្នាក់​បាន​ព្រមាន​ថា ផែនដី​យើង​ស្ថិត​នៅលើ​ផ្លូវ​នៃ​ការហោះ​បុក​របស់​អាចម៍ផ្កាយ​ឬ​ផ្កាយព្រះគ្រោះ​រាប់ពាន់​៕​ដោយ​៖​វាសនា​

​ពួក​អ្នកជំនាញ​នៅ​មូលនិធិ B612 Foundation​និយាយ​ថា​ផ្កាយព្រះគ្រោះ​ទាំងនេះ​ជា​ការ​រំលឹក​មួយ​ថា​យើង​ត្រូវតែ​ត្រៀម​នៅពេល​អនាគត​ដើម្បី​បង្វែរ​ទិស​ថ្ម​អវកាស​ណាមួយ​ដែល​​អាច​ជា​ការ​គំរាម​ដល់​ផែនដី​៕ដោយ៖វាសនា