ណេ​តាន់​យ៉ា​ហ៊ូ ៖ អ៊ីស្រាអែល​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​កុំឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​

336
ចែករម្លែក

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោ​កបិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា​ថា ប្រទេស​របស់លោក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​មិនឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា “​អ៊ីស្រាអែល​នឹងមិន​អនុញ្ញាតឱ្យ​អ៊ីរ៉ង់ ដែល​អំពាវនាវ​ឱ្យ​បំផ្លិចបំផ្លាញ​យើង រំលោភ​ចូល​ព្រំដែន​របស់​យើង​ទេ​។ យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រារាំង​អ៊ីរ៉ង់​ពី​ការទទួលបាន​អាវុធ​នុយក្លេអ៊ែរ​”​។​

​លោក​បាន​និយាយ​ជាមួយ​លោក​នី​កូ​ឡាយ ផា​ទ្រូ​សេវ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ដ៏​មាន​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដែល​ដំណើរ​ទស្សនកិច្ច​របស់​គាត់​បាន​ធ្វើឡើង​បន្ទាប់ពី​សប្តាហ៍​នៃ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​និង​វ៉ាស៊ីនតោន​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​អ៊ីស្រាអែល​បាន​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ដើម្បី​រារាំង​កងកម្លាំង​អ៊ីរ៉ង់​ដែល​បង្កប់​នៅ​ប្រទេស​ស៊ី​រី កន្លែង​ដែល​ទាំង​អ៊ីរ៉ង់​និង​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បា​សា អាល់​អាសាដ​។​

​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្តេជ្ញា​មិនឱ្យ​អ៊ីរ៉ង់​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ទេ ដោយ​ជឿជាក់ថា អ៊ីស្រាអែល​នឹង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ជាក់​ជាមិនខាន​។​

​អ៊ីរ៉ង់​បាន​ទទូចថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​សម្រាប់​គោលបំណង​ស៊ីវិល​សុទ្ធសាធ​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូ​បានធ្វើ​យុទ្ធនាការ​ជា​យូរ​មកហើយ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក ដែល​ចេញពី​ត្រង់នោះ​រដ្ឋបាល​ត្រាំ​បាន​ដកខ្លួន​មុនគេ​ដោយ​ឯកតោភាគី​កាលពី​ឆ្នាំមុន​។​

​លោក​ផា​ទ្រូ​សេវ មិនបាន​និយាយ​ចំឈ្មោះ​សាធារណរដ្ឋ​អ៊ីស្លាម​នៅ​ក្នុងការ​ផ្តល់យោបល់រ​បស់​លោក​ទៅកាន់​អ្នកសារព័ត៌មាន​នោះទេ​។​

​លោក​បាន​និយាយថា “​យើង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុងការ​អនុវត្ត វា​ចាំបាច់​ត្រូវ​នាំមក​នូវ​សន្តិភាព​និង​ស្ថិរភាព​មកដល់​តំបន់​ទាំងមូល រួមទាំង ដែនដី​ស៊ី​រី​ផងដែរ​”​។​

​ជំនួប​របស់​ពួកគេ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​ណេ​តាន់​យ៉ា​ហ៊ូ​បានទទួល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក​ច​ន បូល​តុ​ន ដែល​ចែករំលែក​គោលជំហរ​រឹងមាំ​ដូចនឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​ដែរ​។​

​លោក​បូល​តុ​ន​គ្រោង​នឹង​ជួប​លោក​ផា​ទ្រូ​សេវ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​នេះ រួមជាមួយ​នឹង​សម​ភាគី​អ៊ីស្រាអែល​លោកមៀ បិ​ន​សា​បាត​៕ ដោយ៖ កញ្ញាដាលីស

លោ​កណេ​តាន់​យ៉ា​ហ៊ូ​ទទួល​លោក​ផា​ទ្រូ​សេវ​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មកាល​ពីថ្ងៃ​ចន្ទ
#