ណេ​ម៉ាន​ចា ម៉ា​ទិ​ក​៖ អែន​ថូ​នី ម៉ា​សល គឺជា​កីឡាករ​ឆ្នើម​ហើយ​សមាជិក​ទាំងអស់ ត្រូវតែ​ជឿជាក់​

978
ចែករម្លែក

​សមាជិក​ជាច្រើន​នៃ​ថ្នាក់ដឹកនាំ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​និយាយថា គ្រប់គ្នា ត្រូវ​ជឿជាក់​លើ អែន​ថូ​នី ម៉ា​សល (Anthony Martial) ។​

​ការ​ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ​កាលពី​ថ្ងៃអាទិត្យ​គឺជា​គ្រាប់​បាល់​ទី​៥​របស់​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​នៅ​រដូវ​កាល​នេះ ហើយ​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​រូបនេះ​បាន​កើតមាន​បន្ទាប់ពី មានការ​ផ្តល់​ដំបូន្មាន​ខ្លះ​ពី Carrington ។​
​ ​
​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) បាន​បង្ហើប​ប្រាប់ថា ខ្លួន​បាន​ជជែក​ជាមួយ ម៉ា​សល អំពី​បញ្ហា​ទំនុកចិត្ត ស្របពេល​គេ​ជឿថា លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) និង​គ្រូបង្វឹក ម៉ៃ​ឃើ​ល ខា​រិ​ក (Michael Carrick) ក៏បាន​ជួយ​អភិវឌ្ឍ​ខ្សែបម្រើ​ស្លាប​រូបនេះ ផងដែរ​។​
​ ​
​ម៉ា​ទិ​ក បាន​និយាយថា “​អែន​ថូ​នី គឺជា​កីឡាករ​ឆ្នើម ហើយ​គាត់​ត្រូវ​យល់​ពី​ចំណុច​នេះ​។ គាត់​ត្រូវការ​ទំនុកចិត្ត​ច្រើនជាង​នេះ​។ ប្រសិនបើ​គាត់​ឈានដល់​កម្រិត​កំពូល​គាត់​អាច​ក្លាយជា កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុត​ក្នុង​លី​ក​”​។​
​ ​
​ម៉ា​ទិ​ក បន្តថា “​ពេលខ្លះ ខ្ញុំ​មិន​គិតថា គាត់​ដឹងថា ខ្លួន​គាត់​ល្អ​ប៉ុណ្ណា​ទេ​។ គាត់​មាន​អ្វីៗ​ទាំងអស់ ដែល​ក្លឹប​យូ​ណាយ​ធី​ត​ត្រូវការ​ក្នុងឋានៈ​ជា​កីឡាករ​ម្នាក់​”​។​
​ ​
​អនាគត​របស់ ម៉ា​សល ស្ថិតក្នុង​ភាពមិនច្បាស់លាស់ នៅពេល​តំណាង​របស់ ម៉ា​សល អះអាង​កាលពី​ខែមិថុនា​ថា កីឡាករ​រូបនេះ​ចង់​ចាកចេញ បន្ទាប់ពី​ក្លាយជា​កីឡាករ​បម្រុង ស្ទើរ​គ្រប់ពេល​កាល​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អែន​ថូ​នី ម៉ា​សល (Anthony Martial)