ណេ​ម៉ាន​ចា ម៉ា​ទិ​ក នឹង​ជំរុញ​ឲ្យ​មានការ​ព្រមព្រៀង​ចាក​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត

157
ចែករម្លែក

​ខ្សែបម្រើ ណេ​ម៉ាន​ចា មា​ទិ​ក (Nemanja Matic) របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​កំពុង​ត្រៀមខ្លួន រក​ច្រកចេញ​នៅ​ខែម​ករានេះ បន្ទាប់ពី​ក្លាយជា​កីឡាករ​លើស​តម្រូវការ​ក្រោម​ការដឹកនាំ​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។​
​ ​
មានការ​អះអាងថា ម៉ា​ទិ​ក កំពុង​ពិចារណា​ពី​ជម្រើស​របស់ខ្លួន បន្ទាប់ពី​បង្ហាញមុខ​បាន​ត្រឹម ៥​លើក​សម្រាប់​ក្លឹប​រហូតមកដល់​រដូវ​កាល​នេះ​។ ម៉ា​ទិ​ក បាន ក្លាយជា​កីឡាករ​ជម្រើស​បន្ទាប់ ពី​កីឡាករ ស្កុ​ត ម៉ាក ធី​មី​ណាយ (Scott Mc Tominay) និង ហ្វ្រេ​ដ (Fred) នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដូច្នេះ ម៉ា​ទិ​ក អាច​នឹង​ចាក​ចេញពី​ក្លឹប​នេះ ប្រសិនបើ​មាន​សំណើ​នៅ​ឆ្នាំ​ថ្មី​នេះ​។​
​ ​
​អ្នកចាត់កា​ក្លឹបរ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានចាត់ទុក​អវត្តមាន​របស់ ម៉ា​ទិ​ក ថា ដោយ សារ​របួស ប៉ុន្តែ​តាម​ព័ត៌មាន​ថា ម៉ា​ទិ​ក មិន​សប្បាយ​ចិត្តនឹង​ពេលវេលា​ដែល​ខ្លួន​ទទួល បាន​នៅ​រដូវ​កាល នេះ​ទេ​។​

​ខ្សែបម្រើ​រូបនេះ​កំពុងតែ​ជំរុញ​ឲ្យ​មានការ​ផ្ទេរ​ចេញពី​ក្លឹប​យូ​ណាយ​ធី​ត បន្ទាប់ពី​មានការ​ខកចិត្ត នឹង​ស្រប​ពេលដែល​ក្លឹប Dortmund AC Milan Inter Milan និង Juventus កំពុង​ចាប់អារម្មណ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ណេ​ម៉ាន​ចា មា​ទិ​ក (Nemanja Matic)