ណែនាំ​បន្ទាន់​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​បង្ការ​មេរោគ​កូ​រ៉ូ​ណា​និង​សុវត្ថិភាព​អាហារ​

140
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​យក​ការណែនាំ​បន្ទាន់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​រួមទាំង​ស្មារតី​ខ្លឹមសារ​សុខភាព​របស់​ក្រសួងសុខាភិបាល​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​អនុវត្ត​ជា​វិធានការ​បង្ការ​មេរោគ​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​និង​សុវត្ថិភាព​អាហារ​នានា​ក្នុង​រដូវក្តៅ​ខែមីនា​ឆ្នាំ​២០២០​នេះ​។​

​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​ដោយបាន​ណែនាំ​ថា​៖”​សូម​លោក​លោកស្រី​នាយក​នាយិកា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​សូម​ធ្វើយ៉ាងណា​ណែនាំ​ដល់​សិស្ស​ឲ្យ​ឧស្សាហ៍​ក្នុង​ការលាង​សម្អាត​ដៃ​ឱ្យបាន​ជាប្រចាំ ” ។​

​លោក​បាន​បន្តថា​៖​ចំពោះ​សាលារៀន​ណា​ដែល​មិនទាន់មាន​កន្លែង​លាង​សម្អាត​ដៃ​សូម​លោក​លោកស្រី​មេត្តា​ទិញ​សម្ភារៈ​សម្រាប់​ទុកឱ្យ​សិស្ស​លាង​សម្អាត​ដៃ​។​សូម​លោកគ្រូ​អ្នកគ្រូ​ធ្វើការ​តាមដាន​សុខភាព​សិស្ស​ជាប្រចាំ​ក្នុង​ម៉ោង​បង្រៀន​រៀន​និង​ម៉ោង​សម្រាក​នៅក្នុង​បរិវេណ​សាលារៀន​។​

​ក្នុងនោះដែរ​ក៏បាន​អោយ​លោកគ្រូ​អ្នកគ្រូ​ណែនាំ​សិស្ស​ពី​ស្មារតី​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​ខិត្តប័ណ្ណ​ប័ណ្ណប្រកាស​របស់​ក្រសួងសុខាភិបាល​ដូចជា​៖១​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​ជម្ងឺ​។​២​ការពារ​អ្នកដទៃ​ពី​ជម្ងឺឆ្លង​។​៣​កាត់បន្ថយ​ហា​នី​ភ័យ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​ដោយ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ដែលមាន​អាល់កុល​ហ្ស៊ែ​ល​។​៤​ការពារ​ខ្លួន​អ្នក​និង​អ្នកដទៃ​ពី​ការឆ្លង​ជំងឺ​ដោយ​លាងដៃ​របស់​អ្នក ។​

៥​ធ្វើការ​ឬ​ការ​ទៅ​ផ្សារ​សត្វ​រស់ ត្រី មាន់​ទារ សត្វព្រៃ ត្រូវការពារ​សុខា​ភាព​អោយ​បានល្អ ។​៦​លាងដៃ សម្អាត​ដៃ​របស់​អ្នកនឹង​សាប៊ូ​និង​ទឹកស្អាត​នៅពេល​ឃើញ​ដៃ​កខ្វក់​ឬ​ប្រឡាក់ ។​៧​អនុវត្ត​សុវត្ថិភាព​អាហារ ៖​សត្វ​ឈឺ​និង​ដ​ត្វ​ដែល​ស្លាប់​ដោយ​ជំងឺ​មិនត្រូវ​បរិភោគ​និង​ចម្អិន​សាច់​ឱ្យបាន​ឆ្អិន​ល្អ​។​ល​។ ៕S/

​រូបថត​៖​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​យក​ការណែនាំ​បន្ទាន់​ស្មារតី​ខ្លឹមសារ​សុខភាព​អោយ​សាលារៀន​សាធារណៈ​និង​ឯកជន​អនុវត្ត​ជា​វិធាន​ការបង្ការ​មេរោគ​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩ និង​សុវត្ថិភាព​អាហារ (​រូប ៖ ប​.​ជ័យ​)​