ណែនាំ​ប្រធាន​មន្ទីរ​បរិស្ថាន​ឲ្យ​គ្រប់គ្រង​សំណល់​នៅ​តំបន់ការពារធម្មជាតិ និង​សហគមន៍​

805
ចែករម្លែក
លោក​សាយ សំ​អាល់​មាន​ប្រសា​ស​ន៏​ក្នុង​កិច្ចប្រជុំ

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ បាន​ដឹកនាំ​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​ប្រសិទ្ធ​​ភាព​ការងារ​គ្រប់គ្រង​សំណល់​តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងការ​ត្រៀម​ធ្វើ​វេទិកា​ថ្នាក់ជាតិ​នៅ​ខែ​​សីហា​ខាងមុខ ។​
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា កិច្ចប្រជុំ​ស្តីពី ការពង្រឹង​ប្រសិទ្ធភាព​ការងារ គ្រប់គ្រង​សំណល់ តំបន់​ការពារ​​ធនធានធម្មជាតិ និង​សហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​នេះ គឺមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ​បរិស្ថាន​ខេត្ត រាជធានី​​នៅ​ទូទាំងប្រទេស ។​
​ ​
​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​បញ្ជាក់ថា កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ថ្នាក់ជាតិ​នា​ថ្ងៃទី​២២ ខែសីហា​ខាង​​មុខ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ផ្តោតលើ ការបំពុល​តំបន់ការពារធម្មជាតិ​និង​សហគមន៍ ។​
​ ​
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា វេទិកា​ថ្នាក់​​ជាតិ​នា​ខែសីហា​ខាងមុខ គឺ​ដើម្បី​ផ្ទៀងផ្ទាត់ ពិនិត្យ និង​ការវាយតម្លៃ​លើ​កិច្ចការងារ​គ្រប់គ្រង​​សំណល់ តំបន់ការពារធម្មជាតិ និង​សហគមន៍​តំបន់ការពារធម្មជាតិ កាលពី​ឆ្នាំ​២០១៦​នឹង​ព​ង្រឹ​​ង​ប្រសិទ្ធភាព​ការងារ វិស័យ​បរិស្ថាន​ដើម្បី​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចិ​រ​ភាព ៕​ដោយៈ​សម្បត្តិ​កញ្ញា​

#