តង់​សានី​ចាប់ផ្តើម​បញ្ចុះសព​អ្នកស្លាប់ ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយសារ​សាឡាង​លិច​កើនឡើង​ដល់​២២៤​នាក់​

829
ចែករម្លែក

ប្រទេសតង់សានីបានប្រកាសកាន់ទុក្ខទូទាំងប្រទេស កាលពីថ្ងៃអាទិត្យទី២៣កញ្ញានៅពេលដែលសាកសពរាប់សិបនាក់ត្រូវបានកប់។ សាកសពទាំងនេះ ត្រូវបានយកចេញពីនាវាចម្លងដែលបានក្រឡាប់លិចនៅបឹងVictoria កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានបណ្តាលឱ្យស្លាប់មនុស្សចំនួន២២៤នាក់ ។

នាយករដ្ឋមន្ត្រីតង់​សានី​ លោកKassim Majaliwa បានដឹកនាំធ្វើពិធីបុណ្យសពនេះ ។

ក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់ បានរលាយបាត់ ក្នុងរយៈពេល៣ថ្ងៃមកនេះ បន្ទាប់ពីការលិចនាវាចម្លងMV Nyerere នេះ ទោះបីជា ក្រុមអ្នកសង្គ្រោះបានសង្រ្គោះកម្មករនាវាម្នាក់ដែលបានជាប់នៅក្នុងនាវាដែលក្រឡាប់លិចនេះក៏ដោយ ។

លោក Isack Kamwelwe រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតង់​សានី បាននិយាយថា មនុស្សចំនួន២៦៥នាក់បានស្ថិតនៅលើនាវាចម្លងនេះ ដែលអាចដឹកមនុស្សបានជិត១០០នាក់ប៉ុណ្ណោះ ។

លោកបាននិយាយថា ការស៊ើបអង្កេតជាបឋម បានបង្ហាញថានាវានេះ បានដឹកមនុស្សលើសចំណុះដែលជាករណីមួយនៃការបង្កហេតុជាច្រើនទៀតដែលបាននាំឱ្យនាវានេះលិច។ដោយ៖សុខា/sn

ប្រទេសតង់​សានី បានចាប់ផ្តើ​មបញ្ចុះសពអ្នកស្លាប់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារ​សាឡាង​​លិច​នេះ​ បានកើនឡើង​ដល់​២២៤​នាក់​