តណ្ហា​, សម្រើប​, តម្រេក​, តម្រង់​, តម្ពក់​, តម្បាញ​, តម្កើង​, តម្កល់​, តពោក​, តប់ប្រមល់​, តតាក់តតាំ​, តេងតាង​, តំណែង​, តំណក់​, តក្កវិជ្ជា​, តក់ប្រមា​, តឿន​, តានតឹង​, តៀម​

328

​តណ្ហា តន់​-​ហា បា​., សំ​. ( ន​. ) (​ត​ឫ​ស្ណា​) ចំណង់​, សេចក្តីប្រាថ្នា​, សម្រេក​, សេចក្តី​អន្ទះអន្ទែង​…​។ ឈ្មោះ ធីតា​នៃ​មារ … ។
​ ​
​សម្រើប សំ​-​រ៉ើ​ប ( ន​. ) សេចក្តី​ស្រើប​៖ មាន​សម្រើប ។ កិ​. នាំឱ្យ ស្រើប​៖ និយាយ​សម្រើប​ចិត្ត ។ សម្រើប សម្រាល សេចក្តី​ស្រើបស្រាល ។
​ ​
​តម្រេក តំ​-​រ៉េ​ក ( ន​. ) សេចក្តី ត្រេក​៖ មាន​តម្រេក​, កើត​តម្រេក​, ឥត តម្រេក ។
​ ​
​តម្រង់ តំ​-​រ៉ង់ ( កិ​. ឬ កិ​. វិ​. ) ធ្វើឱ្យ​ត្រង់​,​ដាក់​សំដៅ​ឱ្យចំ​, ដែល​កាត់ យក​ត្រង់​, ដែល​សំដៅ​ចំពោះ​៖ តម្រង់ ផ្លូវ​, តម្រង់បង្គោល​, ដើរ​តម្រង់​, ដើរ កាត់​តម្រង់ ។
​ ​
​តម្ពក់ ( ន​. ) ប្រដាប់​ធ្វើ​ដោយ ដែក​ឬ​ឈើ​ឫស្សី​ជាដើម មាន​ចុង​រាង ខ្វេរ​ឬ​ខុប​សម្រាប់​ថ្ពក់​ទាញ​អ្វីៗ​៖ តម្ពក់ រនាស់ ។ (​ធ្លាប់ប្រើ​ជា ទំ​ពក់ មក​យូរ ហើយ ប៉ុន្តែ​ដោយ​អនុលោម​តាម​ពាក្យ ថា ថ្ពក់ គួរប្រើ​ជា តម្ពក់ វិញ ទើប ត្រឹមត្រូវ​តាម​វេយ្យាករណ៍​ខ្មែរ​) ។
​ ​
តម្បាញ ( ន​. ) គ្រឿង​ប្រដាប់ សម្រាប់​ត្បាញ​៖ ដាក់​តម្បាញ​, មូរ តម្បាញ ។ ជាង​តម្បាញ គឺ​អ្នក​ប្រកប មុខរបរ​ខាង​តម្បាញ​, អ្នក​ចិញ្ចឹមជីវិត ដោយ​ការ​ត្បាញ ។
​ ​
តម្កើង ( កិ​. ) រាប់អាន​ជា​ថ្កើង ធ្វើឱ្យ​ថ្កើង​, ដាក់​តម្កល់​លើ​ទី​ខ្ពស់​៖ តម្កើង ខ្លួន ។
​ ​
​តម្កល់ ( កិ​. ) ទ្រ​ឱ្យ​ខ្ពស់​ផុត ពី​ទី​ប្រក្រតី​, ថ្កល់​លើ​អ្វីៗ​, តាំង​៖ តម្កល់ គ្រឿង​សក្ការបូជា ។ តម្កល់ចិត្ត គឺ​តាំង ចិត្ត​ឱ្យ​នឹង ។
​ ​
​តពោក តៈ​– ព​. បុ​. ( ន​. ) (​ព​. បុ​.) ប៉ែក​អវយវៈ​មនុស្ស ឬ​សត្វ​ចំពួក​ខ្លះ​ពី​ត្រឹម​ក្រោម​ចង្កេះ ចុះមក​ទល់ នឹង​ទ្វារ​ឧច្ចារៈ (​ត្រគាក​) ។ (​ព​. អា​) ស្ត្រី​យោនី (​ម​. ព​. គូទ​, ត្រគាក ផង​) ។
​ ​
​តប់ប្រមល់ –​ម៉​ល់ ( កិ​. ) ព្រួយចិត្ត​, ចង្អៀតចង្អល់​ចិត្ត​, អផ្សុក ធុញទ្រាន់​៖ ថ្ងៃនេះ​ខ្ញុំ​ដូចជា​តប់ប្រមល់ រក​គិត​អ្វី​មិន​លេច​សោះ​, ថ្ងៃនេះ​តប់ ប្រមល់ ដោយ​អំពល់​ព្រោះតែ​អូន មេ បង​ដូច​មេ​ប្អូន​វា​សណ្តូន ឯង​ឱ្យ​លង់ ។ តប់ប្រមល់​តប់​ពុទ្ធោ (​ព​. សា​.) តប់ ប្រមល់​ទាល់គំនិត នឹក​រក​ព្រះ​ពុទ្ធគុណ ពុំ​ឃើញ​៖ ខ្ញុំ​ព្រួយចិត្ត​ណាស់ តប់ប្រមល់ ទល់​ពុទ្ធោ​អស់​ទៅហើយ​! (​ប្រើ​ក្លាយ មកពី​តប់កមល ម​. ព​. នោះ​ទៀតផង​) ។
​ ​
តតាក់តតាំ ត៏​–​ត៏​– ( កិ​. វិ​. ឬ គុ​. ) រអាក់រអួល​, ប្រដាក់ប្រទុក្ខ​ ៖ ធ្វើការ​តតាក់តតាំ​, ដំណើរ​តតាក់តតាំ​, ជំងឺ​តតាក់តតាំ ។
​ ​
​តេងតាង ( កិ​. ) ឆ្លេឆ្លា​, កន្ទះរា មិន​ចំពោះ​ជា​នឹង​ទៅខាង​ណា​មក​ខាង ណា ។ កិ​. វិ​. ឬ គុ​. កេងកាង​៖ ដើរ តេងតាង​, ដំណើរ​តេងតាង ។
​ ​
តំណែង ( កិ​. ) (​ម​. ព​. ដំណែង កិ​.) ។ ( ន​. ) អ្វីៗ​ដែល​គេ តែង ។ របៀប​លំដាប់​កិត្តិយស​មន្ត្រី​, មុខ ក្រសួង​, មុខងារ​, មុខការ​៖ លាចាក​មុខ តំណែង​, ដាក់ឱ្យ​នៅក្រៅ​តំណែង ។
​ ​
​តំណក់ ( ន​. ) សភាវៈ​រាវ ដែលមាន​ចំនួន​តិច​ល្មមតែ​ស្រក់​ចុះ​តក់ៗ​៖ ទឹក​មួយ​តំណក់​, តំណក់ភ្លៀង ។
​ ​
​តក្កវិជ្ជា ត័ក​កៈ​- បា​., សំ​. ( ន​. ) (​ត​ក៌​វិទ្យា​) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ ខាង​ពិចារណា​រិះរក​ហេតុផល ដែល ប្លែក​ឱ្យឃើញ​ប្រា​ដក​ដោយ​គំនិត​ខ្លួន ឯង​, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយ ស្តី​ឬ​ក្នុង កិច្ចការ​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ​សមរម្យ ទៅតាម​លក្ខណៈ​នៃ​ហេតុផល​… មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង ប្រ​យុង​ដើម​ស្តាប់​មិនបាន ។
​ ​
​តក់ប្រមា តក់​ប្រ​ម៉ា ស​. ( កិ​. ) (​តក​ប្រះ​ហ្មា​, អ​. ថ​. តុ​ក​ប្រះ​ហ្មា “​តក់ស្លុត​, ស្លុតស្លន់​”) តក់​ប្រាជ្ញា គឺ​តក់​ស្លុតស្លន់ ញ័រ​ទទ្រាក់​ទទ្រើក​ស្ទើរ​ភ័ន្ត​បាត់​ប្រាជ្ញា ស្មារតី​, ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ ភ័យ ថែម​ទៀតផង​៖ ភ័យ​តក់​ក្រមា (​និយាយ ក្លាយ​មកជា តក្កមា​) ។​ម​.​ព​.​ប្រមា​១​ផង​)​។
​ ​
​តឿន ( កិ​. ) និយាយ​បង្ខំ​ឱ្យ បាន​ឆាប់ ។ តឿនទារ ទារ​ដោយ​បង្ខំ ឱ្យ បាន​ឆាប់ ។ តឿន​ឱ្យ​ធ្វើការ រំលឹក​ឱ្យ ធ្វើការ (​ម​. ព​. ដាស់តឿន ទៀតផង​) ។
​ ​
​តានតឹង (​កិ​. ) តឹង​ចង្អៀត ណែន​ក្នុង​ចិត្ត​, ទង្គឹះ​ក្នុង​ចិត្ត​, តឹងចិត្ត ខ្លាំង​ហាក់ដូច​ជាមាន​រោគ​តាន​រឹង​ក្តាំង នៅក្នុង​ចិត្ត ។
​ ​
​តៀម យ​. ( ន​. ) (​ទេ​ម​) ផ្ទះ ធ្វើ​ផ្ទាល់​នឹង​ផ្ទៃផែនដី ឥត​រត​ឥត​ថ្នាក់ សម្រាប់​ដាក់​ទំនិញ​រាយរង​លក់ដូរ​៖ តៀមស្រា​, តៀមលក់បាយ ។ ផ្ទះ​បែប នេះ​, ទោះ​សម្រាប់​គ្រាន់តែ​នៅ​ឥត​លក់ ដូរ​អ្វី​ក្តី​, ខ្មែរ​យើង​ហៅ តៀម ទាំងអស់​, តៀមចិន​, ផ្ទះ​តៀម​, តៀមស្រា ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ​ជួ​ន ណាត​