តន្ត្រីករ​ម្នាក់​ត្រូវបាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​មកពី​ក្រោយ យក​ដាវ​ភ្ជង់​.​ក គំរាម​ប្លន់​យក​ម៉ូតូ​បានសម្រេច​នៅ​ខណ្ឌមានជ័យ​

686
ចែករម្លែក

​ដោយ​:​សាវ​រក្ស/ ​​ភ្នំពេញ ៖ តន្ត្រីករ​ម្នាក់​ត្រូវបាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​មកពី​ក្រោយ យក​ដាវ​ភ្ជង់​.​ក គំរាម​ប្លន់​យក​ម៉ូតូ​បានសម្រេច​ក្រោយពី​ត្រឡប់​លេងភ្លេង ពេល​ចប់​កម្មវិធី ជិះ​ម៉ូតូ​វីវ៉ា នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ ទូច ប្រណី អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក​លេងភ្លេង ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ​កណ្តាល 1H-5608 ។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈពេល​លោក​បានចេញ ពី​លេងភ្លេង​ការ​នៅ​ម្តុំ​អាស៊ីអាគ្នេយ៍ មានបំណង​ត្រឡប់មកផ្ទះ​វិញ​នៅ​ម្តុំ​ទឹកខ្មៅ ត្រូវបាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មាន​គ្នា​បីនាក់​បាន​ជិះ​មកពី​ក្រោយ ដក​ដាវ​ពី​ដើម​ផ្ជុ​ង​ប្លន់​បានសម្រេច​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ប្តឹង នៅ​ប៉ុស្តិ៍​ចាក់អង្រែលើ និង​ធ្វើការ​សាកសួរ​បន្ថែម​៕​B

ជនរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យគំរាមយកម៉ូតូ (រូបថត ៖ សាវរក្ស)