តម្កល់​ទោស​២​ឆ្នាំ​លើ​អតីតមន្ត្រី​ក្រសួង​សាធារណការ ពាក់ព័ន្ធ​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​

963
ចែករម្លែក
ពេល​សមត្ថកិច្ច​ចាប់ខ្លួន (​ខាងស្តាំ​) (​រូប​៖ ស្រី​លក្ខណ៍​)​

(​ភ្នំពេញ​)៖ លោក​សាន សុផាត ចៅក្រម សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា បានប្រកាស​សាល ក្រម​ចំនួន​២ ដែលមាន​ជនជាប់ចោទ ជា​អតីត​អនុប្រធាន​ការិយាល័យ​បច្ចេក​ទេស​គ្រឿងចក្រ​ធំ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សាលក្រម​ទី​១ លោក​ចៅក្រម​បា​នប​ដិ សេធ​ចោល​លើ​ពាក្យ​បណ្តឹងសុំ​នៅក្រៅ ឃុំ​របស់​ជនជាប់ចោទ ពាក់ព័ន្ធ​បទល្មើស​ផ្សេងទៀត​។ សាលក្រម​ទី​២ លោក​ចៅក្រម​បាន សម្រេច​តម្កល់​ទោស​លើ​ជនជាប់ចោទ ចំនួន ២​ឆ្នាំ​ដដែល​។ ប៉ុន្តែ​បើកផ្លូវ​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​។​

​ជនជាប់ចោទ​ឈ្មោះ​សឿ​ម អង្គា​រាសី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវបាន​សមត្ថ កិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ តាម​ដីកា​បង្គាប់ អោយ​ចាប់ខ្លួន​របស់​តុលាការ​។ យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧ បង្ហាញថា លោក សាន សុផាត ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សឿ​ម អង្គា​រាសី ដាក់​ពន្ធ​នា គារ ២​ឆ្នាំ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥​តាម​មាត្រា​៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​លោក​ចៅក្រម សាន សុផាត បង្គាប់​ឲ្យ​ជនជាប់ចោទ សឿ​ម អង្គា​រាសី​សង​ប្រាក់​ខូចខាត​ចំនួន​៥៧២៥០​ដុល្លារ​អាមេរិក​និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០០០​ដុល្លារ​អាមេរិក​ដល់​ដើមបណ្ដឹង​ឈ្មោះ សែម វណ្ណ ។​
​សាលក្រម​ផ្តន្ទាទោស​នេះ ត្រូវបាន​ប្រកាស​ដោយ​កំបាំងមុខ​ជនជាប់ចោទ​និង​ចំពោះមុខ​ដើមបណ្ដឹង​រដ្ឋប្បវេណី​បើកផ្លូវ​ប្តឹង​ទាស់​និង​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​៕L ដោយៈ ស្រី​លក្ខណ៍​