តម្បាញ​សូត្រ​កំពុង​ក្លាយជា​គោលដៅ​បញ្ចូល​ជា​បេ​ក​តិ​ភណ្ឌ​ពិភពលោក​មួយទៀត​រប​ស់​កម្ពុជា​

251
ចែករម្លែក
  • 15
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ក្នុងការ ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​តម្បាញ​សូត្រ​ខ្មែរ​ចូល​ជា​បេ​ក​តិ​ភណ្ឌ​ពិភពលោក​នា​ថ្ងៃ​ខាងមុខ​។​

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​(​រូប​៖​ដេប៉ូ​)

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន ក្រោយ​បញ្ចប់​ពី​ធី​បើក​មហា​ស្រព​សិល្បៈ​យុវជន ដើម្បី​វប្បធម៌​ជាតិ​ទូទាំងប្រទេស​ឆ្នាំ​ទី​៥ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ​កន្លងមក លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា នាពេលនេះ ក្រសួង​កំពុងតែ​រៀបចំ​ឯកសារ​លើ​តម្បាញ​សូត្រ សម្រាប់​ដាក់​ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​ប​ញ្ជូ​ល​ជា​បេ​ក​តិ​ភណ្ឌ​ពិភពលោក​។

​ទោះបីយ៉ាងណា​លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ក្រសួង​កំពុង​បានគិត​គូរ​ក្នុងការ​ដាក់បញ្ចូល​សម្បត្តិ​វប្បធម៌​អរូបី​យ​ជាច្រើន​ទៀត បញ្ចូល​ក្នុង​បញ្ជី​បេ​ក​តិ​ភណ្ឌ​ពិភពលោក ក្នុងនោះ​អាចមាន​ទាំង​ភ្លេង ម្ហូបចំណី ក៏​អាច​ក្លាយជា​សម្បត្តិ​វប្បធម៌​អ​រូបិយ​របស់​ជាតិ​បាន​ផងដែរ​។​ក្រៅពីនេះ​ក្រសួង​ក៏​កំពុង​គិតគូរ​ដាក់បញ្ចូល យីកេ ចម្លាក់​ប្រាក់​ក៏​ស្ថិតនៅក្នុង​បញ្ជី​អាច​នឹងធ្វើ​ការរៀប​ចំឯ​ក​សារ​សម្រាប់​ស្នើសុំ បញ្ចូល​ក្នុង​បេ​ក​តិ​ភណ្ឌ​ពិភពលោក នា​ថ្ងៃ​ខាងមុខ​ដូចគ្នា​។​

តម្បាញ​សូត្រ​ខ្មែរ ត្រូវបាន​ក្រសួង​វប្បធម៌​កំពុង​កសាង​ឯក​សម្រាប់​ស្នើសុំ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ជា​បេ​ក​តិ​ភណ្ឌ​ពិភពលោក​

​លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែមថា នា​កន្លងមក​កម្ពុជា​បានដាក់​បញ្ជូន​ក្បាច់ល្បុក្កតោ​ខ្មែរ ប​ញ្ជូ​ល​ជា​បេ​ក​តិ​ភណ្ឌ​ពិភពលោក​រួចហើយ រង់ចាំតែ​អង្គការ​យូណេស្កូ សម្រេច​នៅ​ឆ្នាំ​២០២០​ខាងមុខ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ក្នុងនោះ​មានដូចជា ៖ តំបន់​អង្គរវត្ត របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោនស្បែក​ធំ ប្រាសាទព្រះវិហារ ល្បែង​ទាញព្រ័ត្រ ចាប៉ីដងវែង ប្រាសាទសំបូរព្រៃគុក និង​ល្ខោនខោល​ដែល​ទើប​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្មីៗ​មកនេះ​៕ ល​