តម្រង់ទិស​យុវជន​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនាគត​យុវជន

682
ចែករម្លែក

​ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ វគ្គ​តម្រង់ទិស​យុវជន​ខេត្តបន្ទាយមានជ័យ​លើកដំបូង​កាលពី​ល្ងាច​ថ្ងៃទី​១៣ ​ខែកញ្ញា ​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ខេត្ត​នេះ ​សហការ​នឹង​រដ្ឋបាលខេត្ត​ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ គឺ​ដើម្បី​អនាគត​យុវជន ។​

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា  វគ្គ​នេះ​មាន​សារ​:​សំខាន់​សម្រាប់​អនាគត​ក្មួយៗ​យុវជន យុវនារី​ក្រៅ​សាលា សិស្ស និស្សិត​ដែល​មកពី​សមាសភាព​ចម្រុះ​មាន​វត្តមាន​នៅទីនេះ ក៏ដូចជា​អ្នក​ផ្សេងទៀត​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​។ ក្នុងនោះ​ពួកគេ​អាច​ទទួលបាន បទពិសោធន៍​ដើម្បី​មានចំណេះ​ជំនាញ​​និង​រកមុខ​របរ ធ្វើការ​ងារ​និង​តម្រូវ​ការពិត​ក្នុងការ​តម្រង់ទិស​ទៅរក​ការរីក​វ​ម្រើ​ន ។​

វាគ្មិន ដូចជា​លោក​យ៉ឹ​ង យួ​ម អគ្គនាយក​សាលា​ភាសា​អន្តរជាតិ​(IFLS), លោក ឈួ ប៊ុន​រឿង ប្រធាន​ម​ន្ទី​រ​អប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ, លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ, លោក ភារ​ម្យ វិចិត្រ​ដា​រ៉ា ប្រធាន​ក្លឹប​ពាណិជ្ជករ​កម្ពុជា​, លោក ជីវ សា​រឹ​ទ្ធ ព្រឹទ្ធ​បរុស​នៅ​សាកលវិទ្យាល័យ​មានជ័យ (MCU), លោក ឃួន សូ​ខាន់​​ឌី អនុប្រធាន​ក្រុមហ៊ុន​អចលនវត្ថុ​( ECC Real Estate) ជាដើម​បានបង្ហាញ​ពី​ជីវប្រវត្តិ ការសិក្សា ការងារ ការខិតខំ​តាម​មធ្យោបាយ បទពិសោធន៍​ពង្រឹង​ចំណេះ​ជំនាញ ផ្នែក​រឹង ផ្នែក​ទន់ ទំនាក់ទំនង ការផ្តល់​ទំនុកចិត្ត​និង​ការតាំង​ចិត្ត​ក្នុង​ក្តីសង្ឃឹម​ជាដើម ដើម្បីឲ្យ​យុវជន យុវនារី​ចូលរួម​អាច​ចាប់យក​។​

កញ្ញា​ណា​ង ស្រីនាថ និស្សិត​ឆ្នាំ​ទី​៣​មកពី​សាកលវិទ្យាល័យ​គ្រប់​គ្រង់​និង​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​ក​ម្ពុ​ជា​ថា  បទពិសោធន៍​និង​ចំណេះដឹង​ដែល​ចែករំលែក​ពី​វគ្គ​តម្រង់ទិស​នេះ សម្រាប់​កញ្ញា​គឺ​បានទទួល​មាន​របៀប​ទំនាក់ទំនង របៀប​រៀន ការពង្រឹង​បន្ថែម​ផ្នែក​បច្ចេកវិជ្ជា​ព៍​ត័​មាន​និង​ភាសា​អង់គ្លេស ព្រមទាំង​ការ​សំភី​អនុវត្ត​ជាក់ស្តែង​ជាដើម​។​

ចំណែក​យុវ​សិស្ស​ថ្នាក់​ទី​១២ ទើប​ប្រលង​ជាប់​បាក់​ឌុប គឺ​ម សា​យ៉ុ​ត ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា  ក្មួយ​ពេញចិត្ត ហើយ​យល់ថា​វេទិកា​នេះ​មាន​ប្រយោជន៍​ដូចជា​បង្ហាញ​ពី​របៀប​ស្វែងរក​អាហារូបករណ៍ ទី​ស្នាក់នៅ​និង​គ្រឺះ​ស្ថាន​គួរ​ចូលរៀន​និង​របៀប​រៀន​នៅ​មហាវិទ្យាល័យ​។​

ជាការ​សរុប​និង​វាយ​តម្លៃក្តី​រំពឹងទុក​ក្នុង​វគ្គ​តម្រង់ទិស​នេះ លោក ស្រេង សុផល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ ទាំង​គណៈ​អធិបតី ទាំង​វាគ្មិន​សុទ្ធតែ​បាន​ចែករំលែក​បទពិសោធន៍ ការបង្ហាញ​ផ្លូវ ការតម្រង់ទិស​តាម​មធ្យោបាយ លទ្ធភាព សមត្ថភាព​ផ្សេងៗ​គ្នា ហើយ​សមស្រប ងាយ​ដែល​យុវជន យុវនារី​អាច​ចាប់អារម្មណ៍ ទទួលយកបាន​។​

ប៉ុន្តែ​ប្អូន​ខ្លួនឯង​តោង​តែ​ខិតខំ ឈ្លាសវៃ ម៉ឺង​ម៉ា​ត ហ្មត់ចត់​និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ ៕B