តម្រូវការនៅទីផ្សារ​កុំព្យូទ័រ​បច្ចុប្បន្ន​មានការកើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់​

304

​(ភ្នំពេញ)៖លោក​ឧកញ៉ា អ៊ឹង​សែ​ អគ្គនាយក​ក្រុមហ៊ុន ភី​ធី​ស៊ី​កុំព្យូទ័រ បានបញ្ជាក់​ថាបើ​គេ​គិតពី​តម្រូវការ​ទី​ផ្សារ​កុំព្យូទ័រ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ឃើញថា​មាន​កំណើន​ឡើងជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​ឃើញថា​ស្រទាប់​យុវជន​មានការ​ប្រើ​ច្រើនជាងគេ​បំផុត​។​

ការលើកឡើង​របស់លោក​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន ភី​ធី​ស៊ី​កុំព្យូទ័រ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ស​ម្អោ​ធ Acer Showroom ថ្មី​នៅក្នុង​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន​ភី​ធី​ស៊ី​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​ក​​ញ្ញា​ឆ្នាំ​២០១៧​កន្លងមក​។​

ប្រាប់​បណ្តាញ​សារព័ត៌មាន​លោក​ឧកញ៉ា អ៊ឹង​សែ​បាន​លើកឡើងថា “​បើ​និយាយ​ពី​តម្រូវការ​ទីផ្សារ​កុំព្យូទ័រ​ឃើញថា​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ច្រើន ឡើង​បន្តបន្ទាប់​។​ក្នុងនេះ​ក្រៅពី​ការ​ប្រើ​កុំព្យូទ័រ​លក្ខណ​៖​ឯកជន​គេ​ក៏​ឃើញ​តម្រូវ​ការប្រើ​តាម​ក្រុមហ៊ុន​និង​មន្ត្រីរាជការ​តាម​មន្ទីរ​ក្រសួង​ក៏មាន​ការប្រើ​ច្រើនឡើង​បន្តបន្ទាប់​ដែរ​”​។​

លោក​ឧកញ៉ា​បាន​បន្ត​ឱ្យដឹងថា​ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ​ខ្ពស់​បន្តបន្ទាប់​នេះហើយ​ក្រុមហ៊ុន​ភី​ធី​ស៊ី​បានធ្វើការ​ពង្រីក​សាខា​ជាច្រើន​កន្លែង នៅតាម​បណ្តា​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​ជាក់ស្តែង​នៅថ្ងៃនេះ​ដែរ​ក្រុមហ៊ុន​របស់លោក​ថែមទាំង​បាន​បើកសម្ពោធ​បន្ថែមទៀត​នូវ Acer Showroom ដើ​ម្បិ​តម្រូវការ​របស់​ទិ​ផ្សារ​នេះ​ជាដើម​។​

​ជាមួយគ្នានេះ​លោក​ឧកញ៉ា​បានឱ្យ​ដឹងផង​ថា “​ក្រុមហ៊ុន​ភី​ធី​ស៊ី​បាន​បានទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​លើ​ផលិតផល​ម៉ាក Acer (Consumer)​គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់ និង​ផ្តល់​សេវាកម្ម​ជួសជុល ក្នុង​ប្រ​ទេ​​ស​កម្ពុជា​”​។​

លោក អ៊ែ​ដ្រូ​ហ៊ួ អគ្គនាយក​ក្រុមហ៊ុន Acer បានឱ្យដឹង​ក្នុង​ពិធី​នេះ​ដោយ​សម្តែង​ជំនឿ​ចិត្ត​ថា​កិច្ចសហប្រតិបត្តិការ​នៃ​ការធ្វើ​អាជីវកម្ម​របស់ ក្រុម​ហ៉ុ​ន Acer​ជាមួយ​ក្រុមហ៊ុន ភី​ធី​ស៊ី​កុំព្យូទ័រ នឹង​កាន់តែ​ទទួលបាន​នូវ​ជោគជ័យ​និង​អាច​ពង្រីក​នូវ​វិសាលភាព​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដើម្បី​តម្រូវ​ការ​របស់​អតិថិជន​។​

ទាក់ទិន​នឹង​ផលិតផល​របស់​ក្រុមហ៊ុន Acer​ដែរ​លោក លោក អ៊ែ​ដ្រូ​ហ៊ួ​បានឱ្យដឹង​បន្ថែមថាAcer​បានទទួល​ការពេញនិយម​ប្រើប្រាស់​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ក្នុងនោះ​មានដូចជា​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​ជាដើម​។​ចំណែក​នៅ​កម្ពុជា​វិញ​អត​ថិ​ជន​ដែល​និយម​ចូលចិត្ត​ប្រើ​កុំ​Acer​ឃើញថា​ក៏មាន​ការកើនឡើង ហើយ​ពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ប្រើ​កុំព្យូទ័រ​ម៉ា​ក្យ​នេះ​ជាប់​លេខ​២​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​៕​​ដោយ​៖​ដេប៉ូ​

ក្រុមហ៊ុន ភី​ធី​ស៊ី​កុំព្យូទ័រ​ស​ម្អោ​ធ Acer Showroom ថ្មី​នៅក្នុង​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន​ភី​ធី​ស៊ី​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៧(​រូប​៖​ដេប៉ូ​)