តម្លើង​បង្គន់​,​បន្ទប់​ងូតទឹក​,​ត​បណ្តាញទឹក​,​ត​ភ្លើងអគ្គិសនី​តាម​ផ្ទះ​ជូន​ពលរដ្ឋ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

144

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​តម្លើង​បង្គន់​អនាម័យ​ចំនួន​២០ បន្ទប់​ងូតទឹក​២៧​បន្ទប់​រួមទាំង បណ្តាញទឹក និង​ត​ភ្លើងអគ្គិសនី​ផង​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិងកំពុង​តម្លើង​និង​ត​នៅតាម​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ទាំង​១៥៣​គ្រួសារ​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រោយពី​ផ្ទះ​បណ្តោះអាសន្ន​នេះ​បាន​ស្ថាបនា​រួចរាល់​។​

មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​៖​ជាក់ស្ដែង​កាលពី​ព្រឹក ថ្ងៃទី​៨​ខែធ្នូ​នេះ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចុះទៅ​ពិនិត្យមើល​ក្រុមការងារ​ដែល​បានចាប់ផ្ដើម​រៀប​ចំការ​តម្លើង​បង្គន់​ចំនួន ២០​បង្គន់ បន្ទប់​ងូតទឹក​ចំនួន ២៧​បន្ទប់ ត​បណ្តាញទឹក និង​ត​ភ្លើងអគ្គិសនី​តាម​ផ្ទះ ដើម្បី​ដាក់អោយ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​សាងសង់​ប្រឡាយ​បេតុង​។​
​ ​
​គួរ​បញ្ជាក់ថា​៖​ថ្មីៗ​នេះ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ប្រជាពលរដ្ឋ​កន្លងមកនេះ​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ជាង​១៥៣​គ្រួសារ​នឹងត្រូវ​បញ្ជូនមក​ស្នាក់នៅ ផ្ទះ​ទំហំ​៤​គុណ​៦​ម៉ែត្រ មាន​ផ្លូវ​មុខ ក្រោយ​មានទឹក​ភ្លើង​និង​បង្គន់​អនាម័យ ជាប​ណ្ណោះ​អាសន្ន​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។

លោ​កប​ន្យ​ថា ជា​ជំហាន​ទី​១ យ៉ាងយូ​រយៈពេល​១​ខែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ផ្ត​ល់ប​ណ្ណ័​កម្ម​សិទ្ធ​ស្របច្បាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហគម​ស្ទឹងមានជ័យ​នេះ​តែម្តង​។​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ជា​គម្រោង​នៅពេលដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ ស្ថា​នា​បាន​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត ដើម្បីអោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។

​ចំណែក​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ​ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២​នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន​សុខ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ​ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។

​ប្រឡាយ​ស្ទឹងមានជ័យ​នឹងត្រូវ​សាងសង់ឡើង​ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ​ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត ។

ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។​ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ចិ​ញ្វើ​ម​២​ម៉ែត្រ​សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ​ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ​ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕S/​ដោយ​៖​រ៉ា​ម៉ន​

​តម្លើង​បង្គន់​,​បន្ទប់​ងូតទឹក​,​ត​បណ្តាញទឹក​,​ត​ភ្លើងអគ្គិសនី​តាម​ផ្ទះ​ជូន​ពលរដ្ឋ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​