តម្លៃ​ខ្លួន​ និង​ទីផ្សារការងារ​តារា​ម្ចាស់​បទ “​មាន់​ស្រែ​” ប្រែប្រួល​ខ្លាំង​

1461
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង​សិច​ស៊ី​ទើប​ផ្ទុះ​ការគាំទ្រ​ខ្លាំង​តាមរយៈ​បទ​ចម្រៀង “​មាន់​ស្រែ​” កញ្ញា ផាន វី​រ៉ា​ទី ហៅ រ៉ា​ប៊ី ដែល​បានបង្ហាញ​វត្តមាន​នៅលើ​ឆាក​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​របស់​ប៉ុស្តិ៍​លេខ​៥ កាលពី​ចុង​សប្តាហ៍​មុន​កន្លងមក​បាន​ទម្លាយ​រឿង​មួយ​ថា នាង​មាន​ទីផ្សារការងារ និង​ប្រែប្រួល ខ្លាំង​ជាង​មុន​ដោយសារតែ​បទ​របស់​នាង​មួយ​នេះ​។

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ក្រៅពី​បញ្ចេញ​ឈុត​សំលៀកបំពាក់​ទាន់សម័យ​យ៉ាង​សិច​ស៊ី ហើយ​នោះ នាង​ក៏​មិន​អន់​ដែរ បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ចំនួន​៤​បទ​ជាប់​គ្នា​ធ្វើ​ឲ្យ​អ្នក ទស្សនាការ ប្រគំ​តន្ត្រី​ខា​រ៉ា​បាវ​ស្ប៉ា​ក​ខន​សឺត​មាន​អារម្មណ៍​ជក់ចិត្ត​ខ្លាំង​តែម្តង​។​

​តារា​ដែលមាន​ប្រភព​ចេញពី​ការប្រឡង​កម្មវិធី​ស្រី​ស្រស់​ប្រុស​ស្អាត​រ៉ា​ប៉ី បាន​និយាយថា កាលពី អំឡុង​មុន​ចូលឆ្នាំ​ខ្មែរ តម្លៃ​ខ្លួន​របស់​នាង​បានត្រឹមតែ​ពាក់កណ្ដាល​ពាន់ ដុល្លារ និង​លើស​ហ្នឹង តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ឈានដល់​បទ “​មាន់​ស្រែ​” ក្លាយជា​បទ​ពេញនិយម គឺ​តម្លៃ​ខ្លួន​ឡើងដល់​១​ពាន់ ដុល្លារ​ជាង និង​កៀកៗ​២​ខ្ទាស់​ធំ ដែល​ធ្វើ​ឲ្យ​នាង​មិន​នឹកស្មាន​ដល់​។ ក្នុងនោះ​រាល់ពេល​នាង ទទួល​ឡើង​ឆាក​ម្ដងៗ ក៏​ខុសប្លែកគ្នា​ខ្លាំង​ដែរ បើ​ធៀប​នឹង​ពេលដែល​នាង​មិនទាន់​ល្បី​។​

​តាំងពី​ត្រឡប់​មកពី​សម្ដែង​នៅ​អាមេរិក​វិញ គឺ​ឲ្យ​តែ​នាង​បង្ហាញមុខ​ឡើង​ឆាក​ម្ដងៗ មានការ​គាំទ្រ យ៉ាង​ប្លែក ដែល​ធ្វើ​ឲ្យ​នាង​មាន​កម្លាំងចិត្ត​ខុសប្លែក​ពីមុន​។ ក្នុងនោះ បើ​និយាយ​ពី​កម្មវិធី​ធំៗ​ក៏​ទាក់ទង មកដល់​ថ្នាក់​អត់​ពេល​ទទួល​ផងដែរ ដែល​ខុស​ពីមុន​ដែល​នាង​មានឱកាស​តិចតួច​បាន​ឡើង​តាម កម្មវិធី​ធំៗ ហើយ​មាន​កម្មវិធី​ខ្លះ គឺ​នាង​ក៏បាន​ឡើង​ដោយសារ​តែមាន​ទំនាក់ទំនង​ល្អ​។​

​សូម​រំលឹកថា តារា​សិច​ស៊ី​ដែល​ទើបតែ​ទ​ទូល​ការ​ល្បីឈ្មោះ​អំឡុង​ឆ្នាំ​២០១៨ បន្ទាប់​ពីបទ​ចម្រៀង របស់​នាង​ច្រៀង​បែប​សម័យ​យ៉េ​រៗ ដែលមាន​ការពេញនិយម ជាពិសេស​បទ “​មាន់​ស្រែ​” និង​បទ “​ស្នេហ៍ ស្នេហ៍​” ត្រូវបាន​សាធារណជន​នាំគ្នា​ចាក់​រាំ​ផ្អើល​ទឹក​ផ្អើល​ដីកា​លពី​បុណ្យចូលឆ្នាំ​ខ្មែរ កន្លងមក​៕ ដោយ​: បូ​រិ​ន​