តម្លៃ​ឈុត​រ៉ូ​ប​កូនក្រមុំ​របស់​នាង​មេ​ហ្គា​ន ត្រៀម​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​ហារី ត្រូវបាន​លាតត្រដាង​ហើយ

1571
ចែករម្លែក
  • 6
    Shares

​ឈុត​អាពាហ៍ពិពាហ៍​របស់​នាង មេ​ហ្គា​ន ម៉ា​កិល នឹង​ធ្វើឱ្យ​គ្រួសារ​រាជវង្ស​ចំណាយ​ទឹកប្រាក់​ដល់​ទៅ ១០០.០០០ ផោន (១៣៥.០០០​ដុល្លារ​)​។​

​ប្រភព​ជាច្រើន​របស់​រាជវង្ស​និង​ឧស្សាហកម្ម​ម៉ូត​សម្លៀកបំពាក់​បាន​លាតត្រដាង​ថា តារា​សម្តែង​រូបនេះ​បានជ្រើសរើស​ហាង​សម្លៀកបំពាក់​អង់គ្លេស Ralph & Russo ដើម្បី​កាត់​ឈុត​រ៉ូ​ប​ដំបូង​ចំនួន​២​ឈុត​ដែល​នាង​គ្រោង​នឹង​ស្លៀកពាក់​នៅ​ថ្ងៃទី ១៩ ឧសភា​។​

​នាង​នឹង​ស្លៀកពាក់​ឈុត​ដេរ​ដៃ​និង​ដាំ​អង្កាំ​ស្រោច ដើម្បី​ដើរ​នៅ​ព្រះវិហារ​សេន​ច​ច នៅ​ចំពោះមុខ​ភ្ញៀវ​ចំនួន ៦០០ នាក់ និង​ទស្សនិកជន​លើ​កញ្ចក់​ទូរទស្សន៍​ប្រមាណ ១​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ក៏ដូចជា​សម្រាប់​ពិធី​ពិសា​អាហារ ដែល​ធ្វើឡើង​ដោយ​ម្ចាស់​ក្សត្រិយ៍ នាពេល​បន្ទាប់ពីនោះ នៅ​សាល​សេន​ច​ច នៅ​ប្រាសាទ​វីន​ស័​រ​។​

​ប្រភព​មួយ​ផ្សេងទៀត​បាន​លាតត្រដាង​ថា ឈុត​រ៉ូ​ប​នេះ​នឹងត្រូវ​ចំណាយ​អស់​ប្រហែល ១០ ម៉ឺន​ផោន ដែល​នឹង​ចេញ​លុយ​ឯកជន​ដោយ​ព្រះអង្គម្ចាស់​ហារី​និង​គ្រួសារ​របស់​ទ្រង់​។​

​ប្រភព​ទាំងនោះ​និយាយថា “​វា​ស្តាប់ទៅ​ថ្លៃ​ណាស់ ប៉ុន្តែ​នេះ​គឺជា​អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ ហើយ​មនុស្ស​ត្រូវ​ចំណាយ​កម្លាំង​រាប់រយ​ម៉ោង​ដើម្បី​ផលិត​ឈុត​នេះ ដែល​ប្រើ​ដៃ​ផ្ទាល់​ស្ទើរតែ​ទាំងស្រុង​”៕ ដោយ៖ កញ្ញាដាលីស

ឈុត​រ៉ូ​ប​រៀបការ​របស់​នាង​មេ​ហ្គា​ន​មានតម្លៃ ១៣៥.០០០ ដុល្លារ