តម្លៃ​ទឹក​កែសម្រួល​ថ្មី​របស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បង្កើត​ចម្ងល់ និង​សំណួរ​ច្រើន​

777

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បន្ថយ បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង តាខ្មៅ​មែន​នោះ គួរតែ​យក​ថ្លៃ​ទឹក​តាម រូបមន្ត​ចាស់​ដែល​ធ្លាប់​អនុវត្តន៍​ដោយ ភាពសុខសាន្ត​ជាង​មួយ​ទសវត្សរ៍​កន្លង ទៅនេះ ។ តែបើ​យក​ថ្លៃ​ទឹក​ដោយ គណនា​តាម​រូបមន្ត​ថ្មី កំពុង​ធ្វើឱ្យមាន ភាព​រំជើបរំជួល​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដោយសារ​ថ្លៃ​ទឹកជា ទូទៅ​បាន​កើនឡើង​ជិត​ទ្វេដង​របស់ អតិថិជន​ម្នាក់ៗ​ក្នុង​រយៈពេល​ពីរ​បី​ខែ ចុងក្រោយ​នេះ ។​
​ ​
​តម្លៃ​ទឹកស្អាត​ដែល​រដ្ឋាករទឹក ស្វយ័ត​ក្រុងភ្នំពេញ បាន​អនុវត្តន៍​ដោយ ភាព​សុខ​ស្រួល​គ្នា​ពីមុនមក​រួមមាន​បួន ប្រភេទ គឺ​អ្នកប្រើប្រាស់​ទឹក​អស់​ក្នុង បរិមាណ​៥,៦​ម៉ែត្រគុប​ចុះក្រោម​គិតថ្លៃ ក្នុង​មួយ​ម៉ែត្រគុប​៥៥០​រៀល បើ​ប្រើ ប្រាស់​ទឹក​អស់​ចាប់ពី​៦,៤​ម៉ែត្រគុប គិតថ្លៃ​ក្នុង​មួយ​ម៉ែត្រ​៧៧០​រៀល បើ​ប្រើប្រាស់​ទឹក​អស់ ចាប់ពី​២៨​ម៉ែត្រគុប ឡើង​គិតថ្លៃ​ក្នុង​មួយ​ម៉ែត្រ ១.០១០ រៀល និង​បើ​ប្រើប្រាស់​ទឹក​អស់​ចាប់ពី ១៧១​ម៉ែត្រគុប​ឡើង​គិតថ្លៃ​ក្នុង​មួយ ម៉ែត្រគុប​១.២៧០​រៀល ។ តម្លៃ​នេះ​ត្រូវ បាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អនុវត្តន៍​កន្លងទៅ ដោយ​គណនា​តាម ប្រភេទ​នីមួយៗ រួច​បូ​កប​ញ្ជូ​ល​គ្នា មិនមែន​យក​ពី​ចំណុចសូន្យ ទៅ​គុណ​ជាមួយ នឹង​តម្លៃ​ចុងក្រោយ​ដូចដែល​រដ្ឋាករទឹក កំពុង​អនុវត្តន៍​នៅពេលនេះ​ទេ ។​

​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម កាលពី​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ​២០១៧ បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកែ សម្រួល​ថ្លៃ​លក់​ទឹកស្អាត ដែល​ផលិត​និង ផ្គត់ផ្គង់​ដោយ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សម្រាប់​ប្រភេទ អ្នកប្រើប្រាស់ ជីវ​ភាពមិន​លើសពី​៣​ម៉ែត្រគុប​ក្នុង​មួយ ខែ គិតថ្លៃ​មួយ​ម៉ែត្រគុប​៤០០​រៀល ។ ចាប់ពី​៤​ម៉ែត្រ គុប​ដល់​៧​ម៉ែត្រគុប​ក្នុង ១​ខែ​ក្នុង​១​គុប​ថ្លៃ​៥០០​រៀល ។ ចាប់ពី ៨​ម៉ែត្រគុប​ដល់​១៥​ម៉ែត្រគុប​ក្នុង​១​ខែ ក្នុង​១​គុប​ថ្លៃ​៧៧០​រៀល ។ ចាប់ពី​១៦ ម៉ែត្រគុប​ដល់​៥០​ម៉ែត្រគុប​ក្នុង​១​ខែ ក្នុង​១​គុប​ថ្លៃ​១០១០​រៀល​និង​លើសពី ៥០​ម៉ែត្រគុប​ក្នុង​មួយខែ ១​ម៉ែត្រ​គុបគិត ថ្លៃ​១.២៧០​រៀល ។​
​ ​
​តម្លៃ​ទឹក​ថ្មី​ដែល​គេ​មើល​មួយ ភ្លែត​ឃើញថា​ពិតជា​ថោក​ជាង​មុននេះ ត្រូវបាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ប្រកាស​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៧ រួមជាមួយ​នឹង​ការប្តូរ​កម្មវិធី​ទារ​ថ្លៃ​ទឹក​ពី​ពីរ​ខែ ម្តង​មក​មួយ ខែ​ម្តងវិញ ។ ការអនុវត្ត​តម្លៃ​ថ្មី​និង​ការ ប្តូរ​វិធី​យកប្រាក់​ពី​ពីរ​ខែម្តង​មក​មួយខែ ម្តងវិញ​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុង ភ្នំពេញ​មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​ទូលំ ទូលាយ​ទេ គឺមាន​ផ្សាយ​តែ​នៅលើ ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋាករទឹក ។​
​ ​
​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​មន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ការណែនាំ ផ្ទាល់​របស់​ឯកឧត្តម ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុងការ​បន្ថយ​បន្ទុក ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែល​រស់ នៅក្នុង​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានធ្វើ ការកែសម្រួល​តារាង​តម្លៃ​លក់​ទឹក​ដូចខាងក្រោម​សម្រាប់​ប្រភេទ អ្នកប្រើប្រាស់ ជីវ​ភាពមិន​លើសពី​៣​ម៉ែត្រគុប​ក្នុង​មួយ ខែ​គិតថ្លៃ​មួយ​ម៉ែត្រគុប​៤០០​រៀល​,​ចាប់ពី​៤​ម៉ែត្រ គុប​ដល់​៧​ម៉ែត្រគុប​ក្នុង​១ ខែ​ក្នុង​១​គុប​ថ្លៃ​៥០០​រៀល​, ចាប់ពី​៨ ម៉ែត្រគុប​ដល់​១៥​ម៉ែត្រគុប​ក្នុង​១​ខែ​ក្នុង ១​គុប​ថ្លៃ​៧៧០​រៀល​,​ចាប់ពី​១៦​ម៉ែត្រគុប ដល់​៥០​ម៉ែត្រគុប​ក្នុង​១​ខែ​ក្នុង​១​គុប ថ្លៃ​១០១០​រៀល​និង​លើស ពី​៥០​ម៉ែត្រគុប​ក្នុង មួយខែ​១​ម៉ែត្រគុប​គិតថ្លៃ​១.២៧០​រៀល​។​

​ការអនុវត្ត​តម្លៃ​ទឹក​ថ្មី​រួមជាមួយ នឹង​កម្មវិធី​យក​ថ្លៃ​ទឹក​ពី​ពីរ​ខែម្តង​មក មួយខែ​ម្តងវិញ​រយៈពេល​ពីរ​បី​ខែ​ចុង ក្រោយនេះ បានធ្វើឱ្យ​អតិថិជន​របស់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែលមាន ចំនួន​ប្រមាណ​ជា ៣០​ម៉ឺន​អតិថិជន (​ប្រមាណ​បី​លាន​នាក់​នៅ​ភ្នំពេញ និង ក្រុង​តាខ្មៅ​) មានការ​ភ្ញាក់ផ្អើល​នៅពេល បានឃើញ​វិក្កយបត្រ​ទឹក​ត្រឹម​មួយខែ ត្រូវ​ចំណាយ​ប្រាក់​អស់​ជិត​ស្មើនឹង​តម្លៃ ទឹក​គិតពីរ​ខែម្តង​រួចមក ។​

​តម្លៃ​ទឹក​ដែល​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ​បាន​អនុវត្តន៍​នៅពេល​ប៉ុន្មាន ខែ​ចុង​ក្រោយនេះ​គេ​មើលឃើញថា មិនមែន​ចុះថោក​ទេ គឺ​ឡើងថ្លៃ​ទូទៅ​ជិត ទ្វេដង ដោយសារ​គេ​បាន​លួច​ប្តូរ​រូបមន្ត គណនា​ថ្លៃ​ទឹក​ខុសពី​ពេលមុន ទើបបាន ធ្វើឱ្យ​តម្លៃ​ទឹក​សរុប​កើនឡើង​ខ្ពស់ រហូត មិន​ហ៊ាន​យក​ថ្លៃ​ទឹក​ពីរ​ខែម្តង ដោយ​ប្តូរ​មក​យក​មួយខែ ម្តងវិញ​ដើម្បី​ឱ្យគេ មើលឃើញថា​តម្លៃ​ទឹក​អស់​តិច ។​

​មន្ត្រី​មួយរូប​បាន​និយាយ​ដោយ ទទួលស្គាល់ថា រដ្ឋាករទឹក​ពិតជា​បាន បញ្ចុះតម្លៃ​ទឹក​ចំពោះ​អ្នកប្រើប្រាស់​ទឹក អស់​ក្រោម​បី​ម៉ែត្រគុប​ក្នុង​មួយខែ តែ​សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង តាខ្មៅ​គ្មាន​គ្រួសារ​ណាមួយ​ដែល​ប្រើ ប្រាស់​ទឹក​អស់​តិចជាង​បី​ម៉ែត្រគុប​នោះ ទេ ។ មនុស្ស​ម្នាក់​ជា​មធ្យម​ក្នុង​មួយថ្ងៃ ប្រើប្រាស់​ទឹក​អស់​១១០​លីត្រ ។ ដូច្នេះ គ្រួសារ​មួយ​ដែលមាន​សមាជិក​ពី​បី​ទៅ ៥​នាក់ ដាច់ខាត​ត្រូវតែ​ប្រើ​ទឹក​អស់ ច្រើនជាង​បី​ម៉ែត្រគុប ។ ផ្ទះ​ដែល​ប្រើ ប្រាស់​ទឹក​អស់​តិចជាង​បី​ម៉ែត្រគុប​ក្នុង មួយខែ គឺ​មានតែ​ផ្ទះ​ចាក់សោ​ចោល ទុក​ជួល​ប៉ុណ្ណោះ ។​
​ ​
​ចំណែកឯ​រូបមន្ត​គណនា​ថ្លៃ​ទឹក នៅពេលនេះ​វិញ​ត្រូវបាន​មន្ត្រី​ខាងលើ និយាយ​ឱ្យដឹងថា រដ្ឋាករទឹក​ស្វយ័ត​ក្រុង ភ្នំពេញ​មិនបាន​គណនា​ថ្លៃ​ទឹក​តាម ប្រភេទ​នីមួយៗ​ដូច​មុន​ទេ គឺ​គេ​គិតតែ ថ្លៃ​មួយ​ប្រភេទ បានន័យថា អតិថិជន​ប្រើ ទឹក​ចូលដល់​ប្រភេទ​ណា​គេ​គុណ​តម្លៃ ប្រភេទ​នោះ​ដោយ​គិតពី​សូន្យ​គុណ​ជា មួយ​នឹង​បរិមាណ ទឹក​ចុងក្រោយ​។ ឧទាហរណ៍ បើ​គេ​ប្រើ​ទឹក​អស់​៥៥ ម៉ែត្រគុប គឺ​យក​ចំនួន​នេះ​ទៅ​គុណ​នឹង តម្លៃ​១.០១០​រៀល មិនមែន​យក​តម្លៃ​បី ម៉ែត្រគុប​ឬ​បួន​ម៉ែត្រគុប​ទៅ​គិតថ្លៃ​ផ្សេង ដូច​ពីមុន​ទេ ។ ហេតុនេះហើយ​បានជា ធ្វើឱ្យ​តម្លៃ​ទឹក​សរុប​កើនឡើង​នោះ ។​
​ ​
​ការប្តូរ​រូបមន្ត​គណនា​ថ្លៃ​ទឹក នេះ​គេ​មិនបាន​ដឹងថា រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ​មាន​ចេតនា​ធ្វើឱ្យ​នាយក​រដ្ឋ មន្ត្រី​យល់ច្រឡំ ឬ​យ៉ាងណា​នោះទេ តែ​ជារួម​បើ​គិត​តាម​រូបមន្ត​ដែល​រដ្ឋាករ ទឹកបាន​គិត​នេះ គឺ​បានធ្វើឱ្យ​តម្លៃ ទឹក​សរុប កើនឡើង​ជិត​ទ្វេដង និង​នៅមាន​ចំណុច មិន​ច្បាស់លាស់​យកប្រាក់​មួយទៀត​តាម រយៈ​ថែទាំ​នាឡិកា ដោយ​យក​ថ្លៃ​ទឹក មួយខែ​ម្តង ហើយ​នៅតែ​បន្ត​គិតថ្លៃ ថែទាំ​នាឡិកា​ពីរ​ខែ​ម្តងទៀត ។​
​ ​
​ក្នុង​ទិដ្ឋភាព​នេះ គេ​មើលឃើញ ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កេង ចំណេញ​ពី​អតិថិជន​ស្លូតត្រង់​ខ្លួន​និង ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​យល់ច្រឡំ​អំពី បញ្ហា​តម្លៃ​ទឹក​នេះហើយ ៕ ដោយៈ​អ្នក​ភ្នំពេញ​ម្នាក់​