តម្លៃ​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង Liverpool​កើនឡើង​១០​ដង​នៅ​រាត្រី​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ឆេ​ម​ពាន​លី​ក​

735
ចែករម្លែក

​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម Liverpool ដែល​គ្រោង​លើកគ្នា​មកកាន់​ទីក្រុង Liverpool ដើម្បី​ទស្សនា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​អាច​ប្រឈម​នឹង​ការចំណាយ​លើ​ថ្លៃ​បន្ទប់​សណ្ឋាគារ​ដល់​១.៤០០​ផោន​ក្នុង​មួយ​យប់​។

​មាន​សេចក្តីរាយការណ៍​ថា បន្ទប់​ដែល​តាម​ធម្មតា​មានតម្លៃ​ពី​៨០​ផោន​ទៅ​១៥០​ផោន នឹង​កើនឡើង​១០​ដង ខណៈ​ក្រុម​អ្នកគាំទ្រ​គ្រោង​លើកគ្នា​ទៅកាន់​ទីក្រុង​នេះ ដើម្បី​ទស្សនា ការប្រកួត​និង​អបអរ​ក្រុម​របស់ខ្លួន​។​
​ ​
​តម្លៃ​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង​កៀវ​ដែល​នឹង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២៦ ខែឧសភា​នោះ​ធ្លាប់​រង​ការរិះគន់​ដោយ​សមាគម​អ្នកគាំទ្រ​ក្រុម Liverpool ឈ្មោះ Spirit of Shankly ប៉ុន្តែ​នៅពេលនេះ វា​ហាក់ដូចជា​ថា សណ្ឋាគារ​នៅ​ទីក្រុង Liverpool ខ្លួនឯង​នឹងមាន​តម្លៃ​កើន​កប់​ពពក​ទៅវិញ​។​
​ ​
​ស្របពេល​ពហុកីឡាដ្ឋាន Anfield នឹង​រៀបចំ​ការផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​នេះ​នៅលើ​ផ្ទាំង សំពត់​ស​ដ៏​ធំ​នោះ បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង​នេះ​ត្រូវបាន​លក់ដាច់​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​តម្លៃ​កើនឡើង​ពី​៤០០​ផោន​ទៅ​១.៤០០​ផោន​។​
​ ​
​ក្រុម​អ្នកគាំទ្រ​ក្លឹប Liverpool សម្តែង​ការខកចិត្ត​ចំពោះ​តម្លៃ​បន្ទប់​នៅ​ទីក្រុង​នៅ​រាត្រី​ថ្ងៃទី​២៦ ឧសភា​នេះ​។
​ ​
​ម៉ា​យ ហ៊ែ​ម​លីន (Mike Hamlin) វ័យ​២៨​ឆ្នាំ​មកពី​តំបន់ West Lancs កំពុង​ស្វែងរក​កន្លែង ស្នាក់នៅ​សម្រាប់​រាត្រី​នៃ​ការប្រកួត​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​។​
​ ​
​លោក​បាន​និយាយថា “​វា​គួរ​ឲ្យ​អស់សំណើច​។ ខ្ញុំ​ដឹងថា ពួកគេ​បាន​តម្លើងថ្លៃ​នៅ​តំបន់ ប្រជុំជន​ក្រុង​។ ខ្ញុំ​ចង់​ស្នាក់នៅ​ទីក្រុង Liverpool មួយ​យប់ ប៉ុន្តែ​បើ​ធៀប​នឹង​តម្លៃ​នេះ ធ្វើដំណើរ​ទៅ​ទីក្រុង​កៀវ​នឹង​ចំណាយ​តិចជាង​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម​អ្នកគាំទ្រ​របស់ Liverpool