តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត នៅ​ខែកក្កដា ទទួលបាន​ជាង ៨​លាន​ដុល្លារ

1908
ចែករម្លែក
  • 11
    Shares

.៧​ខែ ក្នុង​ឆ្នាំ​២០១៧ ចំណូល​ពី​ប្រាសាទ​អង្គរ ទទួលបាន​ជាង ៦០ លាន​ដុល្លារ​

(​ភ្នំពេញ​)៖ គ្រឹះស្ថាន​អង្គរ បានប្រកាសថា នៅ​ខែកក្កដា ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​បរទេស​ស​រុ​ប​ជាង ១៨​ម៉ឺន​នាក់​បាន​ទិញ​ប័ណ្ណ​ចូល​ទស្ស​​នា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​សរុប​ជាង ៨​លាន​ដុល្លារ​។ ក្នុងនោះ រាជរដ្ឋាភិបាល​ក៏បាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​​បុប្ផា​ជាង​៣៦​ម៉ឺន​ដុល្លារ​។​

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បង្ហាញថា​ចំនួន​ភ្ញៀវទេសចរ​បរទេស​និង​ចំណូល ដែល​បាន​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​​ខែកក្កដា ឆ្នាំ​២០១៧ គឺមាន​អ្នកទេសចរ​បរទេស​ស​រុ​ប​១៨២.៦៣២ នាក់​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដោយ​ទទួលបាន​​ចំណូល​សរុប ៨.២២៣.៦៨៤ ដុល្លារ​។ ក្នុងនោះ​៧.៨៥៨.៤២០ ដុល្លារ បាន​បង់​ចូល​ថវិកាជាតិ និង​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ៣៦៥.២៦៤ ដុល្លារ​។​

​របាយការណ៍​ដដែល ក៏បាន​បង្ហាញថា ប្រភេទ​ប័ណ្ណ ៣៧​ដុល្លារ មាន​ចំនួន​អ្នកទេសចរ ១២៤.៥៦៨ នាក់ ប្រភេទ​ប័ណ្ណ ៦២ ដុល្លារ​មាន​​ចំនួន ៥៦.៥៩៤ នាក់ និង​ប្រភេទ​ប័ណ្ណ ៧២ ដុល្លារ មាន​ចំនួន ១.៤៧០ នាក់​។​

​ស្ថិតិ​ភ្ញៀវ​បរទេស ប្រចាំខែ​កក្កដា ឆ្នាំ​២០១៧ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក៏​ត្រូវបាន​គ្រឹះស្ថាន​អង្គរ ប្រកាសថា អ្នកទេសចរ​ចិន ឈរ​នៅ​លំដាប់​លេខ​១ គឺមាន​រហូតដល់ ៧៣.០៩៦ នាក់ បន្ទាប់មក​អ្នកទេសចរ​កូរ៉េខាងត្បូង ១២.២៥៥ នាក់​អ្នក​​ទេសចរ​អាមេរិក ១២.២១៣ នាក់ ចក្រភព​អង់គ្លេស ១១.២៥២ នាក់ វៀតណាម ៩.២៥៦ នាក់ អូស្ត្រាលី ៧.៧៨៨ នាក់ បារាំង ៧.០០២ នាក់ ជប៉ុន ៦.៨០៨ នាក់ ថៃ ៥.១៨៩ នាក់ និង​អេ​ស្ប៉ា​ញ ៤.៥៦ នាក់ ព្រមទាំង​អ្នកទេសចរ​បរទេស មកពី​ប្រទេស ចំនួន ១០៨ ប្រទេស មាន​ចំនួន ៣៣.៥១៧ នាក់​។​

​គ្រឹះស្ថាន​អង្គរ បានប្រកាសថា រយៈពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប ១.៤១៥.៧៦៩ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​សរុប ៦០.៣៩១.៦៥៦ ដុល្លារ​៕​ដោយ​៖ ម៉េង​ឆៃ​/sn