តម្លៃ​ស្ត្រី​ត្រូវ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាងនិង​អភិវឌ្ឍ​ប្រទេស​និង​សង្គមជាតិ ឲ្យ​កាន់តែ​រីកចម្រើន​

584
ចែករម្លែក


ដោយ:សាវ​រក្ស​/ភ្នំពេញ​ ៖ សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បាន​រំលឹក​ខួប​ទី​៤០​របស់ខ្លួន ក្នុងការ​អបអរសាទ​រ នៃ​ថ្ងៃ​បង្កើត​សមាគម​ឡើង ០២​ធ្នូ ១៩៧៨-០២​ធ្នូ ២០១៨ ក្នុង​វេទិកា​មួយ​ស្ដីពី «​ស្ត្រី និង​កិច្ចការ​សង្គម​» ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលាខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។​

​នាឱកាស​នោះ លោកស្រី ទូច សា​រ៉ុ​ម បាន​លើកឡើងថា​តម្លៃ​ស្ត្រី ដែល​ត្រូវ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។​

​ជាមួយគ្នា​នោះដែរ​លោកស្រី អាន ផល្លា បានលើកឡើង​ពី​សមាគមនារី​បច្ចុប្បន្ន នៅតែ​អាច​បន្តវេន​យ៉ាងសកម្ម លើ​គ្រប់​មជ្ឈដ្ឋាន ពី​សមាគមនារី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​២​ធ្នូ ឆ្នាំ​១៩៧៨​។​

​លោកស្រី​បន្តថា សមាគមនារី នាពេល​សម័យ​នោះ បាន​ចូលរួម​យ៉ាង​អង់អាច​ក្លាហាន និង​មាន​ឆ​ន្ទះ​មោះមុត ដើម្បី​រំដោះជាតិ​មាតុភូមិ ពី​របប​ប្រល័យពូជសាសន៍ ដ៏​កំណាច​ឃោរឃៅ មិនអាច​បំភ្លេចបាន​ចំពោះ​រណសិរ្ស សង្គ្រោះ​ជាតិ ដែល​បាន​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​។ ក្នុងនោះ ទទួលបាន​ជ័យជំនះ​មកវិញ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ក្នុង​ការបន្ត​ជំរុញ​លើក​កំពស់​សិទ្ធិ​ស្ត្រី និង​កុមារ ក្នុង​លទ្ធិប្រជាធិបតេយ្យ សេរី ដើម្បី​លើកតម្កើង​ចំណេះដឹង ចំណេះធ្វើ​គ្រប់បែបយ៉ាង​របស់​ស្ត្រី ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​។​

​លោក ជា ពិសី បានលើកឡើង​ផងដែរ​ថា តម្លៃ​របស់​ស្ត្រី មានការ​យកចិត្តទុកដាក់ និង​ផ្តល់​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជា​មន្ត្រីរាជការ កម្មករ​កម្មការិនី រួមជាមួយ​បុគ្គលិក​ក្រុមហ៊ុន​នានា ពិសេស​នៅពេល​ឆ្លងទន្លេ បាន​ឈប់ សំរាកលំហែរ​មាតុភាព​រយៈពេល​៣​ខែ ដោយ​មិន​កាត់​ប្រាក់ខែ ហើយ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជាច្រើន​ទៀត ដែល​ស្ថិតក្រោម​ការដឹកនាំ​ដ៍​ប៉ិនប្រសប់ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ របស់​យើង​។​

​លោក​អភិបាលខណ្ឌ បាន​បន្ថែមទៀតថា លើសពីនេះ មន្ត្រីរាជការ​ជា​ស្ត្រី បានទទួល​នូវ​ការពន្យា​រយៈពេល​ចូល​និវត្ត រហូតដល់​អាយុ​៦០​ឆ្នាំ ហើយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោលនយោបាយ ជាច្រើន​ក្នុងន័យ​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់​វិស័យ ក្នុងនោះ​បានផ្តល់​ឲ្យ​ស្ត្រី មាន​តួនាទី នៅតាម​ស្ថាប័ន​ក្រសួង​ថែមទៀត​ផង​៕​B/

#