តស៊ូ​រង់ចាំ​ម្ចាស់​តាមផ្លូវ​អស់​ជាច្រើន​ឆ្នាំ រហូត​បាន​ជួប​ម្ចាស់​វិញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

305
ចែករម្លែក

សុនខ​ត្រូវបាន​គេ​ចាត់ទុកជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស​ព្រោះ​ក្រៅពី​សម្រស់​ទាក់ទាញ និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា វា​ផ្ដល់​ក្ដី​ស្រលាញ់​ឥត​លក្ខខណ្ឌ និង​ស្មោះត្រង់​ចំពោះ ម្ចាស់​លុះ​ដង្ហើមចុងក្រោយ​គួរឱ្យ​ស្ញើ​ច​សរសើរ​បំផុត​។
​ ​
តួយ៉ាង សុនខ​ឈ្មោល​ដ៏​សែន​ស្មោះត្រង់​មួយ​ក្បាល​ឈ្មោះ លី​អូ (Leo) នៅក្នុង​ប្រទេស ថៃ​តស៊ូ​រង់ចាំ​ម្ចាស់​របស់​វា​អស់​រយៈពេល​ដល់​ទៅ​ជាង​បួន​ឆ្នាំ​នៅតាម​ផ្លូវ​ដែល​វា​បាន បែក​ពី​ម្ចាស់​របស់​វា ដោយ​សុខចិត្ត​ដាច់បាយ​ដាច់ទឹក​មិន​ព្រម​ទៅណា​ឡើយ​។
​ ​
រឿងរ៉ាវ​របស់ លី​អូ ទើបតែ​ត្រូវបាន​ស្ត្រី​ជនជាតិ​ថៃ ម្នាក់​បង្ហោះ​រៀបរាប់​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។
​ ​
ស្ត្រី​ខាងលើ​ដែលមាន​ឈ្មោះថា ពី​ន​នូ​ឆា​វេត (Pinnuchawet) រៀបរាប់ថា​គាត់​បាន​ប្រទះ ឃើញ លី​អូ ដើរ​រេរា​នៅតាម​ផ្លូវ ហើយ​គាត់​គិតថា ប្រហែលជា​វា​ត្រូវ​ម្ចាស់​បំបរបង់ ចោល​ហើយ​មើលទៅ​។ ដំបូង​ឡើយ គាត់​មានបំណង​យក​វា​ទៅផ្ទះ​ជាមួយ ប៉ុន្តែ​ដោយ សារ​វា​មិន​ចង់ទៅ​គាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​យក​ចំណី​មកឱ្យ​វា​ស៊ី​រាល់ថ្ងៃ​ប៉ុណ្ណោះ​ព្រោះ​តែមាន​និស្ស័យ​។
​ ​
ទន្ទឹមនេះ​គាត់​បាន​បង្ហោះ​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​វា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​សង្ឃឹមថា​ម្ចាស់​របស់​វា​នឹង​មើលឃើញ ហើយ​មក​យក​វា​ត្រលប់​ទៅផ្ទះ​វិញ​។
​ ​
ទីបំផុត ម្ចាស់​របស់​វា​ឈ្មោះ ណ​យ (Noi) និង​គ្រួសារ​ត្រេកអរ​យ៉ាងខ្លាំង​ដែល​ទទួល បាន​ដំណឹង​អំពី លី​អូ​។ ណ​យ និយាយថា លី​អូ បាន​លោត​ចេញពី​រថយន្ត​ខណៈពេល ពួកគេ​ជិះ​ដើរលេង ហើយដោយ​តាម​ស្វែងរក​មិនឃើញ និង​ពេលវេលា​កន្លងទៅ ច្រើន​ឆ្នាំ ពួកគេ​គិតថា​វា​ងាប់​បាត់ទៅហើយ តែ​មិន​នឹកស្មានថា​វា​នៅរស់​បែបនេះ ឡើយ​។
​ ​
​គាត់​បាន​ទាក់ទង​ស្ត្រី​ឈ្មោះ ពី​ន​នូ​ឆា​វេត ដើម្បី​សុំ​យក លី​អូ ត្រលប់​ទៅផ្ទះ​វិញ​។ គ្រាន់តែ​ឃើញ​មុខ​ម្ចាស់ លី​អូ បាន​បក់កន្ទុយ​រវិច​បង្ហាញ​ពី​ការស្វាគមន៍ និង​ក្ដីរំភើប ដែល​បាន​ជួប​ម្ចាស់​វិញ​។ ប៉ុន្តែ​ដោយ​សង្កេតឃើញថា វា​ហាក់​មិន​ចង់​ត្រលប់​ទៅផ្ទះ ជាមួយ​គាត់​វិញ គាត់​បាន​ពិភាក្សា​ជាមួយ​ស្ត្រី​ឈ្មោះ ណ​យ​ហើយ​ទីបំផុត​ក៏​សម្រេច ឱ្យ​វា​រស់នៅ​ជាមួយ ណ​យ​។
​ ​
​ពួកគេ​ទាំងពីរ​គ្រោង​នាំ​វា​ទៅ​ជួប​ពេទ្យសត្វ​ដើម្បី​ពិនិត្យ​សុខភាព​មុននឹង​យក​វា​ទៅ​រស់នៅ​ផ្ទះ របស់​ស្ត្រី​ឈ្មោះ ណ​យ​៕ ប្រែ​សម្រួលៈ​ខុម​